COVID-19
ជាតិ
រដ្ឋាភិបាល ប្រកាស​ផ្ដល់​២៥​លាន​ដុល្លារ​ក្នុង​មួយខែ ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ក្រីក្រ​ជាង​៦០​ម៉ឺន​គ្រួសារ
24, Jun 2020 , 8:59 am        
រូបភាព
​ភ្នំពេញ​៖ ​ដូច​ការគ្រោងទុក​! រដ្ឋាភិបាល ប្រកាស​ផ្ដល់​ថវិកា​២៥​លាន​ដុល្លារ​ក្នុង​មួយខែ សម្រាប់​ដោះស្រាយ​បញ្ហា​ពលរដ្ឋ​ក្រីក្រ និង​ងាយ​រងគ្រោះ​ជាង​៦០​ម៉ឺន​គ្រួសារ នៅក្នុង​វិបត្តិ​កូ​វីដ​-១៩​។



​បើតាម​អនុក្រឹត្យ ចុះហត្ថលេខា​ដោយ​សម្ដេច ហ៊ុន សែន ថវិកា​ទាំងនោះ នឹង​ផ្ដល់ឱ្យ​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះដែល​គ្រួសារនោះ​ត្រូវ​មានប​ណ្ឌ​សមធម៌ ដែលមាន​សុពលភាព ដោយ​ឈរលើ​កម្រិត​ភាពក្រីក្រ «​ក្រ​កម្រិត​១ (​ទីទ័លក្រ​) ឬ ក្រ​កម្រិត​២ (​ក្រ​) » ។​
 
​គ្រួសារ​ក្រីក្រ និង​ងាយ​រងគ្រោះ នឹង​ទទួលបាន​ទឹកប្រាក់​ចន្លោះ​ពី​១៦,០០០​រៀល ទៅដល់ ១២០,០០០​រៀល ​នៅក្នុង​មួយខែ ស្របទៅតាម​កម្រិត​នៃ​ភាពក្រីក្រ​របស់​ពួកគេ​។ នេះ​បើតាម​អនុក្រឹត្យ ដែល​ចុះហត្ថលេខា​ដោយ​នាយករដ្ឋមន្ត្រី ហ៊ុន សែន​។​
 
​ថ្លែង​ក្នុងពេល​ចុះ​ត្រួតពិនិត្យ​ការដ្ឋាន​សាងសង់ ព្រលានយន្តហោះ​អន្តរជាតិ​ភ្នំពេញ​ថ្មី ស្ថិតនៅ​ឃុំ​ព្រែកស្លែង ស្រុក​កណ្តាលស្ទឹង ខេត្តកណ្តាល នៅ​ថ្ងៃទី​២២ មិថុនា សម្ដេច ហ៊ុន សែន បាន​អះអាងថា រដ្ឋាភិបាល បាន​ខិតខំ​រិះរក​វិធី​នានា ដើម្បី​ជួយ​ប្រជាពលរដ្ឋ​ក្រីក្រ​ក្នុងស្ថានភាព​ចាំបាច់​មួយ​នេះ ដោយ​មិនឱ្យ​អ្នកណាម្នាក់​រងគ្រោះ​រហូត​ដាច់ពោះ​ស្លាប់​ទេ​៕

Tag:
 COVID-19
  ពលរដ្ឋ​ក្រីក្រ
© រក្សាសិទ្ធិដោយ thmeythmey.com