ជាតិ
ពីនេះ ពីនោះ
«បដិវត្ត» និង«បដិវត្តន៍» សម្រាប់ប្រើខុសគ្នា! 
×![]()
ពលរដ្ឋត្រូវតាមចំណាំមើលថា ពាក្យពីរដែលមានសូរសៀងដូចគ្នា តែសរសេរខុសគ្នា មួយមានទណ្ឌឃាត ឬមានវណ្ណយុត្តិ ណាមួយ ឬគ្មាននោះ គឺមានន័យថា ពាក្យទាំងនោះ មានថ្នាក់ពាក្យ និងការប្រើខុសគ្នា។
ជាក់ស្តែងពាក្យ«បដិវត្ត» ដែលមិនមានទណ្ឌឃាត នៅពីលើព្យញ្ជនៈ«ន»ពាក្យនោះបង្ហាញថា វាជាកិរិយាសព្ទ ប៉ុន្តែបើមានទណ្ឌឃាតវិញ បញ្ជាក់ថាពាក្យនោះជានាមសព្ទ។
«បដិវត្ត» មានថ្នាក់ពាក្យជាកិរិយាសព្ទ មានន័យថា ប្រព្រឹត្តប្រឆាំង,បង្វិលត្រឡប់,ប្រែប្រួល,កែប្រែ,ផ្លាស់ប្តូរ។ គេប្រើពាក្យ«បដិវត្ត»ជាពាក្យ បដិវត្តបុគ្គល គឺបុគ្គលអ្នករៀបចំកែប្រែលទ្ធិ ឬរបបគ្រប់គ្រង ដើម្បីឲ្យបានសេចក្តីរីកចម្រើន។
ចំពោះពាក្យ«បដិវត្តន៍»ដែលមានសញ្ញាទណ្ឌឃាតនៅពីលើព្យព្ជានៈ«ន»គឺបង្ហាញថា វាជានាមសព្ទ ដែលមានន័យថា ការវិលត្រឡប់ ការប្រែប្រួល ការកែប្រែ ឬផ្លាស់ប្តូរ។
នៅក្នុងវចនានុក្រមខ្មែរ មានពាក្យដទៃទៀតដែលប្រើខុសគ្នា នោះមានពាក្យ អនុវត្ត និងអនុវត្តន៍, ទេសចរ និងទេសចរណ៍,អភិវឌ្ឃ និងអភិវឌ្ឍន៍,ប្រព្រឹត្ត និងប្រព្រឹត្តិ,កា,ការ និងការណ៍។ល៕
© រក្សាសិទ្ធិដោយ thmeythmey.com