ជាតិ
សង្គមជាតិ
​កញ្ញា អាត សុធាវី ឈ្នះ​ពាន «​ព័ត៌មាន និង​ទំនាក់ទំនង​» ពី​កម្មវិធី​ស្ត្រី​ឆ្នើម​ប្រចាំ​អាស៊ីអាគ្នេយ៍​
26, Jun 2020 , 11:45 am        
រូបភាព
កញ្ញា អាត សុធាវី
កញ្ញា អាត សុធាវី
ដោយ: រួបរួម
កញ្ញា អាត សុធាវី អ្នកគ្រប់គ្រង​កម្មវិធី​ជាន់ខ្ពស់​ផ្នែក​នវានុវត្តន៍​នៅ​អង្គការ DAI Global​រួមទាំង​កម្មវិធី និង​វគ្គ​បណ្តុះបណ្តាល​គម្រោង USAID’s Development Innovation បាន​ក្លាយជា​ម្ចាស់​ពាន​ផ្នែក «​ព័ត៌មាន និង​ទំនាក់​ទំនាក់​» (Media & Communications) ពី​ការប្រកួតប្រជែង​«​ពានរង្វាន់​ស្ត្រី​នៃ​ពេលអនាគត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​» (Women of the Future Awards South East Asia)​។ ជ័យលាភី​ត្រូវបាន​ប្រកាស​តាមរយៈ​ការផ្សាយ​ផ្ទាល់​លើ​បណ្តាញ​សង្គម Youtube កាលពី​ល្ងាច​ថ្ងៃទី​២៥ ខែមិថុនា ឆ្នាំ​២០២០ ពី​សណ្ឋាគារ Hilton Singapore ប្រទេស​សិង្ហ​បុរី​។



អត្ថបទទាក់ទង


​កញ្ញា អាត សុធាវី ដែលមាន​បទពិសោធន៍​ជាច្រើន​ឆ្នាំ​លើ​ការងារ​ព័ត៌មាន និង​ទំនាក់ទំនង គឺជា​សកម្មជន​បរិស្ថាន​ម្នាក់​ដែល​ចូលរួម​យ៉ាងសកម្ម​ក្នុងការ​បញ្ជ្រាប​ការយល់ដឹង​របស់​ពល​រដ្ឋ​កម្ពុជា​អំពី​ប្លា​ស្ទិ​ក តាមរយៈ​យុទ្ធនាការ «Think Plastic»​។ សម្រាប់​ពានរង្វាន់​ផ្នែក Media & Communications ក្នុង​កម្មវិធី Women of the Future Awards South East Asia ស្ត្រី​ដែលមាន​កំណើត​នៅ​ខេត្ត​ត្បូងឃ្មុំ​រូបនេះ មាន​សំឡេងគាំទ្រ លើស អ្នកកាសែត​ហ្វីលីពីន Angela Lagunzad, ការី​និពន្ធ​ម៉ាឡេស៊ី Cynthia Ng និង​មន្ត្រី​អង្គការ​អុក​ស្វា​ម​នៅ​មី​យ៉ាន់​ម៉ា Yee Mon Oo​។​





កម្មវិធី​ស្ត្រី​នៃ​ពេលអនាគត (The Women of the Future –WOF) ជា​ផ្នែក​មួយ​ក្នុងការ​លើកកម្ពស់​ការ​ប្រកួតប្រជែង​ផ្នែក​សមត្ថភាព និង​ទេពកោសល្យ​របស់​ស្ត្រី​នៅលើ​ពិភពលោក​។ ដោយឡែក​នៅ​តំបន់​អាស៊ីអាគ្នេយ៍ នា​រយៈពេល​៣​ឆ្នាំ​កន្លងមកនេះ ស្ត្រី​ខ្មែរ​យ៉ាងហោច​២៥​រូប ត្រូវបាន​ជ្រើសរើស​សម្រាប់​ការប្រកួតប្រជែង រហូត​ទទួលបាន​កិត្តិយស​ដ៏​គួរ​ឲ្យ​កត់សម្គាល់​ផងដែរ​សម្រាប់ «​ពានរង្វាន់​ស្ត្រី​នៃ​ពេលអនាគត​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍​» ឬ «Women of the Future Awards South East Asia»​។​

​កាលពី​ឆ្នាំ​២០១៨ តារាចម្រៀង​ខ្មែរ​-​អាមេរិក ឡូ​រ៉ា ម៉ម បាន​ក្លាយជា​ម្ចាស់​ពាន​ផ្នែក Arts & Culture ខណៈ​លោកស្រី យឹម រ៉ា​ដែ​ត នាយិកា​មជ្ឈមណ្ឌល Global Art Cambodia ទទួលបាន​ការកោតសរសើ​រ​ខ្ពស់ (Highly Commended) ផ្នែក Business និង​លោកស្រី សូ គ​ន្ធី នាយិកា​គ្រប​គ្រង់​ទូទៅ នៃ​សិប្បកម្ម​កែច្នៃ​ម្រុំ​ខ្មែរ បានការ​កោតសរសើរ​ខ្ពស់​ផ្នែក Social Entrepreneur​។​

​នៅ​ឆ្នាំ​២០១៩ លោកស្រី ម៉ូ​វ គ​ន្ធា សហ​ស្ថាបនិក និង​ជា​ប្រធាន​គ្រប់គ្រង​ក្រុមហ៊ុន​ច្នៃ​ម៉ូដ​កាត់ដេរ និង​លក់​សម្លៀកបំពាក់ «​តស៊ូ​» ក្នុង​ខេត្តកំពត ដែល​ឈ្នះ​ពានរង្វាន់ «Social Entrepreneur» ខណៈ​កញ្ញា Catherine Harry បានការ​កោតសរសើរ​ខ្ពស់ (Highly Commended) សម្រាប់​ពាន Community Spirits and Public Service.

​នៅ​ឆ្នាំ​២០២០​នេះ ក្រៅពី​អាត សុធាវី ម្ចាស់​ពាន​ផ្សេងទៀត​ជ័យលាភី​ផ្សេងទៀត​រួមមាន Khin Thida Hnin (​មី​យ៉ាន់​ម៉ា​) ផ្នែក Business, Anita Takounsy (​ឡាវ​) ផ្នែក Entrepreneur, Gigi Morris (​ហ្វីលីពីន​) ផ្នែក Mentor, Lucille Dejito (​ហ្វីលីពីន​) ផ្នែក Professions, Rhonda Wong (​សិង្ហ​បុរី​) ផ្នែក Property, Infrastructure & Construction, Bee Lynn Chew (​ម៉ាឡេស៊ី​) ផ្នែក Science, Technology & Digital, Chit Thu (​មី​យ៉ាន់​ម៉ា​) ផ្នែក Social Entrepreneur និង Heidy Quah (​ម៉ាឡេស៊ី​) ផ្នែក Community Spirit & Public Service៕

© រក្សាសិទ្ធិដោយ thmeythmey.com