ONE Championship
កីឡាអន្តរជាតិ
អន្តរជាតិ
ONE Championship ចាប់ផ្ដើម​រៀបចំ​ការប្រកួត​វិញ ដោយ​ធ្វើឡើង​នៅ​ចិន​
23, Jun 2020 , 8:59 am        
រូបភាព
​អត្ថបទ​៖ ស៊ី​ធី​


ONE Championship រង់ចាំ​យ៉ាងយូរ​ដើម្បី​ត្រឡប់​ទៅរក​ការប្រកួត​ឡើងវិញ​។ ស្ថាប័ន​រៀបចំ​ព្រឹត្តិការណ៍​កីឡា​ធំ​បំផុត​ក្នុង​លោក​មួយ​នេះ​បានរៀបចំ​ការប្រកួត​បិទ​ទ្វារ​នៅ​ក្រុង​សៀង​ហៃ​ប្រទេស​ចិន ដែលមាន​កម្មវិធី ONE Hero Series 13 រៀបចំឡើង​កាល​ថ្ងៃ​សៅរ៍​ទី ២០ មិថុនា និង ONE Hero Series 14  រៀបចំ​កាល​ថ្ងៃអាទិត្យ​ទី ២១ ខែមិថុនា​។






​នេះ​ជា​ព្រឹត្តិការណ៍​របស់ ONE ត្រលប់​មកវិញ​តាំងពី COVID-19  រាតត្បាត​ខ្លាំង​ដែល​បង្ខំ​ឲ្យ ONE និង​ព្រឹត្តិការណ៍​កីឡា​ជាច្រើន​ទៀត​ផ្អាក​ការប្រកួត​របស់ខ្លួន​។  ពេល​ត្រលប់​មកវិញ​នេះ ONE បាន​ប្រើ​គោលការណ៍​ដ៏​តឹងរ៉ឹង​ដើម្បី​ធានាបាន​នូវ​សុវត្ថិភាព​សម្រាប់​អត្ត​ព​លិ​ក និង បុគ្គលិក​ដែល​ចូលរួម​។​
 
«​ក្នុងនាម ONE Championship យើង​មាន​ភាព​រីករាយ​ជាថ្មីទៀត​ដែល​អាច​រៀបចំ​ការប្រកួត​ដ៏​រំភើប​ឡើងវិញ​។ ខ្លួន​ខ្ញុំ​ផ្ទាល់​ក៏​សូម​អរគុណ​ដល់​អ្នកគាំទ្រ​ដែល​បន្ត​លើកទឹកចិត្ត និង​គាំទ្រ​ស្ថាប័ន​របស់​យើង និង អត្ត​ព​លិ​ក​ជាដើម​»​។ លោក Hua Fung Teh ប្រធាន ONE Championship ប្រចាំ​នៅ​ប្រទេស​ចិន​បាន​រៀបរាប់​បែបនេះ​។ 
 
​លោក​បញ្ជាក់ថា ៖«​សៀង​ហៃ គឺជា​ទី​ដែល​រៀបចំ​កម្មវិធី ONE Hero Series ដ៏​អស្ចារ្យ និង​ជា​កន្លែង​ដែល​បង្ហាញ​ឲ្យ​ឃើញ​អំពី​កីឡាករ​ក្មេងៗ​មាន​សក្ដានុពល​ពី​ប្រទេស​ចិន​។ ដោយ​ផ្អែកលើ​សុវត្ថិភាព និង អនាម័យ យើង​ត្រូវតែ​ផ្ដល់​សុខ​ភាពជា​អាទិភាព និង មាន​សុខុមាលភាព​សម្រាប់​អ្នក​រាល់គ្នា​។ ហើយ​ការរៀបចំ​ពីរ​ព្រឹត្តិការណ៍​នេះ​ប្រកបដោយ​ជោគជ័យ​។ ជា​លទ្ធផល​ចុងក្រោយ ONE Hero Series បាន​ចែករំលែក​ភាព​អស្ចារ្យ​ជាថ្មី​ទៅកាន់​ពិភពលោក និង​បង្ហាញ​អំពី​កម្លាំង​ស្មារតី​របស់​មនុស្សជាតិ​»​។ 
 
​គូ​ឯក​នៅ​កម្មវិធី ONE Hero Series 13 កីឡាករ  Ze Lang Zha Xi យកឈ្នះ​អ្នក​ចំណូល​ថ្មី “The Little Monster” Liang Hui ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​ដើម្បី​បង្កើន​កំណត់ត្រា​គុន​ចម្រុះ​របស់ខ្លួន​ដល់​ឈ្នះ​១៣​ដង​ចាញ់​៤​ដង និង ស្មើ​១​ដង (​ឈ្នះ ៣ ចាញ់​១​នៅ​កម្មវិធី OHS)​។ គូ​ឯក​នៅ​កម្មវិធី ONE Hero Series 14 កីឡាករ  Xu Liu យកឈ្នះ “The Young King” Zhao Xiao Yu  នៅក្នុង​ការប្រកួត ONE Super Series kickboxing ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ​។ ជ័យជម្នះ​នេះ​បង្កើន​កំណត់ត្រា​ក្នុង​អាជីព​របស់គេ​ដោយ​ឈ្នះ ២៤ លើក ចាញ់ ៦ លើក (​ឈ្នះ ១ ចាញ់ ១ នៅ OHS)​។ 


 
​ព្រឹត្តិការណ៍​នោះ​ក៏​បង្ហាញ​អំពី​គូប្រកួត​ជើងចាស់​មួយចំនួន​រួមមាន​តារា​ឃី​ក​បុក​សី​ង “The Dragon King” Fu Qing Nan និង  “The Great Sage” Wei Zi Qin ក៏ដូចជា​តារា​គុន​ចម្រុះ Zhang Ze Hao, Wang Zhen និង Li Zhe​។ 
 
​លទ្ធផល​នៅ ONE Hero Series 13
Ze Lang Zha Xi ឈ្នះ “The Little Monster” Liang Hui ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ (​គុន​ចម្រុះ – strawweight)
Luo Chao ឈ្នះ Zhao Jun Chen ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ (ONE Super Series kickboxing – catch weight , ៧១,៨ គីឡូក្រាម​)
“Sky Rocket” Yang Hua ឈ្នះ “The Great Sage” Wei Zi Qin ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ (ONE Super Series kickboxing – flyweight)
Wang Zhen ឈ្នះ Zou Jin Bo ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ (​គុន​ចម្រុះ – flyweight)
Fu Kang Kang ផ្ដួល Wang Hu ឲ្យ​ចុះចាញ់ (​ឃ្លេ​ក​) នៅ​ទឹក​ទី​២ (​គុន​ចម្រុះ​– lightweight)
 
​លទ្ធផល​នៅ ONE Hero Series 14
Xu Liu ឈ្នះ “The Young King” Zhao Xiao Yu ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ (ONE Super Series kickboxing – ទម្ងន់ catch weight , ៧២​គីឡូក្រាម​)
“The Hypnotist” Zhu Kang Jie ឈ្នះ “Tianshan Eagle” Ayijiake Akenbieke ដោយ​ពិន្ទុ​ជា​ឯកច្ឆន្ទ (​គុន​ចម្រុះ – featherweight)
“The Dragon King” Fu Qing Nan ឈ្នះ Yuan Peng Bin ដោយ​ពិន្ទុ​មិន​ឯកច្ឆន្ទ (ONE Super Series kickboxing – bantamweight)
Zhang Ze Hao ផ្ដួល “Triangle Hunter” Gao Bo ឲ្យ​សន្លប់​នៅ​ទឹក​ទី​១ (​គុន​ចម្រុះ – lightweight)
Li Zhe ផ្ដួល Mo Hao Xiong ឲ្យ​ចុះចាញ់ (​ឃ្លេ​ក​) នៅ​ទឹក​ទី​១ (​គុន​ចម្រុះ – strawweight)៕
 

© រក្សាសិទ្ធិដោយ thmeythmey.com