អត្ថបទពាណិជ្ជកម្ម
ដៃគូ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ ក្រុម Manchester City លត់​ក្រុម Burnley 5-0 ទៀត​កាលពី​យប់​ម៉ិ​ញ​បន្ទាប់ពី​ទម្លុះ​សំណាញ់​ក្រុម​កាំភ្លើង​ធំ 3 គ្រាប់​កាលពី​ប៉ុន្មាន​ថ្ងៃមុន​
23, Jun 2020 , 5:14 pm        
រូបភាព
​អង់គ្លេស​៖ 2 ប្រកួត​ជាប់​គ្នា ក្រុមបាល់ទាត់ Manchester City រកបាន 8 ពិន្ទុ​បន្ថែម​ពី​ការប្រកួត​ក្របខណ្ឌ​លី​គ​កំពូល​របស់​ចក្រភព​អង់គ្លេស​ជាមួយ​ក្រុម Burnley ដោយ​ពិន្ទុ 5-0 កាលពី​យប់​ម៉ិ​ញ និង ក្រុម​កាំភ្លើង​ធំ​ជាមួយ​ពិន្ទុ 3-0 កាលពី​ប៉ុន្មាន​ថ្ងៃមុន​។ 
 
5 ពិន្ទុ​ជាមួយ Burnley រកបាន​ដោយ​កីឡាករ​ខ្សែបម្រើ Phil Forden ចំនួន 2 គ្រាប់ ហើយ 2​គ្រាប់​ទៀត ដោយ​កីឡាករ​ខ្សែប្រយុទ្ធ​ស្លាប​ស្តាំ Riyad Mahrez និង 1 គ្រាប់​ចុងក្រោយ​គឹ​ដោយ​កីឡាករ​ខ្សែការពារ David Silva​។ 
 
​លោកស្រី គង់ កុសល នាយិកា​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស អបអរសាទរ​ក្រុម Manchester City ជាមួយ​ជ័យជំនះ​ផ្ទួនៗ​គ្នា​នេះ ហើយ​សង្ឃឹមថា​ក្រុមបាល់ទាត់​ដែលជា​ដៃគូ​ភេសជ្ជៈ​ប៉ូវ​កម្លាំង វើក WURKZ និង ស្រា​បៀរ កម្ពុជា​នឹង​អាច​ដណ្តើមបាន​លេខ​រៀង​ទីមួយ​លើ​តារាង Premier League ក្នុងពេល​ឆាប់ៗ​នេះ​។   


 
 
​លោកស្រី​ក៏​សូម​គោរព​អញ្ជើញ​អ្នកគាំទ្រ​ក្រុមបាល់ទាត់ Manchester City បន្ត​ចូលរួម​ទស្សនា គាំទ្រ​ក្រុម Manchester City ជួប​ជាមួយ​ក្រុម តោ​ខៀវ Chelsea បន្តទៀត​នៅ​ថ្ងៃទី ២៦ ឈានចូល ២៧ ខែមិថុនា វេលា​ម៉ោង ២:១៥​នាទី នៅលើ​កញ្ចក់​ទូរទស្សន៍ CTN, MYTV,  CNC ផងដែរ​។​
 







(​អត្ថបទ​ពាណិជ្ជកម្ម​)

© រក្សាសិទ្ធិដោយ thmeythmey.com