អត្ថបទពាណិជ្ជកម្ម
ខ្មែរ ប៊ែ​វើ​រី​ជី​ស ឧបត្ថម្ភ​ធុងសំរាម​ចំនួន ៣១៥​ធុង ដល់​សាលា​ខណ្ឌដង្កោ​
24, Jun 2020 , 3:08 pm        
រូបភាព
ភ្នំពេញ​៖ នៅ​ព្រឹក​ថ្ងៃទី​២៤ ខែមិថុនា ឆ្នាំ​២០២០​នេះ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បានប្រគល់​ធុងសំរាម ចំនួន​៣១៥​ធុង ជូន​ដល់​សាលាខណ្ឌ​ដង្កោ រាជធានី​ភ្នំពេញ​។
​នាយក​ទំនាក់ទំនង​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស លោក អ៊ឹម សុធា​រិ​ទ្ធ មានប្រសាសន៍ថា​៖ «​ការឧបត្ថម្ភ​ធុងសំរាម​របស់​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ជូន​សាលា​ខណ្ឌដង្កោ គឺ​ដើម្បី​ចូលរួម​លើកកម្ពស់​អនាម័យ​បរិស្ថាន​ក្នុង​សហគមន៍​។ យើង​សង្ឃឹមថា ធុងសំរាម​ទាំងអស់នេះ​នឹង​ប្រែក្លាយ​បរិស្ថាន​ក្នុង​សហគមន៍​របស់​យើងទាំងអស់គ្នា ឲ្យ​កាន់​តែមាន​សណ្តាប់ធ្នាប់ និង​ស្រស់ស្អាត​ជានិច្ច​»​។​


 
​ក្នុង​ឆ្នាំ​២០១៧ និង​២០១៨ ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស ក៏បាន​ឧបត្ថម្ភ​ធុងសំរាម​សរុប​២,៤៥០​ធុង  ក្នុងនោះ​ធុងសំរាម​១,២៥០​ធុង ជូន​រាជធានី​ភ្នំពេញ ធុងសំរាម​១,០០០​ធុង ជូន​ខេត្តសៀមរាប និង​ធុងសំរាម​២០០​ធុង ទៀត​ជូន​ខេត្តកំពត​។​
 
​ធុងសំរាម​៣១៥​ធុង ដែល​ក្រុមហ៊ុន ខ្មែរ ប៊ែ​វើ​រី​ជី​ស បាន​ឧបត្ថម្ភ​ក្នុងថ្ងៃនេះ សាលាខណ្ឌ​ដង្កោ​នឹងដាក់​ពង្រាយ​នៅតាម​វត្ត​អារាម សាលាសង្កាត់ ប៉ុស្តិ៍​អធិការដ្ឋាន​នគរបាល បញ្ជាការដ្ឋាន​កងរាជអាវុធហត្ថ សាខា​ពន្ធដារ ការិយាល័យ​គយ និង​ប៉ុស្តិ៍នគរបាល​រដ្ឋបាល​ស​ង្កា​ត់ របស់​ខណ្ឌដង្កោ​៕ 







(​អត្ថបទ​ពាណិជ្ជកម្ម​)
 
 

© រក្សាសិទ្ធិដោយ thmeythmey.com