អត្ថបទពាណិជ្ជកម្ម
ដើម​សប្តាហ៍ ក្រុមហ៊ុន vivo ផ្តល់​ការបញ្ចុះ​តម្លៃ​ពិសេស​លើ​ស្មា​ត​ហ្វូ​ន Y19
22, Jun 2020 , 2:41 pm        
រូបភាព
​ដើម្បី​ជា​កាដូ​សម្រាប់​នៅ​ថ្ងៃ​ដើម​សប្តាហ៍ សម្រាប់​អ្នកគាំទ្រ ក៏ដូចជា​អតិថិជន​របស់ vivo ទាំងអស់​នៅ​កម្ពុជា ក្រុមហ៊ុន vivo នឹង​បញ្ចុះតម្លៃ​យ៉ាង​ពិសេស ទៅលើ​ស្មា​ត​ហ្វូ​ន​ម៉ូ​ឌែ​ល Y19 ហើយនឹង​មានការ​ថែម​ជូន​កាដូ​ទៀតផង​។ កម្មវិធី​បញ្ចុះតម្លៃ​នេះ ចាប់ផ្តើម​ពីថ្ងៃ​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០ តទៅ ពី​តម្លៃ​ដើម $199 បញ្ចុះ​នៅសល់​ត្រឹមតែ $179 តែប៉ុណ្ណោះ​។ អតិថិជន​ដែល​ជាវ Y19 ក្នុងអំឡុង​ប្រូ​ម៉ូ​សិន​កាបូបស្ពាយ​ពីក្រោយ​យ៉ាង​ស្រស់ស្អាត​ចំនួន​១ រួម​នឹង​ការធានា​ពី​ក្រុមហ៊ុន​ស្មា​ត​ហ្វូ​ន vivo ផងដែរ​។​

​ខាងក្រោម​នេះ ជា​លក្ខណៈពិសេស​របស់​ស្មា​ត​ហ្វូ​ន vivo Y19
 
. អេក្រង់​ទំហំ 6.53 អ៊ី​ញ Halo Fullview™ Display ជា​ប្រភេទ IPS LCD អាច​បង្ហាញ​រូបភាព​បាន​ក្នុង​កម្រិត 1080 × 2340 (FHD+) លាតសន្ធឹង​ប្រមាណ 90.3% នៃ​ផ្ទៃ​ខាងមុខ​។ 
. ប្រើ​បន្ទះ​ឈី​ប MT6768​។​
. CPU Octa-core ដំណើរការបាន​ក្នុង​ល្បឿន 2.0 GHz ។​
. មាន​រ៉េ​ម 4GB, អង្គ​ផ្ទុក​ទិន្នន័យ 128GB និង​អាច​ថែម​ក្រៅ​បាន 256GB ។​
. មាន​ទំហំ​ថ្ម​ធំ 5000 mAh (Dual Engine Fast Charge) ។​
. ដំណើរការ​ដោយ Android 9.0 និង​ស្បែក Interface ប្រភេទ Funtouch OS 9.2 ។​
. មាន​កាមេរ៉ា​មុខ​ទំហំ 16MP, កាមេរ៉ា​ក្រោយបី​គ្រាប់ (16MP + 8MP + 2MP) ។​
. អាច​ប្រើ​ស៊ីម​កាត​បាន​ពីរ ។​
. មាន​ពីរ​ពណ៌ Magnetic Black /Spring White​។​
. មានមុខ​ងារ FaceUnlock + FingerPrint​។​

​ដូច្នេះ​សូមកុំ​ឲ្យ​ឱកាស​ដ៏​ល្អ​នេះ កន្លងផុតទៅ​ឲ្យ​សោះ​ណា​! អតិថិជន​ដែល​ចង់​ជាវ Y19 ក្នុងឱកាស​បញ្ចុះតម្លៃ​នេះ អា​ចរក​ជាវ​បាន នៅ​ថ្ងៃស្អែក​ទី​២៣ ខែមិថុនា ឆ្នាំ​២០២០​តទៅ នៅតាម​បណ្តា​ហាង​លក់​ទូរស័ព្ទ​នានា នៅ​ទូទាំង​ព្រះរាជាណាចក្រ​កម្ពុជា​៕
(​អត្ថបទ​ពាណិជ្ជកម្ម​)




© រក្សាសិទ្ធិដោយ thmeythmey.com