COVID-19
ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
​ដល់​វគ្គ​ផ្ដាច់ព្រ័ត្រ​តែ​របួស​! Eddie Alvarez ត្រឡប់មកវិញ​តាមរយៈ​ការតាំង​ចិត្ត​ខ្ពស់​ទៅរក​ខ្សែក្រវាត់​
19, Jun 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​
 
Eddie Alvarez រហស្សនាម «The Underground King» ធ្វើ​បានល្អ​ណាស់​នៅ​ចុងឆ្នាំ​២០១៩​។ អ្នកលេង​គុន​ចម្រុះ​មកពី​អាមេរិក​រូបនេះ​ជា​កីឡាករ​ម្នាក់​ឡើងដល់​កម្រិត​កំពូល​ពេលធ្វើ​ឲ្យ​អតីត​ម្ចាស់​ខ្សែក្រវាត់​របស់​ហ្វីលីពីន  Eduard “Landslide” Folayang ចុះចាញ់​នៅ​កម្មវិធី ONE: DAWN OF HEROES កាល​ខែសីហា​ឆ្នាំមុន ដើម្បី​ឈាន​ជើង​ចូល​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship នា​ខែតុលា​។ យ៉ាងណាក្ដី រូបគេ​មិនអាច​ប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ​បានឡើយ និង​បង្ខំ​ដកខ្លួន​ដោយសារតែ​របួស​។ បន្ទាប់មក រូបគេ​ប្រើពេល​សម្រាក​ព្យាបាល​នៅផ្ទះ​រហូតដល់​ជាសះស្បើយ​វិញ​។

“The Underground King” បាន​កំពុង​ហ្វឹកហាត់​ដើម្បី​ត្រៀមខ្លួន​មកវិញ​ក្នុង​គោលបំណង​ប៉ះ​គូប្រកួត​វគ្គ​ផ្ដាច់ព្រ័ត្រ ONE Lightweight World Grand Prix Championship កីឡាករ Saygid “Dagi” Guseyn Arslanaliev ប៉ុន្តែ COVID-19 បាន​រារាំង​ផែនការ​ទាំងនេះ​។ ពេលនេះ​កីឡាករ​មកពី​រដ្ឋ Philadephia កំពុង​រៀបចំខ្លួន​ជាពិសេស​ស្មារតី និង ហាត់​កម្លាំង​ដើម្បី​ត្រលប់​មកវិញ​អមដោយ​ភាពជោគជ័យ​។ 
 
​អ្នកជំនាញ​គុន​ចម្រុះ​ពាន​ពិពណ៌នា​ថា ៖«​សម្រាប់ ខ្ញុំ​ពិត​សំណាង​ណាស់​ព្រោះ​មាន​សម្ភារ​ជាច្រើន​នៅក្នុង​ផ្ទះ​។ យើង​មាន​អាង​ហែល​ទឹក ដែល​អាច​ឲ្យ​ខ្ញុំ​ហែល​តិចៗ និង​អាច​នៅ​ត្រាំ​ទឹក​ក្ដៅ បន្ទាប់ពី​ហ្វឹកហាត់​ចប់​។ ខ្ញុំ​គ្រាន់តែ​ហ្វឹកហាត់​នៅផ្ទះ​របស់ខ្ញុំ , ប្រើ​សម្ភារ​នៅផ្ទះ​, និង លេង​ជាមួយ​កូនៗ​។ តែ​អ្វីៗ​ដូចជា​ការធ្វើ​សា​ដើម​វិញ​អីចឹង​»​។ 

​បែបណាក៏ដោយ ដើម្បី​តទល់​នឹង​គូប្រជែង​ខ្លាំងៗ ទម្ងន់ lightweights នៅ​សង្វៀន​អន្តរជាតិ Alvarez បាន​ប្រើ​ពេលវេលា​យូរ​ដើម្បី​ឲ្យ​បាន​ប្រសើរ​ឡើងវិញ​។  Alvarez បាន​រៀបរាប់​បន្ត ៖«​ខ្ញុំ​ពិតជា​ចាប់ផ្ដើម​ពីដំបូង​វិញ​មានដូចជា​រក្សា​លំនឹង​, និង រក្សា​ជំហរ ជាដើម​បែបនេះ​ក្រោយ​ជា​ពីរ​បួស​។ តែ​សមត្ថភាព​ធ្វើ​ចលនា​ជុំវិញ​២៥ នាទី​គឺ​ល្អ​។ វា​ត្រូវ​ធ្វើជា​ជំហានៗ​ដើម្បី​អាច​ឡើង​ប្រកួត​វិញ​បាន​។ មិន​ងាយស្រួល​ទេ​មុនពេល​មនុ​សុ្ស​ជាច្រើន​ទទួលស្គាល់​»​។​

