ជួយ​ចែករំលែក​! ទម្លាប់​អ្វីខ្លះ​អាក្រក់​ចំពោះ​សុខភាព​សន្លាក់​?
ពីនេះ ពីនោះ / មិនយល់...!
សុខភាព
ជួយ​ចែករំលែក​! ទម្លាប់​អ្វីខ្លះ​អាក្រក់​ចំពោះ​សុខភាព​សន្លាក់​?
26, Jun 2020 , 6:59 am        
រូបភាព
ដោយ: ថ្មីៗ
​ទម្លាប់​ប្រចាំថ្ងៃ​មួយចំនួន​អាច​ជះឥទ្ធិពល​គួរឱ្យ​បារម្ភ​ចំពោះ​សុខភាព​សន្លាក់​។ ថា​តើ​ទម្លាប់​ទាំងនោះ​មាន​អ្វីខ្លះ​? ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ដែល​អ្នក​គួរ​កែប្រែ​ដើម្បី​រក្សា​ភាពរឹងមាំ​នៃ​សន្លាក់ ៖

 
១. មិន​ធ្វើ​លំ​ហាត់ប្រាណ​សោះ​
 
 
​ការ​អង្គុយ ឬ​គេង​យូរៗ​មិន​ធ្វើ​អ្វី​សោះ គឺ​មិនល្អ​ឡើយ​ចំពោះ​សន្លាក់​។ នេះ​ក៏​ព្រោះតែ​លំហូរ​ឈាម​ទៅកាន់​សន្លាក់​ត្រូវបាន​កាត់បន្ថយ​នៅពេល​អ្នក​មិន​ធ្វើ​សកម្មភាព​រាងកាយ​អ្វី​សោះ​។ ខណៈ​នេះ​សន្លាក់​នឹងត្រូវ​ខ្វះ​ការផ្គត់ផ្គង់​នូវ​អុកស៊ីសែន ព្រមទាំង​សារធាតុចិញ្ចឹម​គ្រប់គ្រាន់​ដើម្បី​រក្សា​ភាពរឹងមាំ​សុខភាព​ល្អ​។ ការធ្វើ​លំ​ហាត់ប្រាណ​ទៀងទាត់ ឬ​រាងកាយ​មាន​ភាព​សកម្ម​ពិតជា​អាចជួយ​ទប់ស្កាត់​បញ្ហា​សន្លាក់​បាន​យ៉ាង​ប្រសើរ​។​
 
២. ការជក់បារី​
 
​បារី​មាន​ផ្ទុក​សម្បូរ​ទៅដោយ​សារធាតុពុល​ច្រើន​ប្រភេទ​ដែល​អាច​បង្ក​គ្រោះថ្នាក់​ដល់​កោសិកា​គ្រាប់​ឈាម​និង​បំផ្លាញ​ស​សៃ​ឈាម​។ ជា​លទ្ធផល​សន្លាក់​នឹងមិន​អាច​ទទួល​បានកា​រ​ផ្គត់ផ្គង់​អុកស៊ីសែន​និង​សារធាតុចិញ្ចឹម​ដែល​ដឹកនាំ​ដោយ​ឈាម​គ្រប់គ្រាន់​។ លើសពីនេះទៅទៀត​ការជក់បារី​ក៏​បន្ថយ​ប្រសិទ្ធភាព​នៃ​ថ្នាំ​មួយចំនួន​សម្រាប់​ព្យាបាល​ជំងឺ​រលាក​សន្លាក់​ផងដែរ​។​
 
៣. ស្ត្រេ​ស ឬ​តានតឹង​ក្នុង​អារម្មណ៍​សឹង​គ្រប់ពេល​
 
​ការ​រលាក​អាច​បណ្ដាលឱ្យ​សន្លាក់​ឈឺចាប់​និង​ហើម ហើយ​ស្ត្រេ​ស​គឺជា​អ្វីមួយ​ដែល​បង្ក​ការ​រលាក​ក្នុង​រាងកាយ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​ស្វែងរក​វិធី​ដ៏​មាន​ប្រសិទ្ធភាព​ដើម្បី​គ្រប់គ្រង​ភាព​ស្ត្រេ​ស ប្រសិនបើ​ចង់​រក្សាបាន​នូវ​សុខភាព​សន្លាក់​ល្អប្រសើរ​មិន​ឈឺចាប់​។​
 
៤. ស្ពាយ​កាតា​ប ឬ​កាបូប​ធ្ងន់ៗ​ពេក​
 
​ទម្លាប់​ស្ពាយ​កា​តាប ឬ​កាបូប​ធ្ងន់ៗ​ពេក គឺ​មិនល្អ​សោះឡើយ​ចំពោះ​សុខភាព​សន្លាក់​។ សូម្បីតែ​សន្លាក់​ត្រង់​-​ក​និង​ស្មា ព្រមទាំង​ខ្នង​ក៏​នឹង​ទទួលរង​ផលប៉ះពាល់​ដែរ​!
 
៥. រំលង​មិន​ទទួលទាន​អាហារ​ដែលមាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​និង​វីតាមីន D
 
​ទាំង​កាល់ស្យូម​និង​វីតាមីន D គឺ​សុទ្ធតែ​ចាំបាច់​សម្រាប់​សុខភាព​ឆ្អឹង​និង​សន្លាក់​រឹងមាំ​ប្រសើរ​។ នេះហើយ​ជា​មូលហេតុ​ដែល​អ្នក​គួរ​ព្យាយាម​រួមបញ្ចូល​អាហារ​មាន​ផ្ទុក​សម្បូរ​ទៅដោយ​កាល់ស្យូម​និង​វីតាមីន D ក្នុង​របប​អាហារ​ប្រចាំថ្ងៃ​ដើម្បី​ចៀសផុត​បញ្ហា​សន្លាក់​។​
 
៦. ធាត់​ជ្រុល​
 
​ភាពធាត់​ជ្រុល​មិន​ត្រឹមតែ​អាក្រក់​ចំពោះ​សន្លាក់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​គឺ​សុខភាព​រាងកាយ​ទាំងមូល​។ ដូច្នេះ​ដើម្បី​ជាការ​ប្រសើរ​ចូរ​រក្សា​ទម្ងន់​ត្រឹមត្រូវ​មួយ​ដោយ​ជ្រើសរើស​របប​អាហារ​មាន​សុខ​ភាពល្អ​និង​ព្យាយាម​ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com