ពីនេះ ពីនោះ
សុខភាព
កុំ​រំលង​! ប្រភព​និង​អត្ថប្រយោជន៍​អស្ចារ្យ​នៃ “​វីតាមីន B3” ចំពោះ​សុខភាព​
25, Jun 2020 , 8:59 pm        
រូបភាព
​ភាគច្រើន​នៃ​ពួកយើង​ប្រហែលជា​មិន​ធ្លាប់​ដឹង​ទេ​ថា​វីតាមីន b3 ឬ​សារធាតុ Niacin អាច​ផ្ដល់​អត្ថប្រយោជន៍​ស្មាន​មិន​ដល់​អ្វីខ្លះ​ចំពោះ​សុខភាព​ឡើយ​។ ប៉ុន្តែ​កុំ​បារម្ភ​! ថ្ងៃនេះ​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ប្រភព​និង​ផល​ល្អៗ​នៃ​ការរួមបញ្ចូល​វីតាមីន b3 ក្នុង​របប​អាហារ ៖

 
១. វា​ជួយ​បន្ថយ​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​
 
 
​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ច្រើនពេក​ក្នុង​រាងកាយ គឺ​មិនមែនជា​រឿង​ល្អ​ឡើយ​។ វា​ជា​អ្វីមួយ​ដែល​អាច​បង្កបញ្ហា​ស្ទះ​ស​សៃ​ឈាម​បណ្ដាលឱ្យ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​។ ហើយ​សម្ពាធ​ឈាម​ឡើង​ខ្ពស់​មិនបាន​គ្រប់គ្រង​បាន​អាច​បង្ក​ជា​បញ្ហា​បេះដូង​ផ្សេងៗ​និង​គ្រោះថ្នាក់​ដល់​សរីរាង្គ​ខាងក្នុង​ដទៃទៀត​។ ប៉ុន្តែ​ការព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​វីតាមីន b3 ឬ niacin គួបផ្សំ​ជាមួយ​ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់​ពិតជា​អាចជួយ​រក្សា​កម្រិត​ធម្មតា​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​បាន​។​
 
២. វា​ជួយ​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​បេះដូង​
 
​ក្រៅពី​ជួយ​គ្រប់គ្រង​កម្រិត​នៃ​កូ​ឡេ​ស្តេ​រ៉ូ​ល​មិនល្អ​ហើយ​នោះ វីតាមីន b3 ឬ niacin ក៏​អាច​ទប់ស្កាត់​ហានិភ័យ​នៃ​ជំងឺ​បេះដូង​ផងដែរ​។ វា​ជួយផ្ដល់​ភាព​ធូរស្រាល​ដល់​ជញ្ជាំង​នៃ​ស​សៃ​ឈាម​អនុញ្ញាតឱ្យ​ឈាម​អាច​ហូរ​កាន់តែ​ស្រួល​តាមរយៈ​ស​សៃ​ឈាម​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​លើស​សម្ពាធ​ឈាម គាំងបេះដូង និង​ដា​ច់ស​សៃ​ឈាម​ខួរក្បាល​។​
 
៣. មាន​ប្រយោជន៍​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​
 
​វីតាមីន b3 មាន​ផ្ទុក​សារធាតុ niacinamide ដែល​ល្អ​សម្រាប់​អ្នកជំងឺ​ទឹកនោមផ្អែម​។ សារធាតុ niacinamide ជួយ​ពន្យារ​តម្រូវការ​អាំង​ស៊ុយ​លីន ព្រមទាំង​ទប់ស្កាត់​ការថយចុះ​នូវ​ថាមពល​ដែលមាន​ក្នុង​កោសិកា​។ Niacinamide ក៏មាន​ផ្ទុក​លក្ខណៈសម្បត្តិ​ប្រឆាំង​អុកស៊ីតកម្ម​ដែល​ទប់ស្កាត់​ការបំផ្លាញ​កោសិកា​ពី​សំណាក់​រ៉ាឌីកាល់​សេរី​ដែល​អ្នកជំងឺ​ទឹកនោមផ្អែម​ងាយ​នឹង​ជួបប្រទះ​។​
 
៤. ល្អ​សម្រាប់​អ្នកមាន​បញ្ហា​គេង​មិន​លក់​
 
​ពិបាក​គេង​លក់​មែន​ទេ​? ដូច្នេះ​ចូរ​ព្យាយាម​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ដោយ​វីតាមីន b3 ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​។ នេះ​ក៏​ព្រោះតែ niacinamide ពី​វីតាមីន b3 ជួយ​ឱ្យ​ឆាប់​គេង​លក់​។​
 
៥. ជួយ​ឱ្យ​មុខងារ​ខួរក្បាល​កាន់​តែមាន​លក្ខណៈ​ប្រសើរឡើង​
 
​វីតាមីន b3 ក៏​ចាំបាច់​ណាស់ដែរ​សម្រាប់​ខួរក្បាល​និង​ស​សៃ​ប្រសាទ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ទទួលទាន​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​វីតាមីន b3 ដើម្បី​បង្កើន​ការចងចាំ​។​
 
​សម្គាល់​៖ ប្រភព​ដ៏​ប្រសើរ​បំផុត​នៃ​វីតាមីន b3 រួមមាន​សាច់មាន់ ត្រី​សម្បូរ​ខ្លាញ់ ប្រូ​ខូ​លី ឬ​ផ្កា​ខាត់ណា​ខៀវ ផ្សិត សាច់​គ្រឿងក្នុង ម្ទេសផ្លោក សណ្ដែកដី ទំពាំង​បារាំង ផ្លែ​បឺ​រ គ្រាប់​ផ្កាឈូករ័ត្ន​ជាដើម​។​
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com