COVID-19
ជាតិ
សង្គមជាតិ
COVID-19៖ បុរស​ខ្មែរ​នៅ​កំពង់ចាម​ដែល​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី បានជា​សះស្បើយ​វិញ​ហើយ​
21, Jun 2020 , 8:13 am        
រូបភាព
ដោយ:
 
​បុរស​ជនជាតិខ្មែរ​អា​យុ​២២​ឆ្នាំ​ដែល​រស់នៅក្នុង​ខេត្តកំពង់ចាម ដែល​វិលត្រឡប់​ពី​ប្រទេស​ឥណ្ឌូណេស៊ី​បានជា​សះស្បើយ​ពី COVID-19 ហើយ ក្រោយ​ទទួលបាន​លទ្ធផល​អវិជ្ជមាន​២​ដង​។ នេះ​បើតាម​ការ​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល​នា​ព្រឹក​ថ្ងៃទី​២១ ខែមិថុនា​។

 
​បើតាម​សេចក្តី​ជូន​ព័ត៌មាន​របស់​ក្រសួងសុខាភិបាល បុរស​រូបនេះ ជា​អ្នកដំណើរ​វិលត្រឡប់​មក​ពី​ប្រទេស​ឥណ្ឌូណេស៊ី រួមជាមួយ​នឹង​បុរស​ម្នាក់​ដែលមាន​វិជ្ជមាន​កូ​វីដ​-១៩​ដែរ ក្នុងចំណោម​អ្នក​ហោះហើរ​សរុប​៤៦​នាក់​ទៀត​ដែល​គ្មាន​វិជ្ជមាន​កូ​វីដ​-១៩ កាលពី​ថ្ងៃទី​១២ ខែមិថុនា​។  
 
​គិត​ត្រឹម​ថ្ងៃទី​២១ ខែមិថុនា កម្ពុ​ជាមាន​អ្នក​ឆ្លង​ចំនួន​១២៩​នាក់(​មាន​ស្ត្រី​៣៩​នាក់ និង​បុរស​៩០​នាក់)  ក្នុងនោះជាសះស្បើយ​ចំនួន​១២៧​នាក់ និង​សល់​ចំនួន​២​នាក់​ដែលជា​ជនជាតិខ្មែរ ដែល​បាន​វិលត្រឡប់​មកពី​ប្រទេស​ឥណ្ឌូណេស៊ី​ម្នាក់ និង​អ្នក​ដែល​វិលត្រឡប់​ពី​ប្រទេស​ម៉ាឡេស៊ី​ម្នាក់  និង​មិនមាន​ករណី​ឆ្លង​ថ្មី​ឡើយ​៕ 
 

© រក្សាសិទ្ធិដោយ thmeythmey.com