​នៅពេល​ឡើង​សង្វៀន​ជាថ្មី Alvarez រំពឹងថា​ធ្វើបាន​ល្អ​បំផុត​ក្នុង​ពិភព​គុន​ចម្រុះ​។ កីឡាករ​ដដែល​បញ្ជាក់ ៖«​ខ្ញុំ​ព្យាយាម​ឆ្ពោះទៅមុខ និង ស្វែងរក​ខ្សែក្រវាត់​តាមតែ​អាចធ្វើ​បាន​។ ខ្ញុំ​មិន​រួញរា​នោះទេ ហើយ​ខ្ញុំ​មាន​ស្ទិល​ថ្មី​ក្នុង​ការប្រកួត​»​។ 
 
​អតីត​ម្ចាស់​ខ្សែក្រវាត់ Lightweight World Champion ៤​សម័យ តាំងចិត្ត​បែបនេះ ៖«[​ខ្ញុំ​ចង់​ត្រលប់​មកវិញ​] និង ផ្ដួល​ដៃគូ​ឲ្យ​ច្រើន​បំផុត​។ នេះ​ជា​អ្វីដែល​ខ្ញុំ​បានដាក់​ចិត្ត​។ ខ្ញុំ​ចង់​ប្រកួត​ឲ្យ​ច្រើន​ដោយ​មិន​គិត​អំពី​ហានិភ័យ​ឡើយ​»​។ 

Alvarez កំពុង​សម្លឹងមើល​គូប្រកួត​កំពូលៗ​ជាច្រើន​ទៀត​នៅ​សង្វៀន ONE Championship​។ នាពេល​កន្លងទៅ គេ​ប៊ិះ​នឹង​ឈ្នះ​ខ្សែក្រវាត់​ទៅហើយ​ប៉ុន្តែ​បែរជា​របួស​ទៅវិញ​។ ការតាំង​ចិត្ត​ជាថ្មី​នឹងមិន​ធ្វើ​ឲ្យ​គេ​ខកបំណង​ឡើយ​។ 
 
​ជើង​ខ្លាំង​អាមេរិក​ដាក់​គោលដៅ​ច្បាស់ ៖«​ផ្នត់គំនិត​របស់ខ្ញុំ គឺ ជើងឯក​ទោះ​នៅទីណា​ក៏ដោយ​។ ខ្ញុំ​យកឈ្នះ​ជើងឯក ឬ នរណា​ដែល​គិតថា​ល្អ​បំផុត​នៅ ONE Championship​។ ខ្ញុំ​ចង់​ជួប​មែនទែន​»​។ 
 
«​ខ្ញុំ​គួរ​ប៉ះ [ONE Lightweight World Champion] កីឡាករ Christian Lee នាពេលនេះ​។ ខ្ញុំ​គួរ​ជួប​អ្នក​ដែលមាន​ខ្សែក្រវាត់​ពាក់​នៅ​ចង្កេះ​។ ខ្ញុំ​មើលឃើញ​អីចឹង​។ ហើយ​ខ្ញុំ​ក៏​គួរ​ជួប​អ្នកលេង​កំពូល​ក្នុង​ទម្ងន់​នេះ​ដែល​ប្រកួតប្រជែង​ខ្ពស់​យក​ខ្សែក្រវាត់​នាពេល​កន្លងទៅ​ដែរ​»​។ Alvarez យល់ឃើញ​បែបនេះ​។ 
 
“The Underground King” បាន​សង្កត់ធ្ងន់ថា ៖«​វា​ជាការ​សម្រាក​ពី​ជីវិត​ដែល​រវល់ និង មាននៅ​ជាមួយ​គ្រួសារ​ច្រើន​។ តែ​ខ្ញុំ​ជឿថា​អ្វីៗ​កើតឡើង​ក្នុង​ហេតុផល​មួយ​។ ខ្ញុំ​នៅតែ​ចង់​ត្រលប់មក​ធម្មតា​វិញ ដែលជា​ផ្នែក​មួយ​នៃ​អារម្មណ៍​។ ការ​ត្រលប់​មករក​ភាព​រវល់​វិញ គឺជា​រឿង​សំខាន់បំផុត​ដើម្បី​រក្សា​ផ្នត់​គំនិតល្អៗ​ជម្នះ​លើ​បញ្ហា​»៕

© រក្សាសិទ្ធិដោយ thmeythmey.com