ជាតិ
សង្គមជាតិ
លោកស្រី​បណ្ឌិត ពៅ សាវ​រស អ្នកស្រាវជ្រាវ​អារ្យធម៌​ខ្មែរ ទទួលមរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ​
25, Jun 2020 , 10:28 pm        
រូបភាព
ដោយ: ថ្មីៗ
​លោកស្រី​បណ្ឌិត ពៅ សាវ​រស អ្នកប្រាជ្ញ​ខាង​ការសិក្សា​ស្រាវជ្រាវ និង​ផ្សព្វផ្សាយ​អារ្យធម៌​ខ្មែរ បានទទួល​មរណភាព​ក្នុង​អាយុ​៩០​ឆ្នាំ នា​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ នៅ​ប្រទេស​បារាំង​។ មហា​វិទ្យា​បុរាណវិទ្យា​នៃ​សាកលវិទ្យាល័យ​ភូមិន្ទ​វិចិត្រសិល្បៈ បាន​ចែករំលែក​ពី​ដំណឹង​មរណភាព​នេះ នៅលើ​បណ្តាញ​សង្គម​របស់ខ្លួន​។​



​លោកស្រី ពៅ សាវ​រស ដែលមាន​សញ្ជាតិ​បារាំង ក្រោម​ឈ្មោះថា Saveros Lewitz បាន​ចងក្រង​ឯកសារ​ស្រាវជ្រាវ​ដ៏​ច្រើន​ទាក់ទង​នឹង​អារ្យធម៌ អក្សរសាស្ត្រ សិលាចារឹក និង​ក្បួនច្បាប់​ផ្សេងៗ​របស់​ខ្មែរ​។ គាត់​ធ្លាប់​ឆ្លងកាត់​ការសិក្សា​ជាមួយ​សាស្ត្រាចារ្យ​ល្បីៗ​របស់​បារាំង ដូចជា លោក George Coedes និង​លោក Francois Martini ជាដើម​។​

​អតីត​អ្នកស្រាវជ្រាវ​នៅ​មជ្ឈមណ្ឌល CNRS នៅ​ក្រុងប៉ារីស រូបនេះ បាន​បន្សល់ទុក​រួមមាន​ដូចជា អ្វីជាខេមរវិទ្យា?, វចនានុក្រម​ភាសា​ខ្មែរ​សម័យ​កណ្តាល​, សទ្ទានុក្រម សំ​ស្ត្រឹ​ត​-​ខ្មែរ​-​បារាំង រួមទាំង​ស្នាដៃ​ដ៏​ច្រើន​សន្ធឹកសន្ធាប់​ទៀត ទាំង​ភាសា​ខ្មែរ បារាំង និង​អង់គ្លេស​។​

​សារព័ត៌មាន​ថ្មីៗ នឹង​បន្ត​ស្រាវជ្រាវ​បន្ថែមទៀត​ទាក់ទង​នឹង​ប្រវត្តិរូប ស្នាដៃ ក៏ដូចជា​ប្រតិកម្ម​ផ្សេងៗ ក្រោយ​មរណភាព​របស់​សាស្ត្រាចារ្យ​បណ្ឌិត ពៅ សាវ​រស​៕


Tag:
 ពៅ សាវរស
© រក្សាសិទ្ធិដោយ thmeythmey.com