អត្ថបទពាណិជ្ជកម្ម
ទោះជា​ភ្លៀង​ក៏​អត់​បញ្ហា​! ធ្វើដំណើរ​ទៅ​គ្រប់ទិសទី​បាន​ដោយ​ងាយស្រួល ជាមួយ​អ្នកបើកបរ​ផ្ទាល់ខ្លួន​
23, Jun 2020 , 9:58 am        
រូបភាព
​រដូវភ្លៀង​បាន​ឈានចូល​មកដល់​ហើយ​! ដូច្នេះ​ការធ្វើដំណើរ​ទៅ​បំពេញ​កាតព្វកិច្ច​ផ្សេងៗ​របស់លោក​អ្នក អាច​នឹង​រាំងស្ទះ ប្រសិនបើ​ចំពេល​ភ្លៀង ពិសេស​បងប្អូន ដែល​ធ្វើ​យាន​ម៉ូតូ​ផ្ទាល់ខ្លួន​។ 


​ប៉ុន្តែ​កុំ​បារម្ភ បើទោះជា​អ្នក​ស្ថិតក្នុង​ស្ថានភាព​ភ្លៀង​ខ្លាំង​យ៉ាងណាក៏ដោយ ក៏​លោកអ្នក​នៅតែ​អាចធ្វើ​ដំណើរ​បាន​គ្រប់​ទិស ដោយ​គ្រាន់​តែមាន​កម្មវិធី​ទូរ​សព្ទ​ដៃ PassApp នៅក្នុង​ស្មា​ត​ហ្វូ​ន​របស់​អ្នក​។ ជាមួយនឹង​កម្មវិធី​កក់​ហៅ​ធ្វើដំណើរ​ដំបូង​គេ​ក្នុងប្រទេស​កម្ពុជា នេះ​លោកអ្នក​អាច​ហៅ​អ្នកបើកបរ​បាន​យ៉ាង​ឆាប់រហ័ស​។ ពិសេស​ជាងនេះទៀត​នោះ គឺ​តម្លៃ​ពិតជា​សមរម្យ​មែន​ទេ​ន​។​


 
​ជាមួយនឹង PassApp លោកអ្នក​អាច​ជ្រើសរើស​មធ្យោបាយ​ធ្វើដំណើរ​ជាច្រើន​ដូចជា កង់​បី​ខ្មែរ កង់​បី​ឥណ្ឌា ឡាន Taxi​។​ល​។ ទាំងអស់នេះ សុទ្ធតែជា​មធ្យោបាយ​ដែល​អាច​ឲ្យ​លោកអ្នក​ធ្វើដំណើរ​កាត់​ភ្លៀង បាន​យ៉ាង​ងាយស្រួល និង​មាន​ភាព​ឆាប់រហ័ស ប្រកបដោយ​សុវត្ថិភាព​។​
 
​សូម​រំលឹកថា PassApp ជា​មធ្យោបាយ​ដឹកជញ្ជូន​បែប​ទាន់សម័យ ផ្តល់​ភាពងាយស្រួល​ដល់​អតិថិ​ជន មិនចាំបាច់​ឲ្យ​អតិថិជន​ឈរ​បក់ដៃ​ហៅ​រ៉ឺម៉ក​កង់​បី ឬ​តាក់ស៊ី រាល់ពេល​ធ្វើដំណើរ​ទៀត​ឡើយ​។ ឥឡូវនេះ នៅពេល​ចង់​ធ្វើដំណើរ​ទៅ​ទីកន្លែង​ណាមួយ គ្រាន់តែ​កក់​ការធ្វើដំណើរ​(booking) តាម​ប្រព័ន្ធ​អ៊ីនធឺណិត ដែល​ចំណេញ​ពេលវេលា​លោកអ្នក​យ៉ាងច្រើន និង​មិនបាច់​តថ្លៃ​នោះឡើយ ដោយ PassApp មាន​បំពាក់​ប្រព័ន្ធ​គណនា​ចម្ងាយ និង​តម្លៃ​ដោយ​ស្វ័យប្រវត្តិ ដែលមាន​តម្លៃពិត​ជាស​ម​រម្យ​មែនទែន​៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com