អត្ថបទពាណិជ្ជកម្ម
ក្រុមហ៊ុន Visa ចាប់​ដៃគូ​ជាមួយ​ផ្សារ​ទំនើប AEON និង AEON MaxValu ​ដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless
18, Jun 2020 , 4:46 pm        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ​ថ្ងៃទី ១៨ ខែមិថុនា ឆ្នាំ​២០២០ - ក្រុមហ៊ុន Visa ដែលជា​ក្រុមហ៊ុន​បច្ចេកវិទ្យា​ទូទាត់​សាច់ប្រាក់​តាម​ប្រព័ន្ធ​ឌីជីថល​ឈានមុខ​គេ​នៅក្នុង​ពិភពលោក បានប្រកាស​ពី​វិធី​ទូទាត់​ដែល​រហ័ស និង​មាន​ភាពងាយស្រួល​ជាង​មុន សម្រាប់​ប្រជាជន​កម្ពុជា ជាមួយនឹង​ការចាប់ផ្តើម​ដាក់​ឲ្យ​ប្រើប្រាស់​ការទូទាត់​ជាមួយ Visa កាត តាមរយៈ​បច្ចេកវិទ្យា Contactless នៅ​ផ្សារ​ទំនើប AEON និង AEON MaxValu ក្នុងប្រទេស​កម្ពុជា​។ ជាមួយនឹង​បច្ចេកវិទ្យា​ទូទាត់​ថ្មី​នេះ អតិថិជន​អាច​ទូទាត់​ថ្លៃទំនិញ​នៅ​កន្លែង​គិត​ប្រាក់ ដោយ​គ្រាន់តែ​យក​កា​តទៅ​ប៉ះ​ជាមួយ​ម៉ាស៊ីន​ឆូត​កាត​រួច​ជាការ​ស្រេច ដោយ​មិនចាំបាច់​ប្រើ​វិធី "​ស៊ក ឬ ឆូត​" ដូច​មុន​នោះឡើយ​។​
 
​ការណែនាំ​ឲ្យ​ប្រើ​បច្ចេកវិទ្យា​ថ្មី​នេះ ផ្តល់ជូន​អតិថិជន​នូវ​មធ្យោបាយ​លឿន​ជាង​មុន ក្នុងការ​ទូទាត់​ប្រាក់​សម្រាប់​ទំនិញ​របស់​ពួកគាត់ នៅ​ផ្សារ​ទំនើប AEON និង AEON MaxValu​។  ហើយ​ជាមួយនឹង​គុណសម្បត្តិ​មួយ ក្នុងចំណោម​គុណសម្បត្តិ​ធំៗ នៃ​ការទូទាត់​នេះ គឺ​អតិថិជន​អាច​កាន់​កាត​ជាប់​នឹង​ដៃ​ជានិច្ច ក្នុងពេល​ប្រតិបត្តិការ ដែល​វា​ពិត​ជាមាន​សុវត្ថិភាព​បំផុត ក្នុងការ​អនុវត្ត​គម្លាត​សង្គម​។ ក្រុមហ៊ុន ក៏​នឹង​ចាប់ផ្តើម​ដាក់​ការទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless នេះ នៅតាម​សាខា​ផ្សារ​ទំនើប AEON និង AEON MaxValu នៅ​ទូទាំងប្រទេស​ផងដែរ​។​
 



​អ្នកស្រី ជុំ ម៉ូ​នី​កា នាយិកា​គ្រប់គ្រង​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា បាន​មានប្រសាសន៍ថា​៖ «​យើង​មាន​សេចក្តីសោមនស្ស​រីករាយ​ណាស់ ដែល​បាន​សហការ​ជាមួយ​ក្រុមហ៊ុន AEON ដើម្បី​ដាក់​ឲ្យ​ដំណើរ​ការទូទាត់ តាមរយៈ​បច្ចេកវិទ្យា Contactless នៅតាម​បណ្តា​ផ្សារ​ទំនើប​ទាំងអស់ របស់​ផ្សារ​ទំនើប AEON និង AEON MaxValu នៅ​ទូទាំងប្រទេស​។ ជាមួយនឹង​ការទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless នេះ មិន​ត្រឹមតែ​ធ្វើឱ្យ​ប្រតិបត្តិ​ការទូទាត់ កាន់តែ​ងាយស្រួល​សម្រាប់​អ្នកទិញ និង​អ្នកលក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ដោយសារតែ​កាត​ស្ថិតនៅក្នុង​ដៃ​របស់​ម្ចាស់​កាត វា​ក៏​ផ្តល់នូវ​សុវត្ថិភាព ដល់​ភាគី​ទាំងសងខាង​ផងដែរ ព្រោះ​វា​កាត់បន្ថយ​ការប៉ះពាល់​ដោយផ្ទាល់​»​។ អ្នកស្រី ជុំ ម៉ូ​នី​កា សង្ឃឹមថា ការសហការ​ជាមួយ​ផ្សារ​ទំនើប AEON និង AEON MaxValu នឹង​ជួយ​ជំរុញ​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless និង​ការទូទាត់​តាមរយៈ​អេឡិចត្រូនិក ឲ្យ​កាន់តែ​ទូលំទូលាយ នៅក្នុង​ប្រទេស​កម្ពុជា​។​
 



​ចាប់ពី​ថ្ងៃទី​១៨ ខែមិថុនា​តទៅ ម្ចាស់ Visa កាត ដែល​ប្រើការ​ទូទាត់​ប្រាក់ តាមរយៈ​បច្ចេកវិទ្យា Contactless នៅ​ផ្សារ​ទំនើប AEON ដែល​ចំណាយ​ចាប់ពី ២០​ដុល្លារ ឡើងទៅ នឹង​ទទួលបាន​ប័ណ្ណ​ទឹកប្រាក់​៣​ដុល្លារ សម្រាប់​ការទិញ​ទំនិញ​លើក​ក្រោយ​។ ការផ្តល់ជូន​នេះ មាន​រយៈពេល​កំណត់ ហើយ​លក្ខខណ្ឌ​ផ្សេងៗ​ត្រូវបាន​អនុវត្ត​។ សូម​សាកសួរ​ព័ត៌មាន​លម្អិត​នៅតាម​ទីតាំង​របស់ AEON នីមួយៗ​ដែលមាន​ការផ្សព្វផ្សាយ​ពី​កម្មវិធី​ពិសេស​នេះ​។​
 



​លោក ស៊ិន ពិសី ជា Director របស់​ក្រុមហ៊ុន AEON បាន​មានប្រសាសន៍ថា​៖« នៅ​ផ្សារ​ទំនើប AEON និង AEON MaxValu យើង​ផ្តោត​ការយកចិត្តទុកដាក់​លើ​ការផ្តល់ជូន​អតិថិជន​របស់​យើង នូវ​បទពិសោធន៍​ដ៏​អស្ចារ្យ សម្រាប់​ការដើរ​ផ្សារ​របស់​ពួកគេ ហើយ​ការផ្តល់ជូន​អតិថិ​ជ​នូវ​ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless  គឺ​ស្របតាម​គោលនយោបាយ​របស់​យើង​ផងដែរ​។ ប្រសិនបើ​យើង មើល​តាម​ស្ថានការណ៍​បច្ចុប្បន្ន ការទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless គឺជា​មធ្យោបាយ​ដ៏​ល្អ​មួយ ដែល​អាចជួយ​ធានា​ដល់​អតិថិជន​រប​ស់​យើង ទទួលបាន​នូវ​សុវត្ថិភាព ខណៈពេលដែល​ពួកគេ នៅតែ​អាច​រីករាយ​ក្នុង​ការទិញ​ទំនិញ​»​។​


 
​ទោះបី​សេដ្ឋកិច្ចកម្ពុជា ពឹងផ្អែក​យ៉ាងខ្លាំង​លើ​សាច់ប្រាក់​ក៏ដោយ វិធីសាស្ត្រ​ថ្មី​ក្នុងការ​ទូទាត់​ប្រាក់ តាមរយៈ​ប្រព័ន្ធ​អេឡិចត្រូនិក ក៏​កំពុង​ទទួលបាន​ការចាប់​អារម្មណ៍ ពី​អ្នកប្រើប្រាស់​ផងដែរ​។ ផ្អែកលើ​ការសិក្សា មួយ​ចុងក្រោយ​របស់ Visa អំពី​ឥរិយាបថ​ក្នុងការ​ទូទាត់​ប្រាក់​របស់​អតិថិជន​តាមរយៈ​ការស្ទង់មតិ ៤​នាក់​ក្នុងចំណោម​មនុស្ស​៥​នាក់ (​ស្មើនឹង​៧៩​ភាគរយ​) មាន​អារម្មណ៍​សុទិដ្ឋិនិយម​សម្រាប់​ការប្រើប្រាស់​ការទូទាត់​ដោយ​មិន​ប្រើ​សាច់​ប្រាក់សុទ្ធ នៅតាម​ហាង​លក់ទំនិញ និង​ផ្សារ​ទំនើប​ធំៗ​នាពេល​អនាគត​។ ទន្ទឹមនឹងនេះ មួយ​ភាគបី​នៃ​ប្រជាជន​កម្ពុជា (​ស្មើនឹង​៣៣​ភាគរយ​) ចាប់អារម្មណ៍​លើ​ការប្រើប្រាស់​កាត​ដែល​ទូទាត់​តាមរយៈ​បច្ចេកវិទ្យា Contactless ហើយ​ជាង​មួយ​ភាគបី (​ស្មើនឹង​៣៦​ភាគរយ​) ចាប់អារម្មណ៍​ក្នុងការ​ប្រើប្រាស់​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន​ដើម្បី​ទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា Contactless​។​
 



​ក្នុងខណៈពេល​ដែលមាន​ការកាត់បន្ថយ ទំនាក់ទំនង​រវាង​បុគ្គល ការទូទាត់​ប្រាក់​តាមរយៈ​បច្ចេកវិទ្យា Contactless ទទួលបាន​នូវ​ការទាក់ទាញ​យ៉ាងខ្លាំង នាពេល​ថ្មីៗ​នេះ នៅ​ជុំវិញ​ពិភពលោក ដោយ​រដ្ឋាភិបាល និង​អាជីវករ កំពុងតែ​ស្វែងរក​មធ្យោបាយ ដើម្បី​បន្តធ្វើ​ពាណិជ្ជកម្ម​។ តាមរយៈ​របាយការណ៍​ការធ្វើ​ប្រតិបត្តិ​ការទូទាត់ របស់ Visa កាត នៅ​ឆ្នាំ​២០១៩ នៅ​អាស៊ី​ប៉ាស៊ីហ្វិក​បច្ចេកវិទ្យា Contactless បាន​ក្លាយជា​មធ្យោបាយ​សាមញ្ញ សម្រាប់​ការទូទាត់​រួចទៅហើយ សម្រាប់​ការបញ្ជាទិញ​ទំនិញ​ដោយផ្ទាល់​ពី​អតិថិជន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com