ជាតិ
វីដេអូ
​ទោះ​ធនាគារ និង​មីក្រូហិរញ្ញវត្ថុ​រីក​ដូច​ផ្សិត តែ​សិប្បកម្ម​កូនជ្រូក​សន្សំ​លុយ​នៅតែមាន​ទីផ្សារ​
28, Jun 2020 , 10:45 am        
រូបភាព
​ភ្នំពេញ​៖ លោក អាន សុខ​អ៊ាង ជា​ម្ចាស់​សិប្បកម្ម​ផលិត​កូនជ្រូក​សន្សំ​លុយ នៅ​សង្កាត់​ព្រែក​លាភ​។ លោក អាន សុខ​អ៊ាង បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​២៥​ថា លោក​ចាប់ផ្តើម​របរ​នេះ រយៈពេល​៥​ឆ្នាំ​ហើយ និង​មាន​ផលិត​កូនជ្រូក​សន្សំ​លុយ​ប្រមាណ​១៧​ប្រភេទ​។

 
​អ្វីដែល​គួរ​ឲ្យ​ចាប់អារម្មណ៍​នោះ​គឺ កូនជ្រូក​សន្សំ​លុយ​ខ្នាត​យក្ស​មួយ អាច​លក់​ចេញ​ក្នុងតម្លៃ​៨​ម៉ឺន ទៅ​១០​ម៉ឺន​រៀល​។ ម្ចាស់​សិប្បកម្ម​រូបនេះ លើកឡើងថា កូនជ្រូក​សន្សំ​លុយ​ខ្នាត​យក្ស​នេះ មួយថ្ងៃ​ធ្វើបាន​ចន្លោះ ពី​២០ ទៅ​២៥​ជ្រូក​ប៉ុណ្ណោះ​។ ទោះបីជា​អ្នក​មក​ទិញ​តែងតែ​តថ្លៃ ប៉ុន្តែ​កូនជ្រូក​យក្ស​នេះ នៅតែមាន​ទីផ្សារ​ខ្លាំង​ដូច​កូនជ្រូក​តូចៗ​ផងដែរ​។ កូនជ្រូក​សន្សំ​លុយ​គឺ​លក់ដាច់ ទាំង​តូច​និង​ធំ​៕
 
​សូម​អញ្ជើញ​ទស្សនា​វីដេអូ​ខាងក្រោម​ដូចតទៅ​៖
 
 
​សម្រាប់​ព័ត៌មាន​បន្ថែម សូម​ចូលទៅ​កាន់ www.thmeythmey25.com 

Tag:
 កូនជ្រូក​សន្សំ​លុយ​
© រក្សាសិទ្ធិដោយ thmeythmey.com