COVID-19
ជាតិ
សម្ដេច ហ៊ុន សែន ស្នើឱ្យ​ម្ចាស់​អគារ​ទាំងអស់ បញ្ចុះតម្លៃ​ជួល​ដល់​អតិថិជន​
24, Jun 2020 , 10:10 am        
រូបភាព
​ភ្នំពេញ​៖ ពី​ពិធី​ប្រកាស​ដំណើរការ​ជំនួយ​សង្គម​ដល់​ពលរដ្ឋ​ក្រីក្រ នៅ​ថ្ងៃទី​២៤ មិថុនា​នេះ សម្ដេច ហ៊ុន សែន ស្នើឱ្យ​ម្ចាស់​អគារ​ទាំងអស់ បញ្ចុះតម្លៃ​ជួល​អគារ​ដល់​អតិថិជន ដើម្បី​សម្រួល​ដល់​ការលំបាក​របស់​ពួកគេ ក្នុងអំឡុងពេល​វិបត្តិ​កូ​វីដ​-១៩​។​


​សម្ដេច ហ៊ុន សែន ស្នើឱ្យ​ម្ចាស់​អគារ​ទាំងអស់ យោគយល់​លើ​ការទម្លាក់ ឬ​កាត់បន្ថយ​ការជួល​អគារ​នេះ ដើម្បី​ជួយ​ដល់​ដំណើរការ​អាជីវកម្ម និង​សេដ្ឋកិច្ច​ពលរដ្ឋ​។​
 
​កន្លងមក​នាយករដ្ឋមន្ត្រី ហ៊ុន សែន បាន​អំពាវនាវ​ជារួម​ឱ្យ​ម្ចាស់​អគារ ផ្ទះជួល និង​ធនាគារ​ជាដើម ជួយ​ដោះស្រាយ​បញ្ហា​ពលរដ្ឋ ។ ប៉ុន្តែ​ម្ចាស់​អគារ នៅតែ​មិនទាន់​អនុវត្តតាម​ការស្នើសុំរ​បស់​សម្ដេច​។​

© រក្សាសិទ្ធិដោយ thmeythmey.com