COVID-19
អន្តរជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
លោក លី សៀនឡុង ស្នើ​ឲ្យរំលាយ​សភា ដើម្បី​រៀបចំការបោះឆ្នោតថ្មី
23, Jun 2020 , 3:21 pm        
រូបភាព
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃអង្គារនេះ បាន​ស្នើទៅលោកស្រីប្រធានាធិបតី Halimah Yacob ឲ្យ​រំលាយ​សភា ។ រូបថត AFP
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃអង្គារនេះ បាន​ស្នើទៅលោកស្រីប្រធានាធិបតី Halimah Yacob ឲ្យ​រំលាយ​សភា ។ រូបថត AFP
ដោយ: ថ្មីៗ
លោកនាយករដ្ឋមន្ត្រីសិង្ហបុរី លី សៀនឡុង នៅថ្ងៃអង្គារនេះ បាន​ស្នើទៅលោកស្រីប្រធានាធិបតី Halimah Yacob ឲ្យ​រំលាយ​សភា ដើម្បី​រៀបចំការបោះឆ្នោត​ថ្មី។



ក្នុងសុន្ទរកផ្សាយ​ផ្ទាល់តាមទូរទស្សន៍ លោក លី បាន​លើកឡើងថា ការបោះឆ្នោតពេលនេះ នឹងផ្តល់​ឲ្យ​រដ្ឋាភិបាលថ្មី នូវអាណត្តិ​៥ឆ្នាំថ្មី ដែល​ផ្តោតលើ​របៀបវារៈជាតិ និងការ​សម្រេច​ចិត្ត​ដ៏លំបាក​ផ្សេងៗនាកាលៈទេសៈកូវីដ-១៩នេះ។

នៅមុន​ការរៀបចំនីតិវិធីផ្សេងៗសម្រាប់ការបោះឆ្នោត លោក លី បានមានប្រសាសន៍ថា លោក​នឹងធានាឲ្យបាននូវ​បញ្ហាពីរ គឺអ្នក​បោះឆ្នោតអាចបោះឆ្នោតដោយសុវត្ថិភាព និង​គណបក្សនយោបាយ​អាច​ធ្វើយុទ្ធនាការ​ដោយ​ប្រសិទ្ធភាព។

ក្រោយ​ការស្នើ​របស់លោក លី លោកស្រី Halimah ក៏បានប្រកាស​​រំលាយ​សភាភ្លាម និង​កំណត់​ថ្ងៃទី​៣០ ខែមិថុនា ជា​ថ្ងៃ​ប្រកាស​បេក្ខជន​ចូលរួម​ការបោះឆ្នោត​។​
 
​ការបោះឆ្នោត​នឹងធ្វើ​នៅ​ថ្ងៃទី​១០ ខែកក្កដា​ខាងមុខ​។ ក្រោយ​ការប្រកាស​បេក្ខជន បក្សនយោបាយ​ទាំងអស់ នឹង​ចាប់ផ្ដើម​យុទ្ធនា​ការរក​សំឡេងឆ្នោត​។ ថ្ងៃទី​៩ ខែកក្កដា ជា​ថ្ងៃ​ស ដែល​មិន​អនុញ្ញាត​ឲ្យ​មាន​សកម្មភាព​នយោបាយ​អ្វី​ឡើយ​។​

គិត​ត្រឹម​ថ្ងៃទី​២៣ ខែមិថុនា នេះ សិង្ហបុរី មាន​ករណីឆ្លង COVID-19 ជាង​៤២០០០ករណី ស្លាប់​២៦នាក់ និង​សះស្បើយជាង​៣៥០០០នាក់៕

© រក្សាសិទ្ធិដោយ thmeythmey.com