អត្ថបទពាណិជ្ជកម្ម
OPPO ត្រៀម​ប​ពោ្ច​ញ​បងធំ​ត្រកូល A គឺ OPPO A92 មាន​កាមេរ៉ា AI 4 គ្រាប់ 48MP ថ្ម​ខ្លាំង 5000mAh
21, Jun 2020 , 4:16 pm        
រូបភាព
ដោយ: ថ្មីៗ
​បើ​និយាយ​ពី​ស្មា​ត​ហ្វូ​ន​ដែល​ស៊ែ​ល​ហ្វី​ស្អាត គឺ​ប្រាកដជា​នឹកឃើញ​ដល់​ទូរស័ព្ទ​ម៉ាក OPPO មុនគេ ដោយសារតែ​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន​ឈានមុខ​មួយ​នេះ មាន​ជំនាញ (DNA) ជា​អ្នកឯកទេស​ថតរូប​ស៊ែ​ល​ហ្វី​លើ​ស្មា​ត​ហ្វូ​ន​គ្រប់​ស៊េរី ។​ជាងនេះទៅទៀត​កាលពីដើមឆ្នាំ ២០២០ ក្រុមហ៊ុន ក៏បាន​ដាក់​បញ្ចេញ​ស្មា​ត​ហ្វូ​ន​ត្រកូល A មួយចំនួន ដូចជា​ស៊េរី OPPO A31 (RAM 4GB + ROM 128GB) ដែលមាន​តម្លៃ 179​ដុល្លារ និង A12 (4GB RAM+64GB ROM) តម្លៃ​ត្រឹមតែ 149​ដុល្លារ A12 (3GB RAM+32GB ROM) តម្លៃ​ត្រឹមតែ 129​ដុល្លារ ដែល​ទទួលបាន​ការពេញនិយម​យ៉ាងខ្លាំង​ពី​សមត្ថភាព និង​តម្លៃ​ល្អៗ​ត្រូវចិត្ត សាក​សម​នឹង​ការចង់បាន និង​ចំណូល​សម្រាប់​ប្រជាជន​កម្ពុជា​ថែម​ទៀតផង​។​
​អ្វីដែល​រឹតតែ​ភ្ញាក់ផ្អើល​នោះ​គឺ​ពាក់កណ្តាល​ឆ្នាំ ២០២០ ក្នុង​ខែ មិថុនា គេ​សង្កេតឃើញថា​ក្រុមហ៊ុន OPPO បាន​បញ្ចេញ​លក្ខណៈសម្បត្តិ​ខ្លះៗ​តាម​បណ្តាញ​សង្គម​របស់ខ្លួន ដែល​បង្ហាញ​ពី​ភាព​មហស្ចារ្យ​របស់​ស្មា​ត​ហ្វូ​ន​ត្រកូល A បន្ថែម​មួយ​ស៊េរី​ទៀត គឺ OPPO A92 ដែល​ធានាថា អ្នក​គាំ នឹងមិន​នឹកស្មាន​ដល់​ពី​សមត្ថភាព ថែមទាំង​ការវិវត្ត​របស់​ស៊េរី A ថ្មី​មួយ​នេះ​យ៉ាង​ល្អឥតខ្ចោះ​។ OPPO A92 ទទួលបាន​ការគាំទ្រ​យ៉ាង​ភ្លូកទឹកភ្លូកដី​នៅ​ប្រទេសជិតខាង ដូចជា​ម៉ាឡេស៊ី ថៃ និង​ឥណ្ឌូនេស៊ី ដែល​ទើបតែ​ដាក់​សម្ពោធ​អន​ឡាញ​ជា​ផ្លូវការ​កាលពី​ខែឧសភា​កន្លងទៅ​ថ្មីៗ​នេះ នៅលើ​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​របស់ខ្លួន ដែល​ធ្វើឱ្យ​អ្នក​គាំ​ចង់​ក្លាយជា​ម្ចាស់​របស់ OPPO A92 យ៉ាងខ្លាំង ដោយសារតែ​លក្ខណៈសម្បត្តិ​ល្អៗ លំដាប់ A​។ 
  
​មនុស្ស​គ្រប់គ្នា​តែងតែ​ចង់បាន​ពិន្ទុ​ល្អ Grade A ក្នុងពេល​សិក្សា ចំណែកឯ​ផលិតផល​វិញ គឺ​ចង់បាន​គុណ​ភាពល្អ​កម្រិត A ថែមទាំង​មានតម្លៃ​កម្រិត​ថវិកា​ទៀតផង​។ ដូច្នេះ​បើ OPPO A92 បាន​វិ​វត្ត និង​អភិវឌ្ឍ​សមត្ថភាព ផ្តល់ជូន​អតិថិជន​នូវ​លក្ខណៈពិសេសៗ Grade A គ្រប់ពេល​បែន​នេះ​គិត​ម៉េច​ដែរ​? 
 
