សង្គមអន្តរជាតិ​
អន្តរជាតិ
ព្រៃឈើ​កូ​ស្តា​រី​កា កើនឡើង​ទ្វេដង​ក្នុងពេល​៣០​ឆ្នាំ​ចុងក្រោយ​
20, Jun 2020 , 9:59 pm        
រូបភាព
ដោយ: ថ្មីៗ
​ដោយ ឈួន ឈី​វ​អ៊ីង​
​ប្រទេស​កូ​ស្តា​រី​កា ទទួលបាន​ការកោតសរសើ​រ​ជារឿយៗ អំពី​ការរីកចម្រើន​នៃ​និរន្តរភាព​ផ្នែក​បរិស្ថាន លើ​ក្រុម​ជីវចម្រុះ​និង​ការអភិរក្ស​ផ្សេងៗ​ទៀត​។ កាលពី​ឆ្នាំ ១៩៨៣ ប្រទេស​នេះ​គ្របដណ្តប់​ដោយ​ព្រៃឈើ​ត្រឹមតែ​២៦% ប៉ុណ្ណោះ ប៉ុន្តែ​ដោយ​ផ្អែកលើ​ការយកចិត្តទុកដាក់​ចំពោះ​បរិស្ថាន បច្ចុប្បន្ន​ព្រៃឈើ​ប្រទេស​កូ​ស្តា​រី​កា​បាន​កើន​ដល់ ៥២% ដែល​ស្មើនឹង​២​ដង​នៃ​ទិន្នន័យ​ក្នុង​ឆ្នាំ​១៩៨៣​។​


​នៅ​ទសវត្សរ៍​ឆ្នាំ​១៩៤០ ជាង​៣​ភាគ​៤​នៃ​ផ្ទៃដី​កូ​ស្តា​រី​កា ភាគច្រើន​ត្រូវ​គ្របដណ្តប់​ដោយ​ព្រៃ​ត្រូពិច​និង​ក្រៅពីនេះ​គឺជា​ដែនដី​របស់​ជនជាតិដើម​ភាគតិច​។ បើ​យោងតាម​អង្គការសហប្រជាជាតិ​។ ប៉ុន្តែ ដោយ​ការគ្រប់គ្រង​មិនបាន​ល្អ ធ្វើ​ឲ្យ​មានការ​កាប់បំផ្លាញ​ព្រៃឈើ​នៅសល់​ត្រឹមតែ ២៦%​កាលពី​ឆ្នាំ ១៩៨៣​។ 
 
​ជា​រឿង​ដ៏​គួរ​ឲ្យ​ស្ងប់​ស្ងែ​ង បច្ចុប្បន្ន ព្រៃឈើ​គ្របដណ្តប់​ផ្ទៃ​ប្រទេស​ត្រូវបាន​កើនឡើង​ដល់ ៥២% ដែលមាន​ទំហំ​ធំ​ជាង​មុន​២​ដង​។ ទាក់ទិន​រឿងនេះ ប្រធានាធិបតី​កូ​ស្តា​រី​កា Carlos Alvarado បាន​ហៅ​«​វិបត្តិ​អាកាសធាតុ​នេះ​ថា​ជា កិច្ចការ​ដ៏​ធំ​បំផុត​ក្នុង​ជំនាន់​របស់​ពួកយើង​» ហើយ​ត្រូវការពារ​ទោះ​ក្នុងតម្លៃ​ណាក៏ដោយ​។ លើសពីនេះ លោក​សង្ឃឹមថា អាច​នឹង​ជំរុញ​ប្រទេស​ដទៃទៀត​ឲ្យ​អនុវត្តតាម​ប្រទេស​របស់លោក​។​
 
​ប្រទេស​ដ៏​តូច​ដែល​ពោរពេញ​ទៅដោយ​ព្រៃរងទឹកភ្លៀង​ខៀវស្រងាត់​មួយ​នេះ គឺ​បាន​បង្កើត​ការចាប់អារម្មណ៍​រួចទៅហើយ ដោយពេល​នេះ ផ្ទៃដី​ពាក់កណ្តាល​ប្រទេស​បាន​គ្របដណ្តប់​ដោយ​ព្រៃឈើ​។ ទំហំ​ព្រៃឈើ​នៃ​ប្រទេស​កូ​ស្តា​រី​កា បាន​កើនឡើង​ពីរដង​ក្នុង​រយៈពេល ៣០​ឆ្នាំ​ចុង​ក្រោយនេះ ដែល​អាច​ស្រូបយក​ឧស្ម័ន​កាបូនឌីអុកស៊ីត​ពី​ក្នុង​បរិយាកាស​បាន​យ៉ាងច្រើន​។ ថ្មីៗ​នេះ កូ​ស្តា​រី​កា​គ្រោង​នឹង​លុបបំបាត់​ការប្រើ​ឥន្ធនៈ​ឲ្យ​បាន​នៅ​ឆ្នាំ ២០៥០៕

© រក្សាសិទ្ធិដោយ thmeythmey.com