COVID-19
ជាតិ
COVID-19៖ រដ្ឋាភិបាល នឹងចំណាយ២៥លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាពលរដ្ឋក្រីក្រជាង៦០ម៉ឺនគ្រួសារ
22, Jun 2020 , 8:59 am        
រូបភាព
ភ្នំពេញ៖ រដ្ឋាភិបាល នឹងចំណាយថវិកា២៥លានដុល្លារ សម្រាប់ដោះស្រាយបញ្ហាពលរដ្ឋក្រីក្រ និងងាយរងគ្រោះជាង៦០ម៉ឺនគ្រួសារ នៅក្នុងវិបត្តិកូវីដ-១៩។ នាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសបែបនេះ ក្នុងពេលចុះត្រួតពិនិត្យការដ្ឋានសាងសង់ ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មី ស្ថិតនៅឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល នៅថ្ងៃទី២២ មិថុនានេះ។



សម្ដេច ហ៊ុន សែន នឹងប្រកាសជាផ្លូវការ នូវការអនុវត្តន៍កម្មវិធីប្រគល់សាច់ប្រាក់ជួយពលរដ្ឋក្រីក្រនេះ នាថ្ងៃទី២៤ ខែមិថុនា។  ចំពោះគ្រួសារក្រីក្រ និងងាយរងគ្រោះ ដែលត្រូវទទួលបានប្រាក់ឧបត្ថម្ភត្រូវមានបណ្ឌសមធម៌ ដែលមានសុពលភាព ដោយឈរលើកម្រិតភាពក្រីក្រ «ក្រកម្រិត១ (ទីទ័លក្រ) ឬ ក្រកម្រិត២ (ក្រ) » ។
 
គ្រួសារក្រីក្រ និងងាយរងគ្រោះ នឹងទទួលបានទឹកប្រាក់ចន្លោះពី១៦,០០០រៀល ទៅដល់ ១២០,០០០រៀលនៅក្នុងមួយខែ ស្របទៅតាមកម្រិតនៃភាពក្រីក្ររបស់ពួកគេ។ នេះបើតាមអនុក្រឹត្យ ដែលចុះហត្ថលេខាដោយនាយករដ្ឋមន្រ្តី ហ៊ុន សែន។
 
សម្ដេច ហ៊ុន សែន បានអះអាងថា រដ្ឋាភិបាល បានខិតខំរិះរកវិធីនានា ដើម្បីជួយប្រជាពលរដ្ឋក្រីក្រក្នុងស្ថានភាពចាំបាច់មួយនេះ ដោយមិនឱ្យអ្នកណាម្នាក់រងគ្រោះរហូតដាច់ពោះស្លាប់ទេ៕
 

Tag:
 COVID-19
  ថវិកា
© រក្សាសិទ្ធិដោយ thmeythmey.com