ជាតិ
រមណីយដ្ឋាន​ពើង​ត្បាល់​លើ​ភ្នំ​គូលែន ដែល​ទេសចរ​មើលរំលង​!
22, Jun 2020 , 10:51 am        
រូបភាព
ដោយ:
​សៀមរាប​៖ ទេសចរ​ដែល​ទៅ​កម្សាន្ត​នៅ​ភ្នំ​គូលែន​ប្រហែល​ស្គាល់​តែ​ព្រះអង្គ​ធំ និង​ទឹកធ្លាក់ តែ​ការពិត​នៅលើ​ភ្នំ​គូលែន​មាន​កន្លែង​ទស្សនា​ជាច្រើន​ដែល​ទេសចរ​មើលរំលង​។ រមណីយដ្ឋាន​ពើង​ត្បាល់​ជា​កន្លែង​ដ៍​ស្រស់ស្អាត​ដែល​ទេសចរ​មិនគួរ​មើលរំលង​នោះឡើយ​។


​ពើង​ថ្ម​តូចធំ​ជាច្រើន ខ្លះ​ខ្លី ខ្លះ​វែង មាន​កម្ពស់​ចន្លោះ​ពី​៧ ទៅ​៨​ម៉ែត្រ​ពី​ដី និង​បណ្តោយ​ពី​១៥​ម៉ែត្រ ទៅ​២០​ម៉ែត្រ បាន​លាក់ខ្លួន​នៅក្នុង​ព្រៃរបោះ​មួយ ដែល​អ្នកភូមិ​ឲ្យ​ឈ្មោះថា រមណីយដ្ឋាន ពើង​ត្បាល់​។ បើតាម​ប្រវត្តិ​ដែល​ពុំមាន​ឯកសារ​ច្បាស់លាស់ ពើង​ត្បាល់​ទំនងជា​កសាងឡើង​អំឡុង ស​.​វ​ទី​៧ ទី​៨ ឫ​ទី​៩ ហើយ​ស្តេច​ដែល​កសាង គឺ​ព្រះបាទ​ជ័យ​វរ្ម័នទី​២ ប៉ុន្តែ​អ្នកស្រាវជ្រាវ​ខ្លះ​អះអាងថា មុននឹង​ព្រះបាទ​ជ័យ​វរ្ម័នទី​២​គ្រប់គ្រង​នៅលើ​ភ្នំ​គូលែន គឺមាន​សេ្ត​ច​ពីរ​អង្គ​រួចទៅហើយ ក្នុងនោះ​មាន ព្រះបាទ​ភ​វ​វរ្ម័ន និង​ព្រះបាទ​ម​ហិ​ន្ត​វរ្ម័ន​។​
 
​សម្រាប់​បងប្អូន​ដែល​ចង់ទៅ​ទស្សនា​នៅ​ពើង​ត្បាល់​បាន​គឺ​តាមរយៈ​ម៉ូតូ​។ ពើង​ត្បាល់​មាន​ទីតាំង​ស្ថិតនៅលើ​ភ្នំ​គូលែន ស្ថិតនៅ​ភូមិ​អន្លង់​ធំ ឃុំ​ខ្នងភ្នំ ស្រុក​ស្វាយ​លើ ខេត្តសៀមរាប​។ 
​សូម​អញ្ជើញ​ទស្សនា​រូបភាព​ដូចតទៅ​នេះ​៖





























Tag:
 ពើង​ត្បាល់​
 ​ភ្នំ​គូលែន​
 ​សៀមរាប
© រក្សាសិទ្ធិដោយ thmeythmey.com