ជាតិ
សង្គមជាតិ
ក្រសួងអប់រំ កំពុងរើសគ្រូឲ្យសិក្សាបរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ នៅNIE លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ជាមួយនឹងបណ្តាគ្រូបង្រៀន
× ភ្នំពេញ៖ ក្រសួងអប់រំ យុវជន និងកីឡា សហការជាមួយអង្គការសកម្មភាពសម្រាប់ការអប់រំនៅកម្ពុជា ផ្តល់ឱកាសឲ្យគ្រូដែលចង់បន្តការសិក្សាថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់អប់រំ ឯកទេសប្រឹក្សាគរុកោសល្យ នៅវិទ្យាស្ថានជាតិអប់រំ ដោយឥតគិតថ្លៃ។ បេក្ខជនត្រូវដាក់ពាក្យតាមរយៈ https://bit.ly/37htRwe ឲ្យបានមុនថ្ងៃទី១០ ខែកក្កដា។
ដើម្បីទទួលបានឱកាសនេះ បេក្ខជនត្រូវមានចំណេះដឹងភាសាអង់គ្លេសខ្ពស់ មានពិសោធន៍បង្រៀនយ៉ាងតិច២ឆ្នាំ និងមានសញ្ញាបត្រគរុកោសល្យពីវិទ្យាស្ថានជាតិអប់រំ ឬមជ្ឈមណ្ឌលគរុកោសល្យភូមិភាគ ឬពីសាលាគរុកោសល្យ និងវិក្រឹតការខេត្ត។
ក្រោយពីបេក្ខជនបញ្ចប់ការសិក្សា បេក្ខជននឹងមានសមត្ថភាពប្រឹក្សាគរុកោសល្យជាមួយគ្រូ និងឆ្លើយតបនឹងតម្រូវការធនធានមនុស្សដែលកំពុងតែខ្វះខាត នៅក្នុងពេលកំណែទម្រង់វិស័យអប់រំ នៅក្នុងក្រសួងអប់រំ និងពង្រីកវិសាលភាពសាលារៀនជំនាន់ថ្មីផងដែរ៕
© រក្សាសិទ្ធិដោយ thmeythmey.com