ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! ប្រភព​និង​អត្ថប្រយោជន៍​ដ៏​ប្រសើរ​នៃ “​វីតាមីន B2” ចំពោះ​សុខភាព​
24, Jun 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​វីតាមីន B2 ឬ​សារធាតុ Riboflavin អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​អ្វីខ្លះ​ចំពោះ​សុខភាព​ឡើយ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភព​និង​ផល​ល្អៗ​នៃ​ការរួមបញ្ចូល​វីតាមីន b2 ក្នុង​របប​អាហារ ៖

 
១. ពង្រឹង​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​
 
​សារធាតុចិញ្ចឹម​នេះ គឺ​សំខាន់​ណាស់​សម្រាប់​សំយោគ​អង់​ទីករ​ដែល​ជួយ​ប្រយុទ្ធ​ប្រឆាំងនឹង​ជំងឺ​។ ដូច្នេះ​ការរួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​វីតាមីន B2 ឬ​សារធាតុ riboflavin ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​នឹង​ជួយ​ឱ្យ​ប្រព័ន្ធ​ភាពស៊ាំ​រាងកាយ​រឹងមាំ​។​
 
២. កាត់បន្ថយ​ហានិភ័យ​នៃ​ជំ​ងឹ​ខ្វះ​គ្រាប់​ឈាមក្រហម​
 
​នេះ​ក៏​ព្រោះតែ Riboflavin ឬ​វីតាមីន B2 ដើរតួនាទី​ចាំបាច់​បំផុត​មួយ​ក្នុង​ការផលិត​កោសិកា​គ្រាប់​ឈាមក្រហម​។​
 
៣. ព​ន្លឿ​ន​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​
 
​វីតាមីន B2 ក៏មាន​តួនាទី​បំ​លែង​កាបូ​អ៊ី​ដ្រា​តទៅ​ជា​ថាមពល​ផងដែរ​។ នេះ​ជា​ហេតុផល​ដែល​ការរួមបញ្ចូល​វីតាមីន B2 ក្នុង​របប​អាហារ​ជួយ​ព​ន្លឿ​ន​ដំណើរការ​នៃ​ការដុត​រំលាយ​អាហារ​ក្នុង​រាងកាយ​។​
 
៤. រក្សា​មុខងារ​ត្រឹមត្រូវ​នៃ​ខួរក្បាល​និង​ស​សៃ​ប្រសាទ​
 
​វីតាមីន B ក៏​ចាំបាច់​ណាស់ដែរ​ក្នុងការ​រក្សា​សុខភាព​ខួរក្បាល​និង​ស​សៃ​ប្រសាទ​។ នេះ​ជា​មូលហេតុ​ចម្បង​មួយ​ដែល​អ្នក​គួរ​រួមបញ្ចូល​អាហារ​សម្បូរ​វីតាមីន b2 ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។​
 
៥. ល្អ​សម្រាប់​ស្បែក​
 
​លក្ខណៈ​ប្រឆាំង​អុកស៊ីតកម្ម​នៃ riboflavin ឬ​វីតាមីន B2 វា​ជួយ​រក្សា​សុខភាព​ស្បែក​ល្អប្រសើរ​។ សារធាតុចិញ្ចឹម​នេះ​ក៏​ជួយ​ទប់ស្កាត់​បញ្ហា​ស្បែក​ស្ងួត​និង​ជំងឺ​ស្បែក​ផ្សេងៗ​ទៀត​គួរឱ្យកត់សម្គាល់​ផងដែរ​។ វីតាមីន B2 ថែមទាំង​ជួយ​ព​ន្លឿ​ន​ការ​ជាសះស្បើយ​នៃ​របួស​ទៀត​។​
 
​រីឯ​ប្រភព​ដ៏​ប្រសើរ​នៃ​វីតាមីន B2 រួមមាន​គ្រាប់​ធញ្ញជាតិ សាច់គោ សាច់ជ្រូក ត្រី​សម្បូរ​ខ្លាញ់ អយ​ស្ទ័​រ ស៊ុត ឈី​ស គ្រាប់ល្ង និង​ផ្សិត​ជាដើម​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com