ជាតិ
សមាជិក​សហគមន៍​នេសាទ​ព្រែក​ខ្សាច់ អាច​រកចំណូលបាន ១០ ទៅ ២០​ម៉ឺន​រៀល​ក្នុង​មួយថ្ងៃ​ពី​របរ​នេសាទ​
27, Jun 2020 , 8:59 pm        
រូបភាព
រូបភាពពី លោក វេង សាខុន
រូបភាពពី លោក វេង សាខុន
​ដោយ​៖ ខន ណា​រី​
 
​ភ្នំពេញ​៖ សមាជិក​សហគមន៍​នេសាទ​ព្រែក​ខ្សាច់ ខេត្ត​ព្រះសីហនុ មួយថ្ងៃ​អាច​រកចំណូលបាន​ពី​១០ ទៅ ២០​ម៉ឺន​រៀល​ក្នុង​មួយ​គ្រួសារ ពី​របរ​នេសាទ​។ នេះ​បើតាម​លោក វេ​ង សាខុន រដ្ឋមន្ត្រី​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ​។​

 
​បើតាម​មន្ត្រី​មូលដ្ឋាន​សហគមន៍​បាន​ជម្រាប លោក វេ​ង សាខុន នៅក្នុង​ដំណើរ​ចុះ​ពិនិត្យ​សកម្មភាព​នេសាទ​របស់​សហគមន៍​នេសាទ​ព្រែក​ខ្សាច់ ស្រុក​គិរីសាគរ កាលពី​ថ្ងៃទី​២០ ខែមិថុនា ថា ក្នុង​ដែន​នេសាទ​របស់​សហគមន៍ មាន​តំបន់​ផ្ដា​ថ្ម​ល្អ​ស្អាត និង​សារាយសមុទ្រ ជា​តំបន់​ជម្រក​ពង កូន​ត្រី​កា​ម៉ុង​។  ក្រៅពី​របរ​នេសាទ​សមាជិក​សហគមន៍ អាច​ទទួលបាន​ការងា​រ​ធ្វើ​ពី​ក្រុមហ៊ុន ជប៉ុន SEZ នៅក្នុង​ចំការ​ស្វាយ និង​ទុរេន ដែល​អាច​ឲ្យ​ពួកគាត់​បង្កើន​ចំណូល​ក្នុង​គ្រួសារ​ផងដែរ​។​
 
​បើតាម​របាយការណ៍រ​បស់​រដ្ឋបាល​ខេត្តកោះកុង ប្រជាជន​ខេត្តកោះកុង ៥៧,៥% ពឹង​ផ្អែកលើ​វិស័យ​កសិកម្ម ក្នុងនោះ​ក៏​រួមមាន​ការនេសាទ ចិញ្ចឹមសត្វ និង​ការប្រមូល​អនុផល​ព្រៃឈើ វិស័យ​សេវាកម្ម ៤២,៣% និង​ពឹង​ផ្អែកលើ​វិស័យ​ឧស្សាហកម្ម​តែ ០,២ % ប៉ុណ្ណោះ​៕


រូបភាពពី លោក វេង សាខុន


Tag:
 នេសាទ​
© រក្សាសិទ្ធិដោយ thmeythmey.com