ជាតិ
សុខភាព
តើ​ធ្មេញ​មាន​បញ្ហា​កម្រិតណា ទើបត្រូវ​ពត់​តម្រង់​?
19, Jun 2020 , 9:59 pm        
រូបភាព
​ភ្នំពេញ​៖ ការពត់​តម្រង់​ធ្មេញ គឺជា​ការផ្លាស់ប្ដូរ​ទីតាំង​ធ្មេញ​មិនល្អ ឬ​ជួយ​កែប្រែ​ង៉ាំ​ធ្មេញ​ដែល​ខុស​ប្រក្រតី ដោយ​ការពាក់​ឧបករណ៍​ពត់​ធ្មេញ​។ លោក​ទន្ត​បណ្ឌិត យឹម សេដ្ឋា​វុ​ឌ្ឍ ឯកទេស​ពត់​តម្រង់​ធ្មេញ បាន​លើកឡើងថា អ្នក​ដែលមាន​ង៉ាំ​ធ្មេញ​ខុស​ប្រក្រតី នឹងធ្វើ​ឱ្យមាន​បញ្ហា​ដូចជា ចង្កា​វែង​ជ្រុល​, ចង្កា​ខ្លី​ជ្រុល ដែល​ពិបាក​ទំពា​អាហារ ឬ​ពិបាក​ដកដង្ហើម​ជាដើម​។


​ដើម្បី​ជ្រាប​ច្បាស់​សូម​អញ្ជើញលោក​-​អ្នកទស្សនា​បទ​សម្ភាស រវាង​កញ្ញា អ៊ុត រស្មី អ្នកសារព័ត៌មាន​ថ្មីៗ និង ទន្ត​បណ្ឌិត យឹម សេដ្ឋា​វុ​ឌ្ឍ ឯកទេស​ពត់​តម្រង់​ធ្មេញ និង​ជា​ប្រធាន​ក្រុមគ្រូពេទ្យ​នៃ​គ្លីនិក​ធ្មេញ​អេ​វើ​ប្រាយ ដូច​ទៅ​៖
 
 
 
​ក្នុង​បទ​សម្ភាស​ជាមួយ​សារព័ត៌មាន​ថ្មីៗ  លោក​ទន្ត​បណ្ឌិត ឯកទេស​ពត់​តម្រង់​ធ្មេញ យឹម សេដ្ឋា​វុ​ឌ្ឍ  បានឱ្យដឹងថា ការពត់​តម្រង់​ធ្មេញ មិន​ត្រឹម​តែមាន​មុខងារ ជួយ​កែប្រែ​ង៉ាំ​ធ្មេញ​ដែល​មិនល្អ​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​បង្កើន​សម្រស់​ស្នាមញញឹម និង​ទម្រង់​មុខ​ផងដែរ ។​
 
​បើតាម​ប្រធាន​ក្រុមគ្រូពេទ្យ​នៃ​គ្លីនិក​ធ្មេញ​អេ​វើ​ប្រាយ ទន្ត​បណ្ឌិត យឹម សេដ្ឋា​វ​ឌ្ឍ ការពត់​តម្រង់​ធ្មេញ ត្រូវ​ចំណាយ​រយៈពេល ១៨​ខែ ឬ​អាច​ប្រើ​រយៈពេល​យូរ​ជាង​នេះ ដោយ​អាស្រ័យ​លើ​បញ្ហា​ធ្មេញ​របស់​អ្នកជំងឺ​៕ 
 

Tag:
 ពត់​តម្រង់​ធ្មេញ​
  សុខភាព​
© រក្សាសិទ្ធិដោយ thmeythmey.com