អត្ថបទពាណិជ្ជកម្ម
ដៃគូភេសជ្ជៈប៉ូវកម្លាំងវើក WURKZ ក្រុមបាល់ទាត់ Manchester City ព្រលះក្រុមកាំភ្លើងធំ Arsenal ធ្ងន់បន្តិចហើយរហូតដល់ទៅ ៣-0 ក្នុងការប្រកួត Premiere League កាលពីយប់ម៉ិញ
× ក្រុមបាល់ទាត់ Manchester City ដែលកំពុងឈរលំដាប់រៀងទី ២ ជាមួយពិន្ទុ ៦០ នៅក្នុងតារាងលីគកំពូលអង់គ្លេសរដូវកាល ២០១៩ - ២០២០ បានលត់ក្រុមកាំភ្លើងធំ Arsenal សារជាថ្មីម្តងទៀតកាលពីរាត្រីថ្ងៃទី ១៨ មិថុនា ដោយពិន្ទុ ៣-០។
កីឡាករដែលរកគ្រាប់បាល់ទាំង ៣ នេះរួមមានកីឡាករ Raheem Sterling នៅនាទីទី២នៃការបន្ថែមម៉ោងតង់ទី ១ កីឡាករ Keven De Bruyne នៅនាទី ៥១ ដោយការស៊ុតប៉េណាល់ទី និង មួយគ្រាប់បន្ថែមចុងក្រោយនៅនាទី ២ នៃការបន្ថែមម៉ោងតង់ទី ២ ដោយ កីឡាករ Phill Foden ផងដែរ។
ហើយក្រុមបន្ទាប់ដែលត្រូវជួបជាមួយក្រុម Manchester City នៅថ្ងៃទី ២៣ មិថុនាខាងមុខនេះគឺ Burnley។
(អត្ថបទពាណិជ្ជកម្ម)
© រក្សាសិទ្ធិដោយ thmeythmey.com