អត្ថបទពាណិជ្ជកម្ម
សែ​ល​កាត​រកឃើញ​អ្នកឈ្នះ​ទឹកប្រាក់​ចំនួន ១០០ ០០០ ដុល្លារ ម្នាក់​ទៀតហើយ ពី​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​
19, Jun 2020 , 9:47 am        
រូបភាព
ដោយ: ថ្មីៗ
​ភ្នំពេញ ថ្ងៃទី​១៨ ខែមិថុនា ឆ្នាំ​២០២០៖ កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ របស់​សែ​ល​កាត បាន​រកឃើញ​អ្នកមាន​សំណាង​ម្នាក់​ទៀតហើយ​។ លោក ដែក សុវណ្ណ​ថា គឺជា​អ្នកឈ្នះ​រង្វាន់​ចុងក្រោយ​គេ ដែល​បានឈ្នះ​ទឹកប្រាក់​ដ៏​ច្រើនសន្ធឹក​សន្ធាប់​រហូតដល់​ទៅ ១០០ ០០០ ដុល្លារ​។
 
​ក្នុងអំឡុងពេល​ការផ្សាយ​ផ្ទាល់​លើ​ទំព័រ YouTube របស់​សែ​ល​កាត ដែល​បាន​ពន្យារពេល​ការ Live ចាប់​រង្វាន់​រហូតដល់​ម៉ោង​៩​យប់ កម្មវិធី​ចាប់​រង្វាន់​ផ្ទាល់​ប្រចាំថ្ងៃ របស់​សែ​ល​កាត នា​ថ្ងៃ​អង្គារ ទី​១៦ ខែមិថុនា ឆ្នាំ​២០២០​។ ក្រុមការងារ​របស់​សែ​ល​កាត បាន​តេ​ទៅ​ភ្លាមៗ​ពី​ការ​ឈ្នះ​រង្វាន់​ដ៏​មហា​សំណាង​នេះ ប៉ុន្តែ​លោក ដែក សុវណ្ណ​ថា និង​គ្រួសារ​មិន​ជឿថា រូបលោក​ពិតជា​មានសំណាង​បានឈ្នះ​រង្វាន់​មែន​នោះទេ​។ បន្ទាប់ពី​ស្តាប់​ការពន្យល់​យ៉ាងច្បាស់​លាស់​ដោយ​ពិធីករ​របស់​សែ​ល​កាត និង​ការ​បញ្ជាក់បន្ថែម​ពី​កូនប្រសារ​ស្រី​របស់គាត់ ទីបំផុត គាត់​ក៏​ជឿជាក់ថា រូបគាត់​ពិតជា​អ្នកមាន​សំណាង​ឈ្នះ​រង្វាន់ ពី​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ ពិតប្រាកដ​មែន​។​
 
​លោក ដែក សុវណ្ណ​ថា បាន​ថ្លែងឱ្យដឹងថា​៖«​ខ្ញុំ​មាន​អារម្មណ៍​រន្ធត់​ខ្លាំងណាស់ នៅពេលដែល​ដឹងថា ខ្ញុំ​បានឈ្នះ​រង្វាន់​នេះ ហើយ​ខ្ញុំ​សឹងតែ​មិន​ជឿ​ខ្លួនឯង​ទេ​ថា វា​គឺជា​ការពិត​។ យ៉ាងណាមិញ ខ្ញុំ​សូម​ថ្លែងអំណរគុណ​ចំពោះ​ក្រុមហ៊ុន​សែ​ល​កាត នូវ​ឱកាស​ដ៏​មហា​ពិសេស​នេះ ព្រោះថា​ក្នុងអំឡុង​ពេលនេះ យើង​គ្រប់គ្នា​កំពុងតែ​ជួប​ការលំបាក​ផ្នែក​ហិរញ្ញវត្ថុ​ខ្លាំងណាស់​។ វា​ពិតជា​នឹកស្មាន​មិន​ដល់​សោះ​ថា ខ្ញុំ​អាច​ឈ្នះ​នូវ​ប្រាក់រង្វាន់ ដែលមាន​ចំនួន​ច្រើនសន្ធឹក​សន្ធាប់​បែបនេះ​។ ខ្ញុំ​សូម​អរគុណ​ជាថ្មី​ម្តងទៀត​»​។​


 
​លោក ដែក សុវណ្ណ​ថា គឺជា​អ្នកឈ្នះ​រង្វាន់ ១០០ ០០០ ដុល្លារ លើក​ទី​២៤ នៃ​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ របស់​ក្រុមហ៊ុន សែ​ល​កាត ក្នុងឆ្នាំនេះ​។ គាត់​មានមុខរ​បរជា​គ្រូបង្រៀន នៅក្នុង​ទីក្រុង​ភ្នំពេញ​។ ទន្ទឹមនឹងនេះ​ផងដែរ ក្រុមហ៊ុន​បាន​នាំយក​រង្វាន់​ទៅ​ប្រគល់ជូន​គាត់​ដល់​គេហដ្ឋាន នៅក្នុង​ខណ្ឌ​សែន​សុខ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​១៨ ខែមិថុនា​។​
 
​លោក អៀន វ៉ាត​សុន (Ian Watson) នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​សែ​ល​កាត បាន​មានប្រសាសន៍ថា លោក​ពិត​ជាមាន​អារម្មណ៍​រំភើប​រីករាយ​ជាខ្លាំង ជាមួយនឹង​ការ​ឈ្នះ​រង្វាន់​ពី​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ​។​«​វា​ពិតជា​អស្ចារ្យ​ណាស់ ដែល​ក្រុមហ៊ុន​សែ​ល​កាត អាច​ចូលរួម​ជួយ​ផ្លាស់​ប្តូរជីវិត របស់​បងប្អូន​ខ្មែរ​យើង​បាន ជាមួយ​ឱកាស​នៃ​ការ​ឈ្នះ​នូវ​រង្វាន់​ដ៏​ច្រើន​សន្ធឹកសន្ធាប់​។ ហើយ​អ្វីដែល​មិន​នឹកស្មាន​ដល់​នោះ គឺ​យើង​បាន​សែ្វ​ង​រកឃើញ​អ្នកឈ្នះ​រង្វាន់​ធំ ចំនួន​ពីរ​នាក់ នៅក្នុង​កំឡុងពេល​គៀកៗ​គ្នា​។ ខ្ញុំ​ក៏​សូម​ចូលរួម​អបអរសាទរ ជាមួយ​លោក ដែក សុវណ្ណ​ថា និង​ក្រុមគ្រួសារ​របស់គាត់ នូវ​ការ​ឈ្នះ​រង្វាន់​ដ៏​មហា​សំណាង​នេះ​។ សែ​ល​កាត គឺជា​ក្រុមហ៊ុន​ផ្តល់​សេវា​ទូរគមនាគមន៍​ល្អផ្តាច់គេ នៅក្នុង​ប្រទេស​កម្ពុជា​។ ដូ​ច្នះ​ហើយ ដើម្បី​ថ្លែងអំណរគុណ ចំពោះ​ភាព​ស្មោះស្ម័គ្រ​របស់​អតិថិជន សែ​ល​កាត ក៏មាន​មោទកភាព ក្នុងការ​ផ្តល់ជូន​នូវ​រង្វាន់​លើកទឹកចិត្ត សម្រាប់​ការគាំទ្រ​របស់​ពួកគាត់​ដូចគ្នា​»​។​


 
​គួរ​រំលឹក​ផងដែរ លោក ខឹម សារ៉ន គឺជា​អ្នកឈ្នះ​រង្វាន់​នៅក្នុងពេល​ថ្មីៗ​នេះ ពី​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ ដ៏​ពេញនិយម​របស់​សែ​ល​កាត​។ អតីត​ប្រធាន​មន្ទីរ​សុខាភិបាល​ប្រចាំខេត្ត​ព្រះសីហនុ​រូបនេះ មានសំណាង​បានឈ្នះ​រង្វាន់​ដ៏​អស្ចារ្យ​នេះ នៅ​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០​។ 
 
​កម្មវិធី​ឈ្នះ​១​ម៉ឺន​ដុល្លារ​រៀងរាល់ថ្ងៃ របស់​សែ​ល​កាត គឺជា​ប្រូ​ម៉ូ​សិន​ពិសេស​មួយ ដែល​ឱ្យ​អតិថិជន​សែ​ល​កាត​ទាំងអស់ មានឱកាស​ឈ្នះ​ប្រាក់រង្វាន់​ដ៏​ច្រើនសន្ធឹក​សន្ធាប់ រហូតដល់​ទៅ ១​ម៉ឺន​ដុល្លារ ជា​រៀងរាល់ថ្ងៃ​។ ក្នុងករណី​ដែល​មិនមាន​អ្នកឈ្នះ​ប្រចាំថ្ងៃ នោះ​ប្រាក់រង្វាន់​ដែល​នៅសល់ នឹងត្រូវ​យកទៅ​បូក​បញ្ចូល​នៅ​ថ្ងៃ​បន្ទាប់ ដែល​នឹង​បង្កើតបានជា​ប្រាក់រង្វាន់​សរុប ដ៏​សម្បើម​អស្ចារ្យ​។​
 
​ប្រសិនបើ​ចាប់អារម្មណ៍ ចូលរួម​លេង​ជាមួយ​កម្មវិធី​ផ្សងសំណាង​ប្រចាំ​ថ្ងៃនេះ អ្នក​អាច​ហៅ​ទៅ​លេខ 8888 ឬ​ផ្ញើ​សារ “10K” ទៅកាន់ 8888 ហើយ​បន្ទាប់មក អ្នកនឹង​ទទួលបាន​លេខ​ផ្សងសំណាង​ទាំង ៦ ខ្ទង់​។ អ្នកឈ្នះ នឹងត្រូវ​ប្រកាស​ជា​រៀងរាល់ថ្ងៃ នៅ​ម៉ោង ៦ ល្ងាច នៅលើ​ទំព័រ YouTube របស់​ក្រុមហ៊ុន​សែ​ល​កាត​៕


 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com