ពីនេះ ពីនោះ
សុខភាព
ប្រយ័ត្ន​! អាកា​រៈ​ពេល​មក​រដូវ​នឹង​កាន់តែ​អាក្រក់​ឡើង ព្រោះ​ទង្វើ​ទាំងនេះ​
23, Jun 2020 , 6:59 pm        
រូបភាព
​កំឡុងពេល​មក​រដូវ​អាច​បង្ក​អា​ការៈឈឺចាប់​និង​គួរឱ្យ​រំខាន​ជាច្រើន​។ ហើយ​អាកា​រៈ​អាច​កាន់តែ​អាក្រក់​ជាង​មុន​ប្រសិនបើ​អ្នក​មិន​បញ្ឈប់​ទង្វើ​មួយចំនួន​។ ថា​តើ​ទង្វើ​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ពី​ចំណុច​មួយចំនួន​ដែល​អាចធ្វើឱ្យ​អាកា​រៈ​ពេល​មក​រដូវ​កាន់តែ​អាក្រក់​ឡើង ៖

 
១. ស្ត្រេ​ស​ពេក​
 
 
​ភាព​តានតឹង​ក្នុង​អារម្មណ៍ ឬ​ស្ត្រេ​ស​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​ជាច្រើន​ចំពោះ​ទាំង​សុខភាព​ផ្លូវកាយ​និង​ចិត្ត​។ ប៉ុន្តែ​ថា​តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ភាព​តានតឹង​ក្នុង​អារម្មណ៍​ក៏​អាច​បង្ក​ផលប៉ះពាល់​ដល់​រដូវ​ផងដែរ​? នៅពេល​ស្ត្រេ​ស​នោះ​អ័រម៉ូន​ស្ត្រេ​ស cortisol នឹង​ត្រូវបាន​បញ្ចេញ​ក្នុង​ប្រព័ន្ធ​រាងកាយ​ដែលនាំឱ្យ​រដូវ​មិន​ទៀង អារម្មណ៍​កាន់តែ​ឆេវឆាវ ហើយ​ឈឺ​ចុក​ក្នុង​ពោះ​ខ្លាំង​ជាង​មុន​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​ព្យាយាម​គ្រប់គ្រង​ភាព​ស្ត្រេ​សរ​បស់​អ្នក​។​
 
២. ម៉ោង​គេង​មិន​ទៀងទាត់​
 
​ក្រៅពី​ការ​គេង​មិនបាន​គ្រប់គ្រាន់​ហើយ​នោះ សូម្បីតែ​គេង​មិន​ទៀង​ម៉ោង​ក៏​ជះ​ផលប៉ះពាល់​ដល់​ស្ថានភាព​នៃ​ការ​មក​រដូវ​ដែល​អាច​បណ្ដាលឱ្យ​កាន់តែ​អាក្រក់​ឡើង ឬ​មក​មិន​ទៀង​! ស្ត្រី​មួយចំនួន​ថែមទាំង​ជួបប្រទះ​អា​ការៈឈឺ​ចុក​រមួល​ក្នុង​ពោះ​ខ្លាំង​និង​ចង្អោរ​ចង់​ក្អួត​ទៀតផង​។​
 
៣. ញៀន​កាហ្វេ​អ៊ី​ន​
 
​កាហ្វេ​អ៊ី​ន​ច្រើនពេក​ក្នុង​ប្រព័ន្ធ​រាងកាយ​អាច​បណ្ដាលឱ្យ​អាកា​រៈ​កំឡុងពេល​មក​រដូវ​ប្រែជា​អាក្រក់​ខ្លាំង​ឡើង​គួរឱ្យកត់សម្គាល់​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​កម្រិត​ការទទួល​ទាន​របស់​អ្នក​ប្រសិនបើ​មិនអាច​បញ្ឈប់ ឬ​ផ្អាកបាន​។ ការទទួល​ទាន​មិន​លើសពី ២ ពែង​ក្នុង​មួយថ្ងៃ គឺ​ល្អ​បំផុត​កំឡុងពេល​មក​រដូវ​។ វា​ក៏​ជាការ​សំខាន់​ផងដែរ​ក្នុងការ​បន្ថយ​ការ​ទទួលទាន​ភេសជ្ជៈ​និង​អាហារ​មាន​ផ្ទុក​ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​មួយ​សប្តាហ៍​មុន​និង​កំឡុងពេល​មក​រដូវ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com