កីឡាជាតិ
ជាតិ
AFC U19៖ កាលវិភាគ​ប្រកួត​រប​ស់​កម្ពុជា ទាំង​៣​លើក​ក្នុង​ពូ​ល A
19, Jun 2020 , 2:55 pm        
រូបភាព
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC
រូបភាពពីសហព័ន្ធកីឡាបាល់ទាត់កម្ពុជា FFC
​ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា​ក្រោម​អាយុ​១៩​ឆ្នាំ ត្រូវ​ជួប​ឥណ្ឌូណេស៊ី​សម្រាប់​ជំនួប​ដំបូង​នៅ​ពូ​ល A ក្នុងការ​ប្រកួត​ពានរ​ង្វាន់ AFC U-19 Championship 2020​។ ជំនួប​បន្តបន្ទាប់ U19 កម្ពុជា នឹងត្រូវ​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន មុន​តទល់​ជាមួយ​អ៊ីរ៉ង់​សម្រាប់​ការប្រកួត​ចុងក្រោយ​។​


ក្រុមកីឡា​បាល់ទាត់​ជម្រើសជាតិ​កម្ពុជា U19 បាន​ចាប់ឆ្នោត​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន អ៊ីរ៉ង់ និង​ឥណ្ឌូណេស៊ី នៅ​ពូ​ល A សម្រាប់​ការប្រកួត​ពានរង្វាន់ AFC U-19 Championship 2020​។ សម្រាប់​ជំនួប​បើកឆាក​U19 កម្ពុជា នឹង​ត្រួវ​តតាំង​ជាមួយ​ឥណ្ឌូណេស៊ី​នៅ​ថ្ងៃទី​១៤ ខែតុលា មុន​ប៉ះ​ម្ចាស់ផ្ទះ​អ៊ូ​ស​បេ​គី​ស្ថាន នៅ​៣​ថ្ងៃ​បន្ទាប់​។ សម្រាប់​ជំនួប​ចុងក្រោយ​កម្ពុជា ក្រោម​ការដឹកនាំ​របស់​គ្រូបង្វឹក​ជប៉ុន Koji Gyotoku នឹងត្រូវ​តតាំង​ជាមួយ​អ៊ីរ៉ង់​នៅ​ថ្ងៃទី​២០ ខែតុលា ឆ្នាំ​២០២០​។​
  


​ព្រឹត្តិការណ៍ AFC U-19 Championship 2020 ដែល អ៊ូ​ស​បេ​គី​ស្ថាន​រ៉ាប់រង​ធ្វើ​ម្ចាស់ផ្ទះ​នេះ នឹង​ចាប់ផ្តើម​ការប្រកួត​ផ្លូវការ​ពីថ្ងៃ​ទី​១៤ ដល់​៣១ ខែតុលា ឆ្នាំ​២០២០​។ ពានរង្វាន់​កីឡាបាល់ទាត់​តំបន់​អាស៊ី​នេះ ចែកចេញជា​៤​ពូ​ល ពី A ដល់ D ដោយ​ក្នុង​មួយ​ពូ​ល​មាន​៤​ក្រុម​៕

© រក្សាសិទ្ធិដោយ thmeythmey.com