អត្ថបទពាណិជ្ជកម្ម
ធនាគារ ABA អនុញ្ញាត​ឲ្យ​ផ្ទេរប្រាក់​ឆ្លងដែន ក្នុង​ពេលវេលា​ជាក់ស្តែង​ជាមួយ​សេវា​ផ្ទេរប្រាក់ Visa Direct
25, Jun 2020 , 10:08 am        
រូបភាព
​ដើម្បី​ផ្តល់នូវ​បទពិសោធ​សេវា​ធនាគារ​ចល័ត​កាន់តែ​ប្រសើរ ធនាគារ ABA អនុញ្ញាត​នូវ​ការផ្ទេរ​ប្រាក់​ឆ្លងដែន​ជំនាន់​ថ្មី តាមរយៈ​ប្រព័ន្ធ​បច្ចេកវិទ្យា​ទូទាត់​ភ្លាមៗ របស់​ក្រុមហ៊ុន Visa គឺ​សេវា​ផ្ទេរប្រាក់ Visa Direct​។ ចាប់ពី​ថ្ងៃទី ២៣​មិថុនា ឆ្នាំ​២០២០ អ្នកប្រើប្រាស់​កម្មវិធី ABA Mobile ដែលមាន​កាត ABA Visa អាច​ផ្ញើ ឬ​ទទួល​ប្រា​ក់បាន​ភ្លាមៗ រវាង​ប្រទេស​អាស៊ាន​ចំនួន​ប្រាំបួន​។
 
​សេវា​ផ្ទេរប្រាក់ Visa Direct ជា​បណ្តាញ​ទូទាត់​របស់​ក្រុមហ៊ុន Visa សម្រាប់​ប្រតិបត្តិការ​ពី​ម្នាក់​ទៅ​ម្នាក់ (P2P) ដែល​អនុញ្ញាត​ឲ្យ​ម្ចាស់​កាត ABA Visa ទូទាត់ ឬ​ផ្ទេរប្រាក់​ស្ទើរតែ​ភ្លាមៗ ពី​កម្មវិធី ABA Mobile ទៅ​កាត Visa ដទៃ​ផ្សេងទៀត ដែល​ចេញ​ដោយ​ធនាគារ​នានា​នៅក្នុង​ប្រទេស​ថៃ វៀតណាម ឡាវ ភូមា ម៉ាឡេស៊ី សិង្ហ​បុរី ឥណ្ឌូណេស៊ី និង​ហ្វីលីពីន​។ តាមរយៈ​សេវា​កម្មនេះ អតិថិជន​អាច​ផ្ទេរប្រាក់ រហូតដល់ 2,500 ដុល្លារ ក្នុង​មួយ​ប្រតិបត្តិការ និង​រហូតដល់ 10,000 ដុ​ល្ហា​រ​ក្នុង​មួយខែ ដោយមាន​តម្លៃ​សមរម្យ​។​
 
​លោក Sanzhar Abdullayev នាយក​គ្រប់គ្រង​កាត និង​សេវា​ទូទាត់​អេ​ឡិ​ក​ត្រូ​និក​នៃ​ធនាគារ ABA មានប្រសាសន៍ថា​៖ «​កិច្ចសហការ​ជោគជ័យ និង​រយៈពេល​យូរអង្វែង ជាមួយ​ក្រុមហ៊ុន Visa បានដាក់​ឲ្យ​ប្រើប្រាស់​នូវ​គំនិត​ផ្តួចផ្តើម សេវា​ទូទាត់​នវានុវត្តន៍​ជាច្រើន នាពេល​កន្លងមក​។ សេវា​ផ្ទេរប្រាក់ Visa Direct នឹង​ជាការ​ផ្លាស់ប្តូរ​មួយ ដោយសារ​សេវា​កម្មនេះ ដំណើរការ​ស្ទើរតែ​ភ្លាមៗ ដោយមាន​តម្លៃ​សមរម្យ ហើយ​អ្វីដែល​សេវាកម្ម​នេះ​ត្រូវការ​នោះ គឺ​លេខ​កាត Visa 16 ខ្ទង់​ដែល​ទទួល​ថវិកា​ដែល​ផ្ទេរ​ឆ្លងដែន​នោះ​។ យើង​កំពុង​ប្រឹងប្រែង​ពង្រីក​សេវា​កម្មនេះ ទៅកាន់​ប្រទេស​នានា​បន្ថែមទៀត ដោយ​ដឹងថា សេវាកម្ម​ប្រាកដជា​បង្កើត​នូវ​តម្រូវការ​កាន់តែច្រើន​ក្នុងចំណោម​អតិថិជន​របស់​យើង​នាពេល​អនាគត​» ។​
 
​លោកស្រី Monika Chum នាយក​ក្រុមហ៊ុន Visa ប្រចាំ​ប្រទេស​កម្ពុជា មានប្រសាសន៍ថា​៖ «​នៅ​ក្រុមហ៊ុន Visa យើង​មាន​មោទកភាព ក្នុងការ​រួមចំណែក​ចំពោះ​ការពង្រីក​ជាស​កល នូវ​សេវា​ផ្ទេរប្រាក់ Visa Direct ក្នុងការ​ធ្វើ​ឲ្យ​ការទូទាត់​តាម​ឌីជីថល​កាន់តែ​រហ័ស និង​ងាយស្រួល​សម្រាប់​ទាំង​អតិថិជន និង​ពាណិជ្ជករ​។ ការអនុវត្ត​នូវ​សេវា​ផ្ទេរប្រាក់ Visa Direct អនុញ្ញាត​ឲ្យ​មានការ​ទូទាត់​ពី​ម្នាក់​ទៅ​ម្នាក់ ប្រកបដោយ​ភាពងាយស្រួល និង​ប្រសិទ្ធភាព ព្រមទាំង​ផ្តល់ជូន​ពាណិជ្ជករ នូវ​វិធីសាស្ត្រ​ទទួល​ការទូទាត់​ផ្ទាល់ ពី​អតិថិជន​ក្នុងតម្លៃ​ទាប​មួយ​។ យើង​រីករាយ​ក្នុងការ​ចាប់​ដៃគូ​ជាមួយ​ធនាគារ ABA ក្នុងការ​ពង្រីក និង​វិ​វត្ត​ការប្រើប្រាស់​វិធីសាស្ត្រ​ទូទាត់ តាម​ឌីជីថល​នៅ​កម្ពុជា និង​ទន្ទឹងរង់ចាំ​មើលឃើញ នូវ​ការបន្ត​ប្រើប្រាស់​ថ្នាក់​តំបន់ នូវ​ការទូទាត់​បែប​ទំនើប នៅពេល​មួយ​ដែល​អាជីវកម្ម និង​សហគមន៍​នានា ត្រូវការ​សេវាកម្ម​នេះ​ខ្លាំង​បំផុត​» ។​
 
​សម្រាប់​ព័ត៌មាន​បន្ថែម អំពី​មុខងារ​នេះ សូម​ចូលទៅ​កាន់​ទំព័រ សេវា​ផ្ទេរប្រាក់ Visa Direct  នៅលើ​វិ​ប​សាយ​របស់ ABA៕
 
(​អត្ថបទ​ពាណិជ្ជកម្ម​)
 

© រក្សាសិទ្ធិដោយ thmeythmey.com