ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Keanu Subba ត្រឡប់ចូលហ្វឹកហាត់វិញបន្ទាប់ពីជាពីរបួសឆ្អឹងស្មងជើង
× អត្ថបទ៖ ស៊ីធី
កីឡាករ Keanu Subba បានត្រលប់មកហ្វឹកហាត់វិញក្រោយខកខានជាច្រើនខែដោយសារតែរបួស។ កីឡាករជាប់កិច្ចសន្យានៅ ONE Championship ទម្ងន់ featherweight បានរងរបួសនៅក្នុងកម្មវិធី ONE: FOR HONOR កាលខែ ឧសភា ឆ្នាំ ២០១៩។
កីឡាករវ័យ២៥ឆ្នាំរងរបួសស្មងជើង និង ឆ្អឹងស្មងជើងក្នុងការប្រកួតគុនចម្រុះទល់នឹងកីឡាករជប៉ុន Ryogo Takahashi។ សុបិនអាក្រក់នេះបានធ្វើឲ្យកីឡាករមកពីម៉ាឡេស៊ីសម្រាកព្យាបាលប្រមាណមួយឆ្នាំទម្រាំជាសះស្បើយនៅឯស្រុកកំណើតហើយកសាងកាយសម្បទាឲ្យរឹងមាំឡើងវិញដ៏អស្ចារ្យ។
បច្ចុប្បន្ននេះ Subba បានជាសះស្បើយ និង រៀបចំខ្លួនវិលត្រលប់មកសង្វៀនអន្តរជាតិ ONE Championship វិញ។ កាលថ្ងៃអង្គារទី ៩ មិថុនា Subba បានបង្ហោះវីដេអូនៅលើ Instagram ផ្ទាល់ខ្លួនដែលបង្ហាញអំពីភាពរឹងមាំតាមរយៈការវ៉ៃស៊ីបជាមួយបងប្រុសបង្កើត Gianni។ មិនត្រឹមតែវីដេអូប៉ុន្តែរូបគេបានសរសេរអក្សរខាងក្រោមរូបបែបនេះ៖«វាជារឿងដ៏ល្អ ដែលខ្ញុំអាចធ្វើអ្វីដែលខ្ញុំស្រលាញ់មកវិញ។ វាពិតជាប្រសើរណាស់ដែលបានហ្វឹកហាត់ជាមួយបងប្រុសរបស់ខ្ញុំ Gianni និង ការដាក់ផែនការជាថ្មីក្នុងការប្រកួតរបស់យើង»។
Subba ដាក់ក្ដីរំពឹងថា រូបគេមានសក្ដានុពលក្នុងការជួបអតីតម្ចាស់ខ្សែក្រវាត់ ONE Featherweight World Champion កីឡាករ Honorio “The Rock” Banario ពេលត្រលប់មកវិញជាថ្មី។ Subba ជាកីឡាករគុនចម្រុះមានទេពកោសល្យម្នាក់របស់ម៉ាឡេស៊ី។ កីឡាកររូបនេះមានកំណត់ត្រាប្រកួតគុនចម្រុះបាន១១លើក្នុងនោះ ឈ្នះ ៧លើក និង ចាញ់ ៤ លើក៕
© រក្សាសិទ្ធិដោយ thmeythmey.com