ជាតិ
សង្គមជាតិ
ពលរដ្ឋ​នៅ​កំពង់​ភ្លុក សង់ផ្ទះ​ខ្ពស់ៗ​ការពារ​ទឹក​លិច​នា​រដូវវស្សា​
21, Jun 2020 , 9:30 pm        
រូបភាព
ដោយ: ថ្មីៗ
​សៀមរាប​៖ «​កំពង់​ភ្លុក​» គឺជា​ភូមិឋាន​បែប​ធម្មជាតិ​មួយកន្លែង អណ្ដែត​ខ្លួន​លើ​ផ្ទៃ​ទឹក​នៃ​បឹង​ទន្លេសាប ដែលមាន​ផ្ទះ​របស់​ប្រជា​នេសាទ​សាងសង់​លើ​ផ្ទៃ​បឹង​ជាច្រើន​។ ពលរដ្ឋ​នៅទីនេះ បាន​សង់ផ្ទះ​របស់ខ្លួន​ខ្ពស់ៗ ដើម្បី​ការពារ​ទឹក​លិច​នា​រដូវវស្សា​។ លោក វ័​ន្ត ពលរដ្ឋ​មួយរូប​នៅទីនេះ ប្រាប់​សារព័ត៌មាន Thmeythmey25 ថា​៖ «​រដូវវស្សា​ទឹក​ឡើង​លិច​ផ្ទះ​។ អ៊ីចឹង យើង​សង់​ឲ្យ​ខ្ពស់​។ ឆ្នាំ​ណាខ្លះ ទឹក​ឡើង​ខ្លាំង ចង់​លិច​ផ្ទះ​អស់​»​។ 

 
​សូម​លោក​-​អ្នកនាង ទស្សនា​វីដេអូ​ខ្លី​ខាងក្រោម ដោយ​លោក គី សុខ លីម ដូចតទៅ​៖  

 
​ភូមិ​ធម្មជាតិ​«​កំពង់​ភ្លុក​» ស្ថិតនៅ​ឃុំ កំពង់​ភ្លុក​ស្រុក​ប្រាសាទបាគង បាន​ត​នៅក្នុង​ភូមិ​កំពង់​ភ្លុក ដែលមាន​ចម្ងាយ​ប្រមាណ ១៩​គីឡូម៉ែត្រ ពី​ទី​រួម​ខេត្តសៀមរាប​។ ភូមិ​កំពង់​ភ្លុក បាន​ក្លាយជា​គោលដៅ​ទេសចរណ៍ធម្មជាតិ​មួយ​ដ៏​ទាក់ទាញ សម្រាប់​ទេសចរ​ជាតិ និង​អន្តរជាតិ​។ ភ្ញៀវទេសចរ ភាគច្រើន​ចូលចិត្ត​ជិះ​កាណូត​គយគន់​ទេសភាព​ភូមិ​កំពង់​ភ្លុក និង​ទេសភាព​ព្រៃ​សហគមន៍​កំពង់​ភ្លុក ដែលមាន​ព្រៃ​លិច​ទឹក​ដ៏​ស្រស់ស្អាត ។ រដូវប្រាំង កំពង់​ភ្លុក បាន​ប្រែ​ទៅ​សភាព​ស្ងប់ស្ងាត់​បន្តិច ត្បិត​មិនសូវមាន​ភ្ញៀវទេសចរ​ទៅ​កម្សាន្ត​៕ 
 

Tag:
 ​សៀមរាប​
  កំពង់​ភ្លុក​
© រក្សាសិទ្ធិដោយ thmeythmey.com