កីឡាជាតិ
ជាតិ
AFC U19៖ កាលវិភាគប្រកួតរបស់កម្ពុជា ទាំង៣លើកក្នុងពូល A រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC
× ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជាក្រោមអាយុ១៩ឆ្នាំ ត្រូវជួបឥណ្ឌូណេស៊ីសម្រាប់ជំនួបដំបូងនៅពូល A ក្នុងការប្រកួតពានរង្វាន់ AFC U-19 Championship 2020។ ជំនួបបន្តបន្ទាប់ U19 កម្ពុជា នឹងត្រូវប៉ះម្ចាស់ផ្ទះអ៊ូសបេគីស្ថាន មុនតទល់ជាមួយអ៊ីរ៉ង់សម្រាប់ការប្រកួតចុងក្រោយ។
ក្រុមកីឡាបាល់ទាត់ជម្រើសជាតិកម្ពុជា U19 បានចាប់ឆ្នោតប៉ះម្ចាស់ផ្ទះអ៊ូសបេគីស្ថាន អ៊ីរ៉ង់ និងឥណ្ឌូណេស៊ី នៅពូល A សម្រាប់ការប្រកួតពានរង្វាន់ AFC U-19 Championship 2020។ សម្រាប់ជំនួបបើកឆាកU19 កម្ពុជា នឹងត្រួវតតាំងជាមួយឥណ្ឌូណេស៊ីនៅថ្ងៃទី១៤ ខែតុលា មុនប៉ះម្ចាស់ផ្ទះអ៊ូសបេគីស្ថាន នៅ៣ថ្ងៃបន្ទាប់។ សម្រាប់ជំនួបចុងក្រោយកម្ពុជា ក្រោមការដឹកនាំរបស់គ្រូបង្វឹកជប៉ុន Koji Gyotoku នឹងត្រូវតតាំងជាមួយអ៊ីរ៉ង់នៅថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០។
ព្រឹត្តិការណ៍ AFC U-19 Championship 2020 ដែល អ៊ូសបេគីស្ថានរ៉ាប់រងធ្វើម្ចាស់ផ្ទះនេះ នឹងចាប់ផ្តើមការប្រកួតផ្លូវការពីថ្ងៃទី១៤ ដល់៣១ ខែតុលា ឆ្នាំ២០២០។ ពានរង្វាន់កីឡាបាល់ទាត់តំបន់អាស៊ីនេះ ចែកចេញជា៤ពូល ពី A ដល់ D ដោយក្នុងមួយពូលមាន៤ក្រុម៕
© រក្សាសិទ្ធិដោយ thmeythmey.com