COVID-19
ជាតិ
កម្ពុជាអនុញ្ញាតឱ្យពលរដ្ឋវៀតណាមចូលកម្ពុជា ជំនួបរវាងនាយករដ្ឋមន្រ្តីកម្ពុជា និង នាយករដ្ឋមន្រ្តីវៀតណាម នៅថ្ងៃទី៧ ខែធ្នូ ឆ្នាំ២០១៨ នៅទីក្រុងហាណូយ ប្រទេសវៀតណាម
× ភ្នំពេញ៖ រដ្ឋាភិបាល បានសម្រេចឱ្យពលរដ្ឋវៀតណាមចូលកម្ពុជាវិញធម្មតា។ នេះបើតាមក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ កាលពីថ្ងៃទី១៩ មិថុនា ដែលទើបចេញផ្សាយ។
ក្រសួងការបរទេស បានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា និងវៀតណាម បានសម្រេចអនុវត្តសេចក្តីសម្រេចចុងក្រោយ កាលពីចុងខែឧសភា លើការសម្របសម្រួលឱ្យប្រទេសដទៃទៀត ជាពិសេសពលរដ្ឋវៀតណាមចេញ ចូលកម្ពុជាបាន ប៉ុន្តែតម្រូវឱ្យពួកគេអនុវត្តតាមវិធានការសុខាភិបាល ក្នុងការប្រយុទ្ធប្រឆាំងជំងឺកូវីដ-១៩ ។
លិខិតក្រសួងការបរទេស ដែលបានផ្ញើទៅកាន់រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ សម្ដេច ស ខេង បានបញ្ជាក់ដូច្នេះថា៖«ពលរដ្ឋវៀតណាម ជាពិសេសអ្នកបច្ចេកទេស អ្នកវិនិយោគិន និស្សិត និងពលរដ្ឋវៀតណាមផ្សេងទៀត អាចទទួលបានទិដ្ឋការផ្សេងៗ លើកលែងតែទិដ្ឋការទេសចរណ៍ ស្របតាមអនុក្រឹត្យលេខ១២៣ អនុប្រ.បក ស្តីពីបែបបទសម្រាប់អនុវត្តចំពោះការអនុញ្ញាតឱ្យជនបរទេសមិនមែនអន្តោប្រវេស្ត ចូល ចេញ និងស្នាក់អាស្រ័យនៅព្រះរាជាណាចក្រកម្ពុជា»។
កាលពីថ្ងៃទី១៨ មិថុនា រដ្ឋាភិបាលបានសម្រេចផ្អាកមិនឱ្យពលរដ្ឋវៀតណាមចូលកម្ពុជា និងមិនឱ្យពលរដ្ឋកម្ពុជាចូលវៀតណាម តាមផ្លូវគោក ផ្លូវទឹក និងផ្លូវអាកាសជាបណ្ដោះអាសន្ន៕
© រក្សាសិទ្ធិដោយ thmeythmey.com