ជាតិ
សង្គមជាតិ
លោក ឃឹម ហ្វី​ណង់ ចង់​ឲ្យ​កសិករ​សំឡឹងមើល​ឱកាស​ចិញ្ចឹម​ចៀម និង​ពពែ
20, Jun 2020 , 7:59 am        
រូបភាព
credit លោក ឃ្វឹម ហ្វីណង់ ទស្សនាចម្ការល្ម៉ើនៅភូមិស្គន់ ឃុំត្បែង នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០។
credit លោក ឃ្វឹម ហ្វីណង់ ទស្សនាចម្ការល្ម៉ើនៅភូមិស្គន់ ឃុំត្បែង នៅថ្ងៃទី១៦ មិថុនា ឆ្នាំ២០២០។
​សៀមរាប​៖ អភិបាលស្រុក​បន្ទាយស្រី បន្ត​ជំរុញ​ឱ្យ​កសិករ​បង្កើន​បច្ចេកទេស​ដាំ​ដុះ ឱ្យបាន​ត្រឹមត្រូវ ដើម្បី​ចំណេញ​ទាំង​ពេលវេលា និង​ប្រាក់ចំណេញ​។ ក្រៅពី​បន្លែ និង​ផ្លែឈើ លោក ក៏​ចង់ឱ្យ​កសិករ​ចាប់អារម្មណ៍​ការចិញ្ចឹម​សត្វ​ផងដែរ ជាពិសេស​សត្វ​ចៀម ព​ពៃ និង​សត្វ​ជ្រូក​។​

 
​លោក ឃឹម ហ្វី​ណង់ ចង់ឱ្យ​កសិករ​ស្រុក​បន្ទាយស្រី ងាក​មករ​បរ​ចិញ្ចឹមសត្វ ឱ្យបាន​ច្រើន បើទោះជា​ភូមិសាស្ត្រ​ស្រុក​បន្ទាយស្រី មាន​សក្តានុពល​ក្នុង​វិស័យ​កសិកម្ម​ផងដែរ​។ លោក ឃឹម ហ្វី​ណង់ ថ្លែងប្រាប់​សារព័ត៌មាន​ថ្មីៗ កាលពី​ថ្ងៃទី​១៦ មិថុនា​ថា  ភូមិសាស្ដ្រ​ស្រុក​បន្ទាយស្រី ស្ថិតនៅ​ក្បែរ​ភ្នំ ដែលមាន​ភាព​អំណោយផល​ច្រើន សម្រាប់​ការចិញ្ចឹម​សត្វ​ចៀម និង​ពពែ​ជាដើម​។ លើសពីនេះ អភិបាលស្រុក​វ័យក្មេង​រូបនេះ ក៏​ចង់ឱ្យ​កសិករ​បង្កើន​បច្ចេកទេស​ចិញ្ចឹម​ជ្រូក​គូលែន​ដែល​អ្នកភូមិ​យក​ជ្រូកស្រុក​បង្កាត់​ជាមួយ​ជ្រូកព្រៃ​ដែរ ដែល​បច្ចុប្បន្ន ជ្រូក​ប្រភេទ​នេះ មានតម្លៃ​ល្អ​នៅលើ​ទីផ្សារ​។​
 

​ដ្បិតតែ​ជំរុញ​ឲ្យ​បង្កើន​ការចិញ្ចឹម​សត្វ លោក ហ្វី​ណង់ ក៏​មិន​ភ្លេច​រំឭក​កសិករ​ឲ្យ​បង្កើន​ការដាំ​ដំណាំ និង​បន្លែ​ផងដែរ ប៉ុន្តែ​កសិករ​ត្រូវ ពិចារណា លើ​ដែ​បន្លែ កសិផល ដែលមាន​តម្រូវការ​ខ្ពស់ និង​មិនគួរ​ដាំ​ដំណាំ​ណា សម្រាប់តែ​ទីផ្សារ​ក្នុងស្រុក​តែមួយ​មុខ​នោះទេ​។ លោក​អភិបាលស្រុក​បន្ទាយស្រី ពន្យល់​ទាក់ទង​នឹង​បញ្ហា​នេះ​ថា​៖«​យើង​ផ្តោត​ជារួម​លើ​ដំណាំ​ប្រភេទ​ណា ទី​១ មានតម្លៃ​ខ្ពស់ មិនសូវមាន​តម្រូវ​ដី​ធំ​ពេក​ទេ តែមាន​តម្លៃ​ខ្ពស់ បើ​ទោះ​ដាំ​អស់​ទុន​ខ្ពស់​បន្ដិច​ក៏ដោយ ទី​២ ជា​ដំណាំ​ដែលមាន​តម្រូវការ​ទេសចរណ៍ ទី​៣ ផ្តល់​សក្កា​នុព​ល​ទេសចរណ៍ ជាក​សិ​ទេសចរណ៍​ដែល​អាច​ឱ្យគេ​មកលេង​បាន​...»​។​
 
​បន្ថែម​ពីនេះ លោក​អភិបាលស្រុក ចង់ឱ្យ​កសិករ​ងាក​មក​ដាំ​ប្រភេទ​ក្រូច​ច្របាច់ ដែល​កម្រ​មាន​កសិករ​ដាំ ហើយ​ភាគច្រើន​នាំចូល​ពី​ប្រទេសក្រៅ​៕
 
 
 

Tag:
 កសិកម្ម​
  បន្ទាយស្រី​
© រក្សាសិទ្ធិដោយ thmeythmey.com