ជាតិ
សេដ្ឋកិច្ច
ផ្លែស្វាយ​ស្រស់​ជិត ៦​ម៉ឺន​តោន ត្រូវបាន​នាំចេញ​ទៅកាន់​ទីផ្សារ​បរ​ទេស​នៅ​ឆ្នាំ​២០១៩
19, Jun 2020 , 2:20 pm        
រូបភាព
រូបថត៖ ហ្វេសប៊ុក វេង សាខុន
រូបថត៖ ហ្វេសប៊ុក វេង សាខុន
​ភ្នំពេញ​៖ នៅ​ឆ្នាំ ២០១៩ កម្ពុជា​បាន​នាំចេញ ផ្លែស្វាយ​ស្រស់​តាម​ច្រកចេញចូល​តែមួយ ទៅកាន់​ទីផ្សារ​បរទេស ជិត​៦​ម៉ឺន​តោន​។ នេះ​បើតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម​ក្នុង​ឆ្នាំ ២០១៩​។​

 
​យោងតាម​ទិន្នន័យ​របស់​អគ្គនាយក​ដ្ឋា​ន​កសិកម្ម​បាន​ឲ្យ​ដឹងថា ការនាំចេញ​ផ្លែស្វាយ​ស្រស់​មាន ៥៨,១៦២ តោន តម្លៃ​ប៉ាន់ស្មាន​មធ្យម ៥៥០ ដុល្លា​ក្នុង ១​តោន​។ ដំណាប់​ស្វាយ ២,៧១២ តោន តម្លៃ​ប៉ាន់​ស្មានជា​មធ្យម ៤,៥០០ ដុល្លា​ក្នុង ១​តោន​។ ទឹក​ស៊ី​រ៉ូ​ស្វាយ ៩២៨ តោន តម្លៃ​ប៉ាន់ស្មាន​សរុប ៤០០ ដុល្លារ​ក្នុង ១​តោន​។ ស្វាយ​ជ្រក់ ៨,៦ តោន តម្លៃ​ប៉ាន់​ស្មានជា​មធ្យម ៦០០ ដុល្លា​ក្នុង ១​តោន​។ ក្នុងនោះ​ក៏មាន​ការនាំចេញ​ក្រៅផ្លូវការ​ទៅ​ក​កាន់​ប្រទេស​វៀតណាម និង​ប្រទេស​ថៃ​ជាច្រើន​ម៉ឺន​តោន​ផងដែរ​។​
 
​កាលពី​ថ្ងៃទី​៩ ខែមិថុនា ឆ្នាំ​២០២០ កម្ពុជា និង​ចិន បាន​ចុះហត្ថលេខា​លើ​កិច្ចព្រមព្រៀង​ផ្លូវការ​លើ​លក្ខខណ្ឌ​តម្រូវ​ភូតគាម​អនាម័យ​សម្រាប់​ការនាំចេញ​ផ្លែស្វាយ​ស្រស់​ពី​កម្ពុជា​ទៅកាន់​ប្រទេស​ចិន​។ តាមរយៈ​ការនាំ​ផ្លែស្វាយ​ចេញទៅ​ប្រទេស​ចិន​នេះ នឹង​ផ្ដល់​ការងារ​បន្ថែម ក៏ដូចជា​ប្រាក់ចំណូល​កាន់តែច្រើន​សម្រាប់​ប្រជាពលរដ្ឋ​។ 
 
​សូមបញ្ជាក់ថា ​ក្រៅពី​ប្រទេស​ចិន ​កម្ពុជា​បាន​នាំ​ស្វាយ​ស្រស់​ទៅកាន់ ប្រទេស​កូរ៉េ ប្រទេស​ថៃ បណ្ដា​ប្រទេស​ជា​សមាជិក​សហភាព​អ៊ឺរ៉ុប និង​ប្រទេស​វៀតណាម​៕
 


© រក្សាសិទ្ធិដោយ thmeythmey.com