ជាតិ
ពីនេះ ពីនោះ
«​ទើ​នុយ​» គឺជា​ពាក្យ​កម្ចី​ពី​បារាំង​!
19, Jun 2020 , 7:29 am        
រូបភាព
​ពាក្យ «​ទើ​នុយ​» មិនមាន​នៅក្នុង​វចនានុក្រម​ខ្មែរ​ទេ តែ​ជា​ពាក្យ​កម្ចី​ពី​បារាំង ដែល​ខ្មែរ​ច្រើន​ប្រើពាក្យ​នេះ សម្រាប់​សម្គាល់​លើ​ការ​ស្លៀកពាក់​ឲ្យ​ស្អាតបាត ដោយ​ប្រើ​ខ្សែក្រវ៉ាត់ ដើម្បី​ឲ្យ​ស្រស់ស្អាត និង​ស្រស់​សង្ហា​។   


«​ទើ​នុយ​» ជា​កម្ចី​ពី​បារាំង ដែល​មានន័យថា​សំលៀកបំពាក់​សម្រាប់​ឱកាស​ពិសេស​អ្វីមួយ​។ តាំងពី​បុរាណ​មក រហូតមកដល់​បច្ចុប្បន្ន ខ្មែរ​ចូលចិត្ត​ប្រើពាក្យ​នេះ​ណាស់​។ ជាការ​ពិត​ពាក្យ «​ទើ​នុយ​» ខ្មែរ​សឹងតែ​យកពាក្យ​នេះ ធ្វើជា​ពាក្យ​របស់​ខ្លួនឯង​ទៅហើយ ដោយ​ទំនង​មកពី​មិនមាន ពាក្យ​ខ្មែរ​ណាមួយ ជាក់លាក់​ថា​អាច​ប្រើ​ជំនួស​ពាក្យ​នេះ​បាន ទើប​ខ្មែរ​សម្រេច​ប្រើពាក្យ​នេះ​ជាប់​រហូតដល់​បច្ចុប្បន្ន​នេះ​។ 
 
​មិនមែន​តែ​ខ្មែរ​ប្រើពាក្យ​«​ទើ​នុយ​» ជា​កម្ចី​ពី​បារាំង​នេះ​ទេ ពោល​ខ្មែរ​យើង​ក៏មាន​ប្រើពាក្យ​ដែលជា​កម្ចី​ពី​បរទេស​ច្រើន​ទៀត​ដែរ ដែល​ពាក្យ​ទាំងនោះ​មាន  អេ​ឡង់​, ឡង់សេ​, ប្រេ​, រ៉ាត់​ដ្យូ​, តាប​ឡូ​, អូ​តែ​ល​, កាត​, ស៊ីក្លូ​, រ៉ឺម៉ក​, ស៊ីញេ​, ស៊ី​ហ្លេ​,​ស៊ី​រ៉ូ​, ហ្វ្រាំង​, កុងតាក់​,​បេតុង​, កា​តាប​, សៀវភៅ​, កុងស៊ុល​,​កាសែត​, កៅស៊ូ​,​ក្រែប​, កុំមីស្យុង​,​ភាស៊ី​, បាល់​, ម៉ូត​,​ស្ទីល​,​ស៊េរី​,​តុងទីន​។​ល​៕​
 

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com