ជាតិ
សង្គមជាតិ
រដ្ឋមន្ត្រី​កសិកម្ម ប្រាប់​ប្រធាន​មន្ទីរ ឲ្យ​បង្ក្រាប​ការកាប់​ទន្ទ្រានព្រៃ ការឈូសឆាយដី​រដ្ឋ និង បទល្មើស​ជលផល​
25, Jun 2020 , 11:29 pm        
រូបភាព
លោក វេង សាខុន រដ្ឋមន្រ្តីក្រសួងកសិកម្ម ចុះទៅបំពេញបេសកកម្មនៅខេត្តកំពង់ឆ្នាំង ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និង ខេត្តសៀមរាប ពីថ្ងៃទី១៣ ដល់ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២០ ដើម្បីពិនិត្យនិងវាយតម្លៃលើការងារបង្កបង្កើនផល ចិញ្ចឹមសត្វ ការងារសហគមន៍កសិកម្ម និង សហគមន៍ព្រៃឈើ ជាដើម ដែលស្ថិតក្នុងចង្កោមអាទិភាពនៃផែនការយុទ្ធសាស្រ្តអភិវឌ្ឍវិស័យកសិកម្មឆ្នាំ២០១៩-២០២៣ (រូបពីក្រសួងកសិកម្ម)។

​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បាន​សរសេរ​លិខិត ដាក់​ទៅ​ប្រធាន​មន្ទីរ​របស់លោក នៅតាម​រាជធានី​-​ខេត្ត ដើម្បី​ណែនាំ​ឲ្យ​ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ព្រៃឈើ ជលផល ការកាប់​រាន ការដុត ការឈូសឆាយដី​ព្រៃ និង ព្រៃ​លិច​ទឹក គ្រប់​រូបភាព​។

​តាមរយៈ​លិខិត ដែល​ធ្វើឡើង​តាំងពី​ថ្ងៃទី​១៩ ខែមិថុនា ឆ្នាំ​២០២០ លោក​រដ្ឋមន្ត្រី ផ្តល់​ព័ត​មាន​ដល់​ប្រធាន​មន្ទីរ​កសិកម្ម រុក្ខាប្រមាញ់ និង នេសាទ នៅ​គ្រប់​រាជធានី​-​ខេត្ត ថា បទល្មើស​ពាក់ព័ន្ធ​នឹង​ការ​ទេ​សាទ ការកាប់​រាន​ដីព្រៃ​-​ព្រៃ​លិច​ទឹក ការដឹកជញ្ជូន​ផល​-​អនុផល​ព្រៃឈើ និង ការឈូសឆាយដី​រដ្ឋ ជាដើម នៅតែ​បន្ត​កើតមាន​គួរ​ឲ្យ​កត់សម្គាល់​។  ដូច្នេះហើយ ទើប​ជា​លោក ស្នើ​ឲ្យ​ប្រធាន​មន្ទីរ​ទាំ​អស់ ចាត់វិធានការ​ទប់ស្កាត់​និង​បង្ក្រាប​បទល្មើស​ទាំងនេះ ក្រោម​យន្តការ​នៃ​គណៈបញ្ជាការ​ឯកភាពរ​ដ្ឋ​បាល​រាជធានី​-​ខេត្ត​៕ 

Tag:
 វេ​ង សាខុន​
  បទល្មើស​ព្រៃឈើ​
  បទល្មើស​ជលផល
© រក្សាសិទ្ធិដោយ thmeythmey.com