ជាតិ
២៥ខេត្ត/រាជធានី
អំពៅ​១​ហិកតា ផ្ដល់​ចំណូល​ប្រមាណ​៣០​លាន​រៀល ដល់​កសិករ​ខេត្តព្រៃវែង
21, Jun 2020 , 8:59 am        
រូបភាព
ដោយ: ថ្មីៗ
​ព្រៃវែង​៖ កសិករ​ក្នុងស្រុក​ស្វាយ​អ​ន្ទ​រ ខេត្តព្រៃវែង អា​ចរក​ចំណូល ប្រមាណ​ពី ២៥​លាន​រៀល ទៅ ៣០​លាន​រៀល ក្នុង​មួយ​ហិកតា ពី​ការដាំ​អំពៅ​។ ចំណូល​នេះ ក៏​រួមចំណែក​កាត់បន្ថយ​ចំណាកស្រុក​របស់​ពលរ​ដ្ឋ​ផងដែរ​។ នេះ​បើតាម​សំណេរ​លើ​គណនី​ហ្វេ​ស​ប៊ុ​ក​របស់​រដ្ឋមន្ត្រីក្រសួង​កសិកម្ម​នៅ​ថ្ងៃទី ១៧ ខែមិថុនា ដោយ​យោងតាម​ការរាយការណ៍​ពី​មន្ទីរ​កសិកម្ម​ខេត្ត ។​

​តាម​សំណេរ​ដដែល  ប្រជាកសិករ​បាន​បង្កើន​ការដាំដុះ​អំពៅ​ជិត​ពីរដង​ផងដែរ ដោយសារ​វា​មាន​ទីផ្សារ​ល្អ ពោលគឺ​កើន​ពី​៣០០​ហិកតា​កាលពី​ឆ្នាំ​២០១៩ ដល់​ជាង​៥០០​ហិកតា នៅក្នុង​ឆ្នាំ​២០២០​នេះ​។ ដ្បិត​ឆ្នាំនេះ កម្ពុជា​ប្រឈមមុខ​នឹង​វិបត្តិ​កូ​វីដ​-១៩​ក្តី តែ​កសិករ​រំពឹងថា​ជំងឺ​រាតត្បាត នឹងមិន​ប៉ះពាល់​ខ្លាំង​ដល់​តម្លៃ​អំពៅ​របស់ខ្លួន​នោះទេ​។ នេះ​បើតាម​សំណេរ​លើ​គណនី​របស់លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​៕
 
 
 
 

© រក្សាសិទ្ធិដោយ thmeythmey.com