ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
Brandon Vera បង្ហាញ​ស្មារតី​ពិសេស​ជា​អ្នក​ចម្បាំង​ដ៏​អស្ចារ្យ​
21, Jun 2020 , 10:59 pm        
រូបភាព
ដោយ: ថ្មីៗ
​អត្ថបទ​៖ ស៊ី​ធី​
Brandon Vera ឬ គេ​ស្គាល់​ថា “The Truth” បានបង្ហាញ​នៅ​ទំព័រមុខ​អំពី​ការផ្សាយ​ពិសេស​មួយ​នៅ ONE Championship ដែល​ឲ្យ​ឈ្មោះថា «Warrior Spirit» ឬ​ជា​ខេមរភាសា «​ស្មារតី​អ្នក​ចម្បាំង​»​។  «​ស្មារតី​អ្នក​ចម្បាំង​» ត្រូវបាន​ចងក្រង​ជា​ឯកសារ​ដែលជា​រឿងលើក​ទឹកចិត្ត​ជាច្រើន​អំពី​ការលំបាក និង ភាព​អំណត់​ទាំង​ក្នុង​និង​ក្រៅ​សង្វៀន​ក្នុងនាម​អ្នកតស៊ូ​រហូត​ក្លាយជា​កីឡាករ​កំពូល​នៅលើ​សង្វៀន​។

 
 
Vera ដែលជា​ម្ចាស់​ខ្សែក្រវាត់ ONE Heavyweight World Champion នាពេល​បច្ចុប្បន្ន​បាន​លាតត្រដាង​រឿងរ៉ាវ​ដ៏​អស្ចារ្យ​ប្រចាំ​សប្ដាហ៍​របស់ខ្លួន​។ ដោយមាន​ឳ​ពុក​ជា​ជនជាតិ​ហ្វីលីពីន និង ម្ដាយ​ជា​ជនជាតិ​អាមេរិក Vera បានកើត​និង​ធំធាត់​នៅ Norfolk រដ្ឋ Virginia ដែល​ជាទី​ជះឥទ្ធិពល​ជីវិត និង​ការហ្វឹកហាត់​ក្បាច់គុន​របស់ខ្លួន​។ 

​បែបណា​ក្ដី Vera មិន​ធ្វើ​ឲ្យ​អ្វីៗ​ត្រលប់​ថយក្រោយ​វិញ​ឡើយ បន្ទាប់ពី​ចេះ​ក្បាច់គុន​នេះ​។ គេ​បាន​ចាប់យក​អាជីព​ជា​អ្នក​កីឡាកាស និង​ចាប់ផ្ដើម​អាជីព​ជា​កងទ័ពអាកាស​នៅ​សហរដ្ឋអាមេរិក​។ ប៉ុន្តែ​ដោយសារ​របួស​ធ្វើ​ឲ្យ​រូបគេ​ត្រូវ​ចាក​ចេញពី​ជួរ​កងទ័ព និង ខ្ទាត​ចេញ​ចេញពី​មណ្ឌល​ហ្វឹកហាត់ Olympic Training Center មុន​ត្រលប់មក​បន្ត​អាជីព​ក្បាច់គុន​វិញ​ពេល​ជាសះស្បើយ​។ 
 
“The Truth” បាន​ខំប្រឹងប្រែង​លើ​ប្រភេទ​កីឡា​ថ្មី​នេះ​នៅ​អាមេរិក​ខាងជើង ប៉ុន្តែ​គេ​មាន​អារម្មណ៍​ថា​ហ្វីលីពីន គឺ ផ្ទះ​ដែល​ផ្ដល់​កម្លាំង​ស្មារតី​យ៉ាងខ្លាំង​ក្លា​។ 
 
Vera បាន​ចុះកិច្ចសន្យា​ប្រកួត​ឲ្យ ONE Championship កាល​ឆ្នាំ​២០១៤ និង ផ្លាស់ប្ដូរ​ទីលំនៅ​ជា​អចិន្ត្រៃយ៍​ពី​ទឹកដី​កំណើត មក​បន្ត​គ្រប់គ្រង​ខ្សែក្រវាត់​ទម្ងន់​ធ្ងន់ heavyweight មិន​ធ្លាប់មាន​ពីមុនមក​នៅ​សង្វៀន​អន្តរជាតិ​មួយ​នេះ​។ 
 
​តាមរយៈ​ការតាមដាន​ខ្សែ​រឿង Warrior Spirit ខាងលើ កូនសិស្ស​មកពី​ក្លិប Alliance MMA បាន​និយាយ​អំពី​ដំណើរ​ដើមទង​គ្រប់បែបយ៉ាង​ដើម្បី​ក្លាយខ្លួនជា​កីឡាករ​កំពូល​ម្នាក់​នាពេល​បច្ចុប្បន្ន​៕
 
 

 

© រក្សាសិទ្ធិដោយ thmeythmey.com