ពីនេះ ពីនោះ
សុខភាព
គួរ​អាន​! បញ្ហា​ងាប់​លិង្គ​មែន​ទេ​? កុំ​រំលង​អត្ថបទ​នេះ​
27, Jun 2020 , 6:59 am        
រូបភាព
​កំពុង​ជួបប្រទះ​បញ្ហា​ងាប់​លិង្គ ឬ​អសមត្ថភាព​ក្នុង​ការទទួល​បានការ​ឡើង​រឹង​មែន​ទេ​?​កុំ​បារម្ភ​! ខាងក្រោម​វេ​ប​សាយ​សុខភាព Health.com.kh នឹង​បង្ហាញ​ឱ្យដឹងពី​គន្លឹះ​ធម្មជាតិ​ដោះស្រាយ​បញ្ហា​នេះ ៖

 
១. សម្រាក​និង​ព្យាយាម​គ្រប់គ្រង​ស្ត្រេ​ស​
 
​ស្ត្រេ​ស គឺជា​អ្វីដែល​អាច​បណ្ដាលឱ្យ​លិង្គ​របស់​អ្នក​មិនអាច​ឡើង​រឹង​បាន​។ ជា​ញឹកញយ​ស្ត្រេ​ស​តែង​ជះឥទ្ធិពល​លើ​ចំណង់​ផ្លូវ​។ ជម្រើស​ដ៏​ប្រសើរ គឺ​ព្យាយាម​ស្វែងរក​វិធី​គ្រប់គ្រង​ភាព​ស្ត្រេ​ស​តាមរយៈ​សកម្មភាព​មួយចំនួន​ដូចជា​ហាត់​យូ​ហ្កា ស្ដាប់​ចម្រៀង ឬ​ទទួលយក​ការ​ម៉ាស្សា​ជាដើម​។​
 
២. ធ្វើ​លំ​ហាត់ប្រាណ​ឱ្យបាន​ទៀងទាត់​
 
​មិនចាំបាច់​ទាល់តែ​ធ្វើ​លំ​ហាត់ប្រាណ​ខ្លាំងក្លា​ឡើយ​ត្រឹមតែ​កម្រិត​ស្រាល​ទៅ​មធ្យម​ដូចជា​ការដើរ រត់​ត្រឹកៗ ហែល​ទឹក ជិះ​កង់ ឬ​លេង​បាល់​ក៏​អាចជួយ​ទប់ទល់​នឹង​ភាព​ស្ត្រេ​ស​បានដែរ​។ ការធ្វើ​លំ​ហាត់ប្រាណ​ជួយ​សម្រួល​ចរន្តឈាម​ដែល​ឆ្ពោះ​តម្រង់​ទៅ​ប្រដាប់ភេទ​។​
 
៣. គេង​ឱ្យបាន​គ្រប់គ្រាន់​
 
​ការ​គេង​មិន​គ្រប់គ្រាន់​អាច​ជះឥទ្ធិពល​គួរឱ្យកត់សម្គាល់​លើ​ចំណង់​ផ្លូវ​។ នេះ​ក៏​ព្រោះតែ​បរិមាណ​អ័រម៉ូន testosterone ត្រូវ​ថយចុះ ហើយ​ចំណង់​ផ្លូវភេទ​ក៏​បាត់បង់​តាម​នោះដែរ​ចំពោះ​ទាំង​បុរស​និង​ស្ត្រី​។ ដូច្នេះ​ចូរ​ប្រាកដថា​អ្នក​គេង​បាន​ពី ៧ ទៅ ៩ ម៉ោង​ក្នុង​មួយ​យប់​។​
 
៤. កុំ​ទទួលទាន​គ្រឿង​ស្រវឹង​ច្រើនពេក​
 
​ក្រៅពី​បន្ថយ​ចំណង់​ផ្លូវភេទ​ហើយ​នោះ ការទទួល​ទាន​គ្រឿង​ស្រវឹង​ច្រើនពេក​ក៏​ធ្វើឱ្យ​ឱកាស​នៃ​ការឈាន​ដល់​ចំណុចកំពូល​ថយចុះ​ផងដែរ​។​
 
៥. ឈប់​ជក់បារី​
 
​ក្រៅពី​ជះ​ផលប៉ះពាល​គួរឱ្យ​ព្រួយបារម្ភ​ដល់​សុខភាព​សួត​ហើយ​នោះ ការជក់បារី​ក៏​មិនល្អ​ចំពោះ​ចំណង់​ផ្លូវភេទ​ផងដែរ​។ តើ​អ្នក​ធ្លាប់​ដឹង​ទេ​ថា​ការជក់បារី​អាចធ្វើឱ្យ​អ្នក​បាត់បង់​ចំណង់​ផ្លូវភេទ​? វា​អាច​កើតឡើង​ដោយសារ​ការជក់បារី​អាច​បង្អាក់​ចរន្តឈាម​។ ទាំង​បុរស​និង​ស្ត្រី​ភាគច្រើន​ពឹងផ្អែក​លើ​ចរន្តឈាម​រត់​ត្រឹមត្រូវ​ដើម្បី​រួមភេទ​។ ប្រសិនបើ​គ្មាន​ឈាម​គ្រប់គ្រាន់​ត្រឹមត្រូវ​ផ្គត់ផ្គង់​ដល់​ប្រដាប់ភេទ​ពួកគេ​ទេនោះ​ចំណង់​ផ្លូវភេទ​ក៏​ធ្លាក់ចុះ​ដែរ​។​
 
៦. សម្រក​ទម្ងន់​ដែល​លើស​ចេញ​ខ្លះ​
 
​ក្រៅពី​ហានិភ័យ​នៃ​ជំងឺ​បេះដូង មហារីក និង​ទឹកនោមផ្អែម​ហើយ​នោះ ភាពធាត់​ជ្រុល​ក៏បង្ក​បញ្ហា​ងាប់​លិង្គ​ផងដែរ​។ ម្យ៉ាងវិញទៀត​ជាតិ​ខ្លាញ់​លើស​ក្នុង​រាងកាយ​ក៏បង្ក​បញ្ហា​អតុល្យភាព​អ័រម៉ូន​ដែលជា​អ្វីមួយ​ផ្សារភ្ជាប់​នឹង​បញ្ហា​ចំណង់​ផ្លូវភេទ​ថយចុះ​ផងដែរ​៕
 
​ត្រួតពិនិត្យ​ដោយ www.health.com.kh​

© រក្សាសិទ្ធិដោយ thmeythmey.com