ជាតិ
សង្គមជាតិ
ពលរដ្ឋនៅកំពង់ភ្លុក សង់ផ្ទះខ្ពស់ៗការពារទឹកលិចនារដូវវស្សា
× សៀមរាប៖ «កំពង់ភ្លុក» គឺជាភូមិឋានបែបធម្មជាតិមួយកន្លែង អណ្ដែតខ្លួនលើផ្ទៃទឹកនៃបឹងទន្លេសាប ដែលមានផ្ទះរបស់ប្រជានេសាទសាងសង់លើផ្ទៃបឹងជាច្រើន។ ពលរដ្ឋនៅទីនេះ បានសង់ផ្ទះរបស់ខ្លួនខ្ពស់ៗ ដើម្បីការពារទឹកលិចនារដូវវស្សា។ លោក វ័ន្ត ពលរដ្ឋមួយរូបនៅទីនេះ ប្រាប់សារព័ត៌មាន Thmeythmey25 ថា៖ «រដូវវស្សាទឹកឡើងលិចផ្ទះ។ អ៊ីចឹង យើងសង់ឲ្យខ្ពស់។ ឆ្នាំណាខ្លះ ទឹកឡើងខ្លាំង ចង់លិចផ្ទះអស់»។
សូមលោក-អ្នកនាង ទស្សនាវីដេអូខ្លីខាងក្រោម ដោយលោក គី សុខ លីម ដូចតទៅ៖
ភូមិធម្មជាតិ«កំពង់ភ្លុក» ស្ថិតនៅឃុំ កំពង់ភ្លុកស្រុកប្រាសាទបាគង បានតនៅក្នុងភូមិកំពង់ភ្លុក ដែលមានចម្ងាយប្រមាណ ១៩គីឡូម៉ែត្រ ពីទីរួមខេត្តសៀមរាប។ ភូមិកំពង់ភ្លុក បានក្លាយជាគោលដៅទេសចរណ៍ធម្មជាតិមួយដ៏ទាក់ទាញ សម្រាប់ទេសចរជាតិ និងអន្តរជាតិ។ ភ្ញៀវទេសចរ ភាគច្រើនចូលចិត្តជិះកាណូតគយគន់ទេសភាពភូមិកំពង់ភ្លុក និងទេសភាពព្រៃសហគមន៍កំពង់ភ្លុក ដែលមានព្រៃលិចទឹកដ៏ស្រស់ស្អាត ។ រដូវប្រាំង កំពង់ភ្លុក បានប្រែទៅសភាពស្ងប់ស្ងាត់បន្តិច ត្បិតមិនសូវមានភ្ញៀវទេសចរទៅកម្សាន្ត៕
Tag:
សៀមរាប
កំពង់ភ្លុក
© រក្សាសិទ្ធិដោយ thmeythmey.com