កសិករ​កម្ពុជា​កាន់តែ​ច្រើន បាន​វិវឌ្ឍន៍​ខ្លួន​ទៅរក​ការធ្វើ​កសិកម្ម​ឆ្លាត​វៃ (​ភាគ​២)
ជាតិ
សង្គមជាតិ
២៥ខេត្ត/រាជធានី
កសិករ​កម្ពុជា​កាន់តែ​ច្រើន បាន​វិវឌ្ឍន៍​ខ្លួន​ទៅរក​ការធ្វើ​កសិកម្ម​ឆ្លាត​វៃ (​ភាគ​២)
20, Jun 2020 , 7:59 pm        
រូបភាព
ភ្នំពេញ​៖ ដើម្បី​ប្រែក្លាយជា​«​កសិកម្ម​ឆ្លាត​វៃ​» កសិករ​ត្រូវមាន​ចំណេះដឹង​បន្ថែម ផ្នែក​បច្ចេកវិទ្យា ទីផ្សារ​ជាដើម តាមរយៈ​ការចូលរួម​វគ្គ​បណ្ដុះបណ្ដាល​នានា ដែល​រៀបចំ​ដោយ​រដ្ឋាភិបាល ឬ​ស្ថាប័ន​ពាក់ព័ន្ធ​។ នេះ​ជាការ​លើកឡើង​របស់លោក សោ សុន្ទ​រ៍​ធា​រី ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន S&S ដែល​ឲ្យ​និយមន័យ​កសិកម្ម​ឆ្លាត​វៃ​ថា ជា​កសិកម្ម​ដែលមាន កសិករ​ឆ្លាត ការធ្វើ​កសិកម្ម​ឆ្លាត អតិថិជន​ឆ្លាត​វៃ​, បច្ចេកវិទ្យា​ឆ្លាត​វៃ និង​ការធ្វើ​ពាណិជ្ជកម្ម​ឆ្លាត​វៃ​។ 

​បើតាម​លោក សោ សុន្ទ​រ៍​ធា​រី បច្ចុប្បន្ន​កសិករ​កម្ពុ​ជា​កាន់តែច្រើន បានចាប់ផ្តើម​វិវឌ្ឍន៍​ខ្លួន​ទៅរក​ការធ្វើ​កសិកម្ម​ឆ្លាត​វៃ ឬ​កសិកម្ម​ឌីជីថល ដោយបាន​ចាប់យក​ក​ការធ្វើ​កសិកម្ម ដោយ​ផ្សារភ្ជាប់​នឹង​ការប្រើប្រាស់​បច្ចេកវិទ្យា​។ នេះ​ជាការ​អះអាង​របស់ លោក សុន្ទ​រ៍​ធា​រី ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន S&S​។ 
 
​ដើម្បី​ជ្រាប​ច្បាស់ សូម​អញ្ជើញ​ទស្សនា​បទ​សម្ភាស​រវាង​កញ្ញា ញឹក ស្រី​ល័​ក្ខ អ្នកសារព័ត៌មាន ThmeyThmey25 ជាមួយ​លោក សោ សុន្ទ​រ៍​ធា​រី ស្ថាបនិក និង​ជា​ប្រធាន​ក្រុមប្រឹក្សាភិបាល​ក្រុមហ៊ុន S&S  ដូចតទៅ​៖

​តាម​របាយការណ៍​រប​ស់​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ក្នុង​រយៈពេល ៥​ឆ្នាំ​កន្លងទៅ តម្លៃបន្ថែម​សរុប​របស់​វិស័យ​កសិកម្ម សម្រេចបាន​ក្នុង​រង្វង់ ៣-៥​ភាគរយ​ក្នុង​មួយឆ្នាំ​។ នៅ​៥​ឆ្នាំ​ខាងមុខ ការ​ព្យាករ​នៃ​កំណើន​នេះ នឹងត្រូវ​សម្រេច​ឲ្យ​បាន​ក្នុង​រង្វង់ ៤​ភាគរយ​ក្នុង​មួយឆ្នាំៗ គឺ​នឹងត្រូវ​កើន​ពី ២១៩១៣ ប៊ឺ​លាន​រៀល នា​ឆ្នាំ​២០១៨ ដល់ ២៥៧០០ ប៊ឺ​លាន​រៀល នៅ​ឆ្នាំ​២០២៣៕
 

Tag:
 កសិកម្ម​ឆ្លាត​វៃ​
© រក្សាសិទ្ធិដោយ thmeythmey.com