ជាតិ
សង្គមជាតិ
លោកស្រី អ៊ុត អន ម្តាយលោក អេ ភូថង ទទួលរមណភាព ក្នុងវ័យ៦០ឆ្នាំ
23, Jun 2020 , 11:21 am        
រូបភាព
លោក អេ​ ភូថង (ឆ្វេង) និងលោក អូថ ភូថង អង្គុយអមសងខាងសពរបស់ម្តាយ
លោក អេ​ ភូថង (ឆ្វេង) និងលោក អូថ ភូថង អង្គុយអមសងខាងសពរបស់ម្តាយ
ដោយ:
លោកស្រី អ៊ុត អន ម្តាយបង្កើតរបស់លោក អេ ភូថង បានទទួលមរណភាពក្នុងវ័យ៦០ឆ្នាំដោយសារជំងឺមហារីក នៅព្រឹកថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២០។ សពរបស់លោកស្រីកំពុងតម្កល់ធ្វើបុណ្យនៅផ្ទះរបស់លោក អេ ភូថង ស្ថិតនៅភូមិបូរីសន្តិភាព ឃុំដំណាក់ត្រយឹង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។



គួររំលឹកថា កាលពីថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២០ លោកស្រី អ៊ុត អន ត្រូវបានព្រះករុណា ព្រះបាទ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា ប្រោសព្រះរាជទានលើកលែងទោស តាមការក្រាបបង្គំទូលថ្វាយរបស់សម្តេចនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ការទទួលបានការលើកលែងទោសពីព្រះមហាក្សត្រនេះ ដោយសារលោកស្រី អ៊ុត អន មានជំងឺមហារីកធ្ងន់ធ្ងរដំណាក់កាលចុងក្រោយ។

លោកស្រី ជាប់ឃុំនៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០១២ ក្រោមបទចោទ «លក់មនុស្សសម្រាប់ឆ្លងដែន»។ អ្នកស្រី ត្រូវកាត់ទោសឲ្យជាប់ពន្ធនាគារ៨ឆ្នាំ៕

Tag:
 អ៊ុត អន
© រក្សាសិទ្ធិដោយ thmeythmey.com