ជាតិ
សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ​២​ឈុត នឹងដាក់​តាំង​ក្នុង​សារមន្ទីរ​ជាតិ នៅ​ប្រទេស​មី​យ៉ាន់​ម៉ា​
25, Jun 2020 , 5:30 pm        
រូបភាព
រូប​ពីទំព័រ​ហ្វេសប៊ុកក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ
រូប​ពីទំព័រ​ហ្វេសប៊ុកក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ
​ភ្នំពេញ​៖ ឈុត​សម្លៀកបំពាក់​ប្រពៃណី​ខ្មែរ (​បុរស និង នារី​) ចំនួន​២​ឈុត នឹង​យកទៅ​ដាក់តាំង​បង្ហាញ ក្នុង​សារមន្ទីរ​ជាតិ នៃ​រដ្ឋធានី​ណៃ​ពិដោ និង​សារមន្ទីរ​ទីក្រុង​យ៉ាង​ហ្គូ​ន ប្រទេស​មី​យ៉ាន់​ម៉ា ជា​មួយឈុត​សម្លៀកបំពាក់​ប្រពៃណី​ពី​បណ្ដា​ប្រទេស​ក្នុង​តំបន់​អាស៊ាន​ផ្សេងទៀត​។​


​លោក ឡុង ប៉ុណ្ណា សិរី​វត្ថ អ្នកនាំពាក្យ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ក្នុង​ក្របខ័ណ្ឌ​នៃ​កិច្ចសហប្រតិបត្តិការ​អា​ស៊ាន ទាក់ទង​នឹង​វប្បធម៌ ប្រទេស​នីមួយៗ​មាន​មជ្ឈមណ្ឌល​មួយ ដើម្បី​តាំង​បង្ហាញ​វត្ថុ​សិល្បៈ ទាក់ទង​នឹង​វប្បធម៌ ប្រពៃណី របស់​បណ្ដា​ប្រទេស​អាស៊ាន​។ 
 
​លោក ប៉ុណ្ណា សិរី​វត្ថ ពន្យល់​បន្ថែម​៖««​គេ​មាន​មជ្ឈមណ្ឌល​អាស៊ាន​មួយ អ៊ីចឹង​ប្រទេស​នីមួយៗ គេ​តែង​អំពាវនាវ​សុំ​សម្លៀកបំពាក់​ប្រពៃណី ឬ​វត្ថុ​សិល្បៈ​ផ្សេងៗ អាស្រ័យ​លើ​ប្រធានបទ​របស់គេ ទៅ​ដាក់តាំង​បង្ហាញ​។ ការដាក់​តាំង​បង្ហាញ​ក្នុង​កម្រិត​អាស៊ាន​ហ្នឹង មាន​ច្រើន​ប្រភេទ ជួន​តាំង​ជា​អចិន្ត្រៃយ៍ ជួន​តាំង​មួយរយៈ ជួន​គេ​ឱ្យ​យើង​យក​វត្ថុ​សិល្បៈ​ទៅ​តាំង​បង្ហាញ ហើយ​យើង​អាច​លក់​វត្ថុ​ទាំងនោះ​បានដែរ​»៕
 
 
 

Tag:
 សម្លៀកបំពាក់​
  តាំង​បង្ហាញ​
  សារមន្ទីរ​
  មី​យ៉ាន់​ម៉ា​
 
© រក្សាសិទ្ធិដោយ thmeythmey.com