ជាតិ
ពីនេះ ពីនោះ
មេស្រា ឬុ​មេ​ត្រប៉ែ​ម្យ៉ាង​ដែល​គេ​ផ្សំ​សូន​ជា​ដុំ ហៅថា​«​ដំបែ​» មិនមែន​«​តំបែ​»​ទេ​
26, Jun 2020 , 7:29 am        
រូបភាព
​មេស្រា ឬ​មេ​ត្រប៉ែ​ដែល​គេ​ផ្សំ​សូន​ជា​ដុំ គឺ​គេ​ត្រូវ​ហៅថា​«​ដំបែ​»​មិនមែន​«​តំបែ​»​ឡើយ​។ នេះ​បើ​យោងតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត​។

 
​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក៏បាន​ពន្យល់​ពាក្យ​«​ត្រប៉ែ​» សំដៅលើ​ឈ្មោះ​បង្អែម​មួយ​ប្រភេទ ធ្វើ​ដោយ​បាយដំណើប​ពូត​ជា​ដុំៗ​មាន​ដំបែ​ជា​មេ​។ ពលរដ្ឋ​ខ្លះ​មិន​ហៅថា​«​ត្រប៉ែ​»​ទេ ដោយ​អ្នកខ្លះ​ហៅថា​«​តា​ប៉ែ​»​វិញ​។ ហៅថា​«​តា​ប៉ែ​» នេះ​ពិតជា​មិន​ត្រឹមត្រូវ​ឡើយ​។ គួរ​ហៅថា​«​ត្រប៉ែ​»​ទើបត្រូវ​។ ត្រប៉ែដំណើបស និង​ត្រប៉ែដំណើបខ្មៅ ដែល​ភាគច្រើន​ហៅ​ឲ្យ​ខ្លី​ថា ត្រ​ប៉ែស និង​ត្រប៉ែ​ខ្មៅ​៕  

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com