អន្តរជាតិ
​បច្ចេកវិទ្យា
ហេតុអ្វី​ត្រូវ​បើក​ព្រិល​បង្អួច​មុនពេល​យន្តហោះ​ចុះចត​?
21, Jun 2020 , 8:59 pm        
រូបភាព
​បើ​លោកអ្នក​ធ្លាប់ធ្វើ​ដំណើរ​តាម​អាកាស​ញឹកញាប់ លោកអ្នក​អាចជា​ឧស្សាហ៍​ឮ​អ្នកបម្រើ​សេវាកម្ម​ក្នុង​យន្តហោះ​សំណូមពរ​ឲ្យ​អ្នកដំណើរ​បើក​របាំង​បង្អួច ឬ​ព្រិល​បង្អួច​ប៉ុន្មាន​នាទី​មុន​ពេលដែល​យន្តហោះ​ចុះចត​នៅតាម​អាកាស​យាន្ត​ដ្ឋា​ន​។ តើ​ដោយសារតែ​មូលហេតុ​អ្វី​ទៅ​? តើ​វា​ពិតជា​សំខាន់​មែនឬ​?

 
​ក្រៅពី​ការពិនិត្យ​មើលទៅ​កាន់​ទេសភាព​នៃ​សណ្ឋាន​ដី​ខាងក្រៅ វា​ក៏​ជា​ផ្នែក​មួយ​នៃ​ការធានា​សុវត្ថិភាព​របស់​អ្នកធ្វើដំណើរ​ជាច្រើន​រយ​នាក់​នៅក្នុង​យន្តហោះ​នោះដែរ​។ នេះ​ជាការ​លើកឡើង​របស់គេ​ហ​ទំព័រ lonelyplanet.com ។ 
 
​មូលហេតុ​មួយចំនួនទៀត​មានដូចជា ការ​សម្រប​ភ្នែក​អ្នកដំណើរ​ជាមួយនឹង​ពន្លឺ​ដែល​ភ្លឺ​ជាង​នៅ​ខាងក្រៅ​យន្តហោះ បើ​ជើងហោះហើរ​របស់​អ្នក​ចុះចត​នៅពេល​ថ្ងៃ​។ ចំណែកឯ​ពេល​រាត្រី​វិញ គោលបំណង​នៃ​ការបើក​ព្រិល​បង្អួច​គឺ​ដើម្បី​ឲ្យ​អ្នកដំណើរ​ពិនិត្យមើល​បរិស្ថាន​ខាង​ក្រៅ​យន្តហោះ (​ហេតុដូចនេះ​ហើយ​ទើប​យន្តហោះ​បន្ថយ​ពន្លឺ​អំពូល​នៅ​ខាងក្នុង ដើម្បី​ឲ្យ​អ្នក​មើលទៅ​ក្រៅ​កាន់តែច្បាស់​)​។ ចុះ​ហេតុអ្វី​បានជា​ការមើល​ទៅខាង​ក្រៅ​សំខាន់​ម្ល៉េះ​?
 
​យន្តហោះ​ងាយ​នឹង​ទទួលរង​បញ្ហា​ផ្សេងៗ​ច្រើនជាងគេ​នៅពេលដែល​ចាប់​ផ្តើមឡើង និង​ពេល​ត្រៀម​ចុះ​
​ចត​។ ហេតុដូចនេះ អ្នក​បម្រើការ​ក្នុង​យន្តហោះ​ត្រូវបាន​តួរ​នាទី​ក្នុងការ​ពិនិត្យមើល​ស្ថានភាព​របស់​យន្តហោះ (​មានដូចជា​ស្ថានភាព​ម៉ាស៊ីន ឬ​ស្លាប​ជាដើម​) បើសិន​ជាមាន​ផ្សែងហុយ ឬ​ទឹកកក​ក្រាស់​ដែល​អាច​កើត​នៅលើ​ស្លាប នៅតាម​តំបន់​ត្រជាក់​។ 
 
​ចំណែកឯ​អ្នកធ្វើដំណើរ​វិញ ពួកគេ​ក៏​គួរតែមាន​តួនាទី​ក្នុងការ​ពិនិត្យ​ស្ថានភាព​យន្តហោះ ក្នុងករណី​ដែល​យន្តហោះ​មាន​បញ្ហា អ្នក​បម្រើការ​ក្នុង​យន្តហោះ​អាចមាន​ពេលវេលា​គ្រប់គ្រាន់​ក្នុងការ​សិក្សា​ពី​មជ្ឈដ្ឋាន​ខាងក្រៅ នឹង​ដើម្បី​ជម្លៀស​អ្នកដំណើរ​តាម​ទ្វារ​ដែលមាន​សុ​វត្តិភាព ក្រោម​រយៈពេល​១​នាទី​កន្លះ​៕

© រក្សាសិទ្ធិដោយ thmeythmey.com