ជាតិ
៨០ភាគរយនៃព្រៃកោងកាងកម្ពុជា ស្ថិតក្នុងខេត្តកោះកុង ព្រៃកោងកាងនៅសតំបន់ការពារធម្មជាតិពាមក្រសោប។ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន
×
ដោយ៖ Thmeythmey25
កម្ពុជា មានផ្ទៃដីព្រៃកោងកាងសរុបចំនួន ៥៨ ៨០០ហិកតា ក្នុងនោះកោះកុង ជាខេត្តដែលមានព្រៃកោងកាងច្រើនជាងគេ ក្នុងចំណោមខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា។ នេះបើតាមលោក នេត្រ ភក្ត្រា រដ្ឋលេខាធិកា និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន ដែលថ្លែងនៅក្នុងដំណើរពិនិត្យមើលការចិញ្ចឹមខ្យងចំពុះទា និងការកែច្នៃផលិតផលជាច្រើនទៀត ក្នុងសហគមន៍តំបន់ការពារធម្មជាតិពាមក្រសោប នៃដែនជម្រកសត្វព្រៃពាមក្រសោប ក្នុងខេត្តកោះកុង កាលពីថ្ងៃទី១៨ ខែមិថុនា។
តាមលោក នេត្រ ភក្ត្រា ខេត្តកោះកុង មានព្រៃកោងកាងទំហំ ៤៦ ៥២៩ ហិកតាជិត៧៩ភាគរយនៃផ្ទៃដីព្រៃកោងកាងនៅកម្ពុជា។ ខេត្តព្រះសីហនុ ស្ថិតនៅលំដាប់ទី២ ដែលមានព្រៃកោងកាងទំហំ ៩ ៣៥២ ហិកតា ខេត្តកំពតមានទំហំ ១ ៩៦៦ ហិកតា និងខេត្តកែប មានព្រៃកោងកាងទំហំ ១ ០០៥ហិកតា ។
ព្រៃកោងកាងនៅសតំបន់ការពារធម្មជាតិពាមក្រសោប។ រូបភាពពីហ្វេសប៊ុកក្រសួងបរិស្ថាន៖
សូមចូលអានព័ត៌មានពិស្តារនៅលើ www.thmeythmey25.com© រក្សាសិទ្ធិដោយ thmeythmey.com