Liam Harrison ប្រាប់គូបដិបក្ខពីររូបមុនទៅដណ្ដើមខ្សែក្រវាត់ពី Nong-O
27, Jun 2020 , 1:39 pm
រូបភាព
×
អត្ថបទ៖ស៊ីធី
Liam Harrison ឬ មានឈ្មោះក្រៅ “Hitman” បានដាក់គោលដៅមួយពេលសង្វៀនត្រលប់មកវិញ។ ពេលកម្មវិធី ONE Super Series ត្រលប់មកវិញ នោះអ្នកគាំទ្រច្បាស់រំភើបព្រោះថា “Hitman” កំពុងដៅកីឡាករពីររូបមុនឈានទៅដណ្ដើមខ្សែក្រវាត់ ONE Bantamweight Muay Thai World Title។
ជើងខ្លាំងមកពីចក្រភពអង់គ្លេសកំពុងរៀបចំខ្លួនដើម្បីប្រជែងយកតំណែងកីឡាករកម្រិតខ្ពស់ក្នុងពិភពមួយថៃ ឬ គេហៅថា “the art of eight limbs” និងផ្ដោតអារម្មណ៍ខ្លាំងពេលកម្មវិធី ONE Championship នៅឆ្នាំ ២០២០ នេះត្រលប់មកវិញក្រោយ COVID-19 ថមថយ។
កីឡាករមកពីក្លិប Bad Company បានប្រាប់អំពីគោលបំណងបែបនេះ៖«ជាក់ស្ដែងខ្ញុំកំពុងធ្វើឲ្យខ្លួនឯងនៅរឹងមាំល្អ ប៉ុន្តែខ្ញុំត្រូវការប្រកួត,ពេលវេលាប្រកួត និង ផែនការដាក់ចេញ។ ខ្ញុំទន្ទឹងរង់ចាំការត្រលប់មកវិញដើម្បីឲ្យខ្ញុំអាចបញ្ចេញស្នាដៃ និងធ្វើឲ្យអ្នកគាំទ្រសប្បាយចិត្តនៅសង្វៀនដ៏ធំនេះ»។
គិតដល់ពេលនេះ Harrison ប្រកួតបាន៣លើករួចមកហើយនៅសង្វៀនអន្តរជាតិមួយនេះរួមទាំងការប្រកួតល្អបំផុតទល់នឹងជើងខ្លាំងថៃ Rodlek PK.Saenchaimuaythaigym នៅកម្មវិធី ONE: LEGENDARY QUEST និង ផ្ដួល Mohammed “Jordan Boy” Bin Mahmoud នាពេលថ្មីៗនេះនៅកម្មវិធី ONE: A NEW TOMORROW។ Harrison បន្តអភិវឌ្ឍខ្លួនដើម្បីឲ្យក្លាយជាកីឡាករចំណាត់ថ្នាក់កំពូលរបស់ ONE និង ដាក់ទិសដៅមួយចំនួន។
Harrison សង្កត់ធ្ងន់ថា៖«ខ្ញុំមិនខ្វល់អំពីខ្សែក្រវាត់ដទៃជាជាងខ្សែក្រវាត់នៅ ONE Championship នោះឡើយ។ នេះជារឿងតែមួយគត់ដែលខ្ញុំគិត និង យកចិត្តទុកដាក់មុនពេលខ្ញុំចូលនិវត្តន៍»៕