​កាមេរ៉ា​លំដាប់ A ៖ កាមេរ៉ា OPPO A92 ពិតជា​មិនធម្មតា​គឺមាន​ទំហំ​ធំ ចំនួន​ក៏​ច្រើន បាន​បំពាក់​មកជា​មួយ​កាមេរ៉ា​ក្រោយ 4​គ្រាប់  ដោយ​កាមេរ៉ា​មេមាន​ទំហំ 48MP  លេន​កាមេរ៉ា​ពង្រីក​មុំ​ប្លង់​ទូលាយ​ទំហំ 8MP លេន​ថតរូប​បែប Portrait ទំហំ 2MP និង​លេន​បែប​សរ​ខ្មៅ​ទំហំ 2MP ថត​បាន​ច្រើន​ប្លង់ ច្រើន​ស្ទីល ស្អាត​គ្រប់​ប៉ុស្ដិ៍​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ លោកអ្នក​ក៏​អាច​ថតរូប​រឹតតែ​ច្បាស់​នៅពេល​យប់​ជាមួយនឹង​មុខងារ Ultra Night Mode 2.0​។ តែបើ​និយាយ​ពី​កាមេរ៉ា​មុខ​វិញ​ធានា​ស៊ែ​ល​ហ្វី​ស្អាត​កប់ ទំហំ 16MP ជាមួយនឹង​មុខងារ AI Beauty ជំនួយ​សម្រស់​មិនចាំបាច់​កែ ឬ Edit តាម Apps នោះទេ  ។ លើសពីនេះទៅទៀត​កាមេរ៉ា​ក្រោយ​ក៏​បំពាក់​មុខងារ ថត​វីដេអូ​បាន​ប្លង់​ទូលាយ​ងាយស្រួល​ក្នុង​ការថត​ក្នុង​កន្លែង​ចង្អៀត ឬ​ថត​វីដេអូ​បាន​ទ្រវែង (Wide Angle Video) និង​ថត​វីដេអូ​ទប់​លំនឹង​បានល្អ (Video Stability) ល្អ​សម្រាប់​អ្នក​ចូលចិត្ត​ធ្វើ​វីដេអូ ឬ Vlog​។ 
  
​កម្លាំង និង​ល្បឿន​លំដាប់ A ៖ បើ​និយាយ​ពី​កម្លាំង និង​ល្បឿន​របស់ OPPO A92 មិន​សរសើរ​មិនបាន​មែន ដោយ​លើក​នេះ​បាន​ប្រើប្រាស់​បន្ទះ​ឈី​ប Snapdragon 665 ជាមួយនឹង​រ៉េ​ម​ធំ​ទំហំ 8GB បូករួម​អង្គ​ផ្ទុក​ទិន្នន័យ​ធំ​បាន​ច្រើន​កម្មវិធី​ដល់​ទៅ 128GB និង​អាច​បន្ថែម Memory SD Card រហូតដល់ 258GB ឯណោះ​។ លោក​អ្នកនឹង​ប្រាកដជា​ពេញចិត្ត​ជាមួយ​បច្ចេកវិទ្យា Hyper Boost ដែល​អាចធ្វើ​ឲ្យ​កម្មវិធី​កាន់តែ​លឿន​រលូន​ទាន់​ចិត្ត ដំណើរការ​កម្មវិធី​បាន​ច្រើន​ក្នុងពេល​ទន្ទឹមគ្នា​។ ដូច្នេះ​មាន OPPO A92 ក្នុង​ដៃ​នឹងធ្វើ​ឲ្យ​អ្នក​លែង​បារម្ភ​ជាមួយ​ការលេង​ហ្គេម​យូរ​ឆាប់​ក្តៅ​ទូរស័ព្ទ ហើយ​រអាក់រអួល​រឺ​ល្បឿន​ទាក់ៗ ឬ​ឧស្សា​ហ៌ re-start ទៀតហើយ​។​
 
​កម្លាំង​ថ្ម​ខ្លាំង​លំដាប់ A ៖ សម្រាប់ OPPO A92 បាន​ផ្ទុក​មកជា​មួយ​ថាមពល​ថ្ម​ទំហំ 5000mAh ប្រើប្រាស់​ធម្មតា​បាន​មួយថ្ងៃ​កន្លះ​មិន​បារម្ភ និង​មិន​ពិបាក​ស្ពាយ Power Bank តាម​ខ្លួន ជាមួយនឹង​កម្រិត​សាក​ថ្ម​ល្បឿន​លឿន​កប់ 18W ផងដែរ​។ ដូច្នេះ​លោកអ្នក​លែង​ធុញទ្រាន់​ជាមួយនឹង​ទូរស័ព្ទ​ដែល​ប្រើ​ឆាប់​អស់​ថ្ម ហើយ​ប្រើ​ពេលវេលា​បញ្ចូល​ថ្ម​យូរ​ទៀត​ដែរ​។  មិន​ត្រឹមតែ​ប៉ុ​ណ្ណោ​ក៏​អាច​សាក​ថ្ម​ឲ្យ​ទូរស័ព្ទ​ផ្សេង​បាន​តាមរយៈ​ខ្សែ OTG ។ 
  
​រចនាបទ​លំដាប់ A ទាក់ទាញ ទាន់សម័យ ៖ លើក​នេះ OPPO A92 បាន​បំពាក់​មកជា​មួយ​នូវ​អេក្រង់​បែប Neo កម្រិត FHD+ (Neo Display) ទំហំ 6.5 អ៊ីង កម្រិត​លាត​រហូតដល់​ទៅ 90.5% ជំនួយ​ដល់​ភ្នែក​ក្នុងការ​ទស្សនា ដែលមាន​ការទទួលស្គាល់​ពី​ស្ថាប័ន TüV Rheinland ផងដែរ​។ មិន​ត្រឹមតែ​ប៉ុណ្ណោះ OPPO ត្រកូល A មិន​ត្រឹមតែ​វិ​វត្ត​សមត្ថភាព​ទេ ថែមទាំង​មាន​រចនាបថ​រូបរាង​បែប 3D យ៉ាង​ស្រស់​ចែងចាំង​អម​ជាមួយនឹង​ការ​រចនា​ដោយ​ពន្លឺ​ផ្កាយ​ប្រដេញ ទាក់ទាញ​ស្រស់ស្អាត ទាក់ចិត្ត​ខ្លាំង​មែនទែន ពិសេស​ងាយស្រួល​ចាប់​កាន់​ដោយ​ដៃ​ម្ចា​ង រួមជាមួយ​ការ ស្កេ​ន​ក្រយៅដៃ​មក​ចំហៀង​វិញ​ងាយៗ ដោយ​គ្រាន់តែ​ប៉ះ​ក៏បាន ចុច​ក៏បាន ។ 
 
​គ្រាន់តែ​អាន​ចប់​រួច គឺ​ទប់ចិត្ត​មិន​ជាប់ ចង់​ទិញ ចង់​ចាប់​កាន់ ចង់​ក្លាយជា​ម្ចាស់​ទូរស័ព្ទ​ភ្លាមៗ​តែម្តង ព្រោះ​ឆ្ងល់​ថា តើ OPPO A92 មាន​លក្ខណៈពិសេសៗ​អ្វីខ្លះ​ទើប​បណ្តា​ប្រទេស​អាស៊ី​មានការ​គាំទ្រ និង​ពេញនិយម​ខ្លាំង​យ៉ាងនេះ​? ប៉ុន្តែ​នាំគ្នា​សាក​ទាយ​លេងៗ​មើល៎ថា ទូរស័ព្ទ​ដែលមាន​មុខងារ​ពិសេសៗ រូបរាង​ស្រស់ស្អាត ទាក់ទាញ​យ៉ាងហ្នឹង តើ​មានតម្លៃ​ប្រហែល​ប៉ុន្មាន​ទៅ​? ហើយ​គ្រោង​នឹងដាក់​សម្ពោធ​នៅលើ​ទីផ្សារ​កម្ពុជា​ពេលណា​ទៅ​? បើតាម​ការប៉ាន់ស្មាន និង​ធៀប​ទៅ​បណ្តា​ប្រទេស​ដែល​បាន​សម្ពោធ​រួច​គឺមាន​តម្លៃ​ប្រហែលជា 200 ទៅ 300​ដុល្លារ​តែប៉ុណ្ណោះ​។ យោងតាម​ប្រភព​ដែល​សុំ​មិន​ប​ពោ្ច​ញ​ឈ្មោះ បាន​បង្ហើប​ថា ប្រហែលជា 2​សប្តាហ៍​ខាងមុខនេះ ក្រុមហ៊ុន OPPO ប្រចាំ​ប្រទេស​កម្ពុជា គ្រោង​នឹងដាក់​សម្ពោធ​អន​ឡាញ​ជា​ផ្លូវការ ក្នុង​ផេ​ក​ហ្វ៊េ​ស​ប៊ុ​ក​ផ្លូវការ​របស់​ក្រុម OPPO ។ ចង់ដឹង​តម្លៃ ដឹង​ថ្ងៃ​ច្បាស់ កុំ​ភ្លេច​តាមដាន​លើ​ផេ​ក​ផ្លូវការ​របស់ OPPO ទាំងអស់គ្នា​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)

 

 

 

 

© រក្សាសិទ្ធិដោយ thmeythmey.com