ពីនេះ ពីនោះ
ពាក្យ​មួយចំនួន​មិនអាច​សរសេរ​ជា​អក្សរ​«​ន​»​ទេ គឺ​ត្រូវ​សរសេរ​ជា​«​ណ​»​វិញ តើ​មាន​ពាក្យ​អ្វី​ខ្លះទៅ​?
27, Jun 2020 , 7:29 am        
រូបភាព
ដោយ: ថ្មីៗ
​ដើម្បី​ឲ្យ​ពលរដ្ឋ​ប្រើប្រាស់​អក្ខរាវិរុទ្ធ​បាន​ត្រឹមត្រូវ​ទៅតាម​វចនានុក្រម​ខ្មែរ​សម្តេចព្រះសង្ឃរាជ ជួន ណាត ក្រុមប្រឹក្សា​ជាតិ​ភាសា​ខ្មែរ បាន​រៀបរៀង និង​រក្សា​ក្បួនខ្នាត​អក្សរសាស្ត្រ​ខ្មែរ​របស់​វចនានុក្រម​ខ្មែរ​។

 
​ពាក្យ​មួយចំនួន​ដែល​ត្រូវ​សរសេរ​ដោយ​អក្សរ​«​ន​» ត្រូវ​ប្តូរ​មក​សរសេរ​ជា​អក្សរ​«​ណ​»​វិញ​។ ដោយ​ពាក្យ​ទាំងនោះ​មានដូចជា​ពាក្យ កំនកំណើត​, កំណក​,​កំណត់​,​កំណប់​,​កំណល់​,​កំណាច​,​កំណាញ់​,​កំណាត់​,​កំណាន់​,​កំណិន​,​កំណៀច​,​កំណេះ​,​កំណែ​,​ចំណាន​,​ចំណេញ​,​ចំណាស់​,​ចំណាប់​,​ចំណិត​,​ចំណុច​,​ចំណូល​,​ចំណោទ​,​ចំណោម​,​ចំណី​,​ច្រណែន​,​ដំណាច់​,​ដំណាប់​,​ដំណឹង​,​ដំណាច់​,​ដំណែង​,​ដំណែល​,​តំណែង​,​ដំណាំ​,​ត្រណម​។​ល​។ 
 
​លើកលែងតែ​ពាក្យ ទំនិញ​,​ទំនង​,​លំនៅ​,​លំនាំ​,​ជំនួប​,​ទំនៀមទម្លាប់​,​ទំនើប​ជាដើម ដែល​មិនអាច​សរសេរ​ជា ទំណិញ​,​ទំណង​,​លំណៅ​,​លំណៅ​,​ជំណួប​,​ទំណៀប​ទម្លាប់ និង​ទំណើប ឡើយ​៕  

Tag:
 ពន្យល់​ពាក្យ
© រក្សាសិទ្ធិដោយ thmeythmey